ចិត្តសាស្ត្រ
ស្រ្តេសច្រើន! មកធ្វើរឿង ៤នេះរស់នៅតាមលំហូរចិត្ត នាំចិត្តដើរដោយក្តីរីករាយ
Tror Sopheap
August 20 2025
298 views

បើអ្នកចង់រកក្តីស្រមៃ ចូររកក្នុងការងារ។ ព្រោះដំណើរក្នុងការងារ ដែលយើងអាចដឹងពីក្តីស្រមៃ ឬអាចវាស់បានពីវាតាមរយៈរលកសញ្ញាបេះដូងជាសំឡេងស្មាលតូចៗ ចេញពីក្នុងខ្លួន។ ធម្មជាតិនេះបានរៀបចំក្តីស្រមៃឲ្យមនុស្សម្នាក់ៗ រួចមកហើយ គ្រាន់តែអ្នកសង្កេតមើលរលកសញ្ញាកើតចេញពីខ្សែលំហូរបេះដូង ដែលធម្មជាតិព្យាយាមលាក់បង្កប់នូវក្នុងការងារនេះឯង។ ពេលអ្នកព្យាយាមធ្វើការងារឲ្យអស់ពីសមត្ថភាពជារៀងរាល់ថ្ងៃ អ្នកនឹងគ្មានអារម្មណ៍ស្តាយក្រោយនៃជីវិតមួយនេះទេ។ ប៉ុន្តែបើអ្នកមិនខំប្រឹងពេលឥឡូវនេះទេ លុះពេលអ្នកមានអាយុ ៥០ទៅ៦០ឆ្នាំ អ្នកនឹងមានអារម្មណ៍ដេកស្តាយក្រោយដែលចំណាយពេលវេលាគ្មានប្រយោជន៍និងខុសទិសដៅនៃជីវិតកាលពីនៅក្មេង។

ខាងក្រោមនេះជាគំរូក្នុងបណ្តុះក្តីស្រមៃឱ្យអ្នកធ្វើការងារតាមលំហូរចិត្តពីលោក Hector Garcia និង Francesc Miralles បានរួមបញ្ចូលធាតុផ្សំចំនួន ៤យ៉ាង៖

១. អ្វីដែលស្រឡាញ់បំផុត? ក្តីស្រមៃជាលំហូរចិត្តដែលធ្វើឱ្យអ្នកចូលចិត្តមានអារម្មណ៍រីករាយគ្រប់ពេល និងគ្រប់ឱកាសដែលអ្នកនិយាយចែករំលែកអារម្មណ៍ទៅកាន់អ្នកដទៃធ្វើឱ្យបេះដូងរបស់អ្នករាងលោតញាប់។ ហើយអ្នកអាចមានក្តីស្រឡាញ់លើការគូរគំនូរ ការថតរូបស្អាតៗ ការរាំ ការនិពន្ធ ការលេងបាល់ទាត់ និងការរកស៊ីជាដើម។

២.  អ្វីដែលអ្នកពូកែបំផុត? ពេលអ្នកធ្វើការងារមួយហ្នឹង ធ្វើឱ្យអ្នកជក់ចិត្តជក់អារម្មណ៍ក្នុងការខិតខំអស់ពីសមត្ថភាពឆ្ពោះទៅរកក្តីស្រមៃ។ សញ្ញារបស់វានោះ អ្នកកាន់តែខំក្នុងកិច្ចការហ្នឹង អ្នកកាន់តែពូកែខ្លាំងឡើងគ្មានឈប់ឈរ និងរីករាយជាមួយវា រហូតអស់រយៈពេលជាច្រើនឆ្នាំ អ្នកក៏បានក្លាយជាអ្នកជំនាញវិស័យរបស់ខ្លួនមានដូចជា ការថតរូបភាព អ្នកនិពន្ធ ជាអ្នករចនាម៉ូដ និងសហគ្រិនម្នាក់ដែរ...។

៣. អ្វីដែលផលមានបតស្នង? ពេលអ្នកធ្វើការងារមួយហ្នឹង អ្វីដែលសងត្រឡប់មកវិញអាចជាលុយ ក្តីស្រឡាញ់ និងរង្វាន់លើកទឹកចិត្តផ្សេងៗ។ សូមចងចាំថា ការរស់នៅក្នុងការសម្រេចកិច្ចការអ្វីមួយ អ្នកត្រូវរកប្រាក់ដើម្បីផ្គត់ផ្គង់តម្រូវការ និងការចំណាយប្រចាំថ្ងៃដើម្បីឱ្យក្តីស្រមៃក្លាយជាការពិត។

៤. តើពិភពលោក និងសង្គមត្រូវការអ្វីពីខ្ញុំ? អ្នកត្រូវគិតថា ការងារមិនមែនគ្រាន់តែការងារនោះទេ ជាការជួយផ្លាស់ប្តូរអ្វីមួយក្នុងជីវិតរបស់អ្នកដទៃ និងជួយសង្គមជួយពិភពលោកឱ្យប្រសើរឡើង។ នេះហើយធ្វើឱ្យអ្នកមើលឃើញពីតម្លៃក្នុងការងារ និងដើរតួយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរសង្គមឱ្យរីកចម្រើនជាងមុន។

សំណួរទាំង ០៤ បញ្ជាក់ថា ការងាររបស់អ្នកធ្វើដើម្បីខ្លួនឯងផង និងអ្នកដទៃផង ទើបវាសមស្របតាមលក្ខណខណៈនៃលំហូរចិត្ត។ ការរីករាយនឹងការងារនិងការរកស៊ីជារឿងសំខាន់ណាស់ក្នុងជីវិត។ បើអ្នកមានគំនិតជាម្ចាស់លើការងារដោយខ្លួនឯង អ្នកនឹងរីករាយជាមួយវា(ក្តីស្រមៃ)។ ព្រោះការងារបង្ហាញពីគំនិត ហើយគំនិតបង្ហាញពីលទ្ធផលរបស់អ្នក។ នៅក្នុងលទ្ធផលការងាររបស់អ្នកនឹងជួបប្រសព្វនៅអារម្មណ៍ចង់ចេះចង់ដឹងគ្មានឈប់ឈរ និងការធ្វើសកម្មភាពយ៉ាងជក់ចិត្តជក់អារម្មណ៍ដោយមានឆន្ទៈគឺធ្វើការងារមួយហ្នឹងឱ្យសម្រេចជោគជ័យបានអស់ចិត្ត។ អត្ថបទនេះដកស្រង់ចេញពីសៀវភៅ លំហូរចិត្ត អ្នកអាចទិញសៀវភៅតាមនេះ៖https://t.me/BusinessCambodiaBook

១០១

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2780

អត្ថបទថ្មីៗ
#ព័ត៌មានAugust 20 2025
ក្រុមហ៊ុនកម្ពុជាធំ ២នេះ គ្រោងនាំដំណាប់ ១នេះទៅទីផ្សារពិភពលោក មាន ចិន អាម៉េរិក និងអឺរ៉ុប
#ចិត្តសាស្ត្រAugust 20 2025
ស្រ្តេសច្រើន! មកធ្វើរឿង ៤នេះរស់នៅតាមលំហូរចិត្ត នាំចិត្តដើរដោយក្តីរីករាយ
#អត្ថបទ PRAugust 20 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)
#អាហារAugust 19 2025
ផ្លែឈើល្អឯក ១នេះញ៉ាំពេលព្រឹកជួយសម្រកគីឡូ ប៉ូវខួរក្បាល និងប៉ូវដៃ//.គូបានយូរ
#កីឡាAugust 19 2025
របៀបហូបអាហារមុន និងក្រោយពេលហាត់ប្រាណ ឱ្យហាត់បានយូរ ហាត់ឱ្យស្រកគីឡី
#អាហារAugust 19 2025
តិចអត់ដឹងថាផឹកកាហ្វេពេលព្រឹក ដូចជាអ្នកដកជំងឺបងធំទាំង ៣នេះចេញពីជីវិតចឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia