ព័ត៌មាន
ក្រុមហ៊ុនកម្ពុជាធំ ២នេះ គ្រោងនាំដំណាប់ ១នេះទៅទីផ្សារពិភពលោក មាន ចិន អាម៉េរិក និងអឺរ៉ុប
Tror Sopheap
August 20 2025
73 views

ក្រុមហ៊ុន Long Wo Agriculture (Cambodia) Co., Ltd. និងក្រុមហ៊ុន Zhongbao (Cambodia) Food Co., Ltd. គ្រោងនាំដំណាប់ស្វាយរបស់កម្ពុជា ចូលទៅកាន់ទីផ្សារប្រទេសចិន អាម៉េរិក និងអឺរ៉ុប នាពេលដ៏ខ្លីខាងមុខ។

លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានបង្ហាញនូវការស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះគណៈប្រតិភូរបស់ក្រុមហ៊ុនទាំងពីរដែលបានចូលជួបពិភាក្សាការងារ និងរាយការណ៍អំពីបច្ចុប្បន្នភាពនៃដំណើរការផលិតកម្ម ការពង្រីករោងចក្រ ការប្រមូលទិញកសិផលផ្លែឈើ ក៏ដូចជាទិសដៅទីផ្សារសក្តានុពលក្នុងនាំចេញផលិតផលកសិផល និងជាពិសេសដំណាប់ស្វាយចូលទៅកាន់ទីផ្សារអឺរ៉ុប ប្រទេសអាម៉េរិក និងចិន។

ក្នុងឱកាសតំណាងក្រុមហ៊ុនទាំងពីរជួប និងពិភាក្សាការងារអំពីបច្ចុប្បន្នភាពនៃការកែច្នៃ និងការនាំចេញផលិតផលកសិផលកម្ពុជា និងស្នើសុំការគាំទ្របន្ថែមពីក្រសួងពាណិជ្ជកម្ម លើគម្រោងរបស់ក្រុមហ៊ុនក្នុងការពង្រីករោងចក្រកែច្នៃ និងការចុះអនុស្សរណៈនៃការយោគយល់គ្នាលើការ ទិញ-លក់ដំណាប់ស្វាយ។

លោកជំទាវ បានបង្ហាញការគាំទ្រសម្រាប់គម្រោងពង្រីកផលិតកម្មរបស់រោងចក្រកែច្នៃផ្លែឈើ និងផលិតផលកសិផល ដែលជាការចូលរួមចំណែកមួយជាមួយរាជរដ្ឋាភិបាលក្នុងទិសដៅធ្វើពិពិធកម្មទីផ្សារសម្រាប់កសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក៏បានផ្តល់នូវអនុសាសន៍ណែនាំបន្ថែមពាក់ព័ន្ធនឹងទីផ្សារសក្តានុពលផ្សេងទៀត ដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក៏ដូចជាចែករំលែកអំពីគោលនយោបាយពាណិជ្ជកម្ម កិច្ចសម្រួលពាណិជ្ជកម្ម ការលើកទឹកចិត្ត និងយន្តការគាំទ្រផ្សេងទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងដាក់ចេញ សំដៅលើកកម្ពស់សមត្ថភាពក្នុងការផលិត កែច្នៃ និងភាពប្រកួតប្រជែងរបស់វិស័យឯកជននៅកម្ពុជា៕ ប្រភពពីទទក

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2780

អត្ថបទថ្មីៗ
#ព័ត៌មានAugust 20 2025
ក្រុមហ៊ុនកម្ពុជាធំ ២នេះ គ្រោងនាំដំណាប់ ១នេះទៅទីផ្សារពិភពលោក មាន ចិន អាម៉េរិក និងអឺរ៉ុប
#ចិត្តសាស្ត្រAugust 20 2025
ស្រ្តេសច្រើន! មកធ្វើរឿង ៤នេះរស់នៅតាមលំហូរចិត្ត នាំចិត្តដើរដោយក្តីរីករាយ
#អត្ថបទ PRAugust 20 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)
#អាហារAugust 19 2025
ផ្លែឈើល្អឯក ១នេះញ៉ាំពេលព្រឹកជួយសម្រកគីឡូ ប៉ូវខួរក្បាល និងប៉ូវដៃ//.គូបានយូរ
#កីឡាAugust 19 2025
របៀបហូបអាហារមុន និងក្រោយពេលហាត់ប្រាណ ឱ្យហាត់បានយូរ ហាត់ឱ្យស្រកគីឡី
#អាហារAugust 19 2025
តិចអត់ដឹងថាផឹកកាហ្វេពេលព្រឹក ដូចជាអ្នកដកជំងឺបងធំទាំង ៣នេះចេញពីជីវិតចឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia