អាហារពេលព្រឹកជាការកំណត់សុខភាព។ បើអ្នកមានជាតិខ្លាញ់អាក្រក់ មិនត្រឹមតែធាត់នោះទេ នាំជំងឺដាក់ខ្លួនថែមទៀត។ ពេលព្រឹកអ្នកហូបផ្លែឈើល្អបំផុត ដើម្បីការពារការឡើងគីឡូ ចង់សម្រកគីឡូ និងការពារជំងឺនោះ អ្នកមិនអាចរំលងផ្លែឈើល្អឯកមួយនេះបានទេគឺផ្លែប័រនេះ។ មនុស្សជាច្រើនគិតថា ហេតុអ្វីញ៉ាំផ្លែប័រមានគុណប្រយោជន៍ដល់សុខភាពច្រើនបែបនេះ?
១. មានដឹងអត់ថាផ្លែប័រក៏មានប្រយោជន៍សម្រាប់ជួយអ្នកសម្រកគីឡូដូចគ្នា។ ហើយជាអាហារពេលព្រឹកល្អបំផុតសម្រាប់សុខភាពសម្រាប់អ្នកមានបំណងចង់សម្រកគីឡូ គឺមិនអាចរំលងផ្លែប័របានទេ។ យោងតាមរយៈការសិក្សាបានសង្កេតឃើញថាមនុស្សញ៉ាំផ្លែប័រ ១ផ្លែក្នុង ១ថ្ងៃសម្រាប់រយៈពេល៦ខែជាប់ ជួយរក្សាបាននូវទម្ងន់រាងកាយថេរ និងមិនធ្វើឱ្យអ្នកឡើងគីឡូនោះទេ។ តាមគេហទំព័រ Healthline បានបញ្ជាក់ថា ការហូបផ្លែប័រក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាម ថែមទាំងមានរាងកាយស្លីម សម្រស់ក្មេងជាងវ័យផងដែរ។
២. យោងតាមការចុះផ្សាយនៅលើគេហទំព័រ avocadosfrommexico វេជ្ជបណ្ឌិត Frank E. Chang, M.Dបានឱ្យដឹងថា ការញ៉ាំផ្លែប័ររាល់ថ្ងៃ ១ថ្ងៃ២ផ្លែជួយដល់មុនងារខួរក្បាលរបស់មនុស្សឱ្យសកម្ម គិតរហ័ស កើតIQ ចងចាំបានល្អ មិនងាយភ្លេចភ្លាំងនោះទេ។ ពេលព្រឹកជាពេលដែលរាងកាយត្រូវការជាតិទឹក ហើយខួរក្បាលត្រូវការថាមពល។ ដូច្នេះនៅពេលព្រឹកអ្នកជំនាញណែនាំឱ្យអ្នកក្រឡុកផ្លែប័រធ្វើជាភេសជ្ជៈផឹក១កែវមុនអាហារពេលព្រឹក។ ការក្រឡុកទៀតសោត អ្នកអាចបន្ថែមផ្លែប៉ោមឬការ៉ុតជាមួយផ្លែប័របាន ប៉ុន្តែហាមបន្ថែមស្ករឬទឹកស្ករ អ្នកអាចដាក់ទឹកដោះគោស្រស់ចូលបន្តិចបាន។ ការផឹកបែបនេះរាល់ថ្ងៃគឺជួយឱ្យខួរក្បាលស្វាហាប់ មានថាមពលល្អបំផុត។
៣. ការញុំាប័រ១កែវមុនរួមភេទជំនួយដល់ការរួមភេទ ក៏ព្រោះក្នុងផ្លែនេះ មានសារធាតុម្យ៉ាងគឺ Phytonutrien ដែលអាចធ្វើជាថ្នាំសម្រើបជំនួយសុខភាពផ្លូវភេទ ជួយបង្កើនថាមពល បង្កើនអារម្មណ៍ស្រើបស្រាល។ តួយ៉ាងតាមរយៈការសិក្សាមួយនៅសហរដ្ឋអាមេរិកក៏បានរកឃើញថា ៦៣ភាគរយនៃការស្ទង់មតិធ្វើឱ្យដោយអ្នកឯកទេសផ្នែកអាហាររូបត្ថម្ភ បានបញ្ជាក់ឱ្យដឹងថា នៅពេលគាត់ទទួលទាន់ប័រ១កែវ ធ្វើឱ្យជីវិតផ្លូវភេទរបស់គាត់ប្រសើរឡើង បង្កើនអារម្មណ៍ផ្លូវភេទខ្លាំងជាងមុន។ នេះបើយោងតាមរយៈប្រភព marham៕ អត្ថបទដោយ៖ ទ្រ សុភាព