អាហារ
តិចអត់ដឹងថាផឹកកាហ្វេពេលព្រឹក ដូចជាអ្នកដកជំងឺបងធំទាំង ៣នេះចេញពីជីវិតចឹង
Tror Sopheap
August 19 2025
1.8 K views

កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនដើម្បីរំភ្ញោចក្នុងប្រព័ន្ធខួរក្បាល។ ព្រោះជាតិកាហ្វេអ៊ីនអាចធ្វើឱ្យអ្នកមានថាមពល និងប៉ូវស្មារតី។ អ្នកផឹកកាហ្វេរាល់ថ្ងៃតិចអត់ដឹងថា កាហ្វេមានសមត្ថភាពអស្ចារ្យការពារជំងឺកាចទាំងបីនេះ។ សូមអ្នកផឹកកាហ្វេអត់ដាក់ស្ករ និងដាក់ស្ករច្រើនបំផុត ២០%គឺបានហើយ។ ព្រោះស្ករជាគ្រឿងផ្សំដ៏អាក្រក់ក្នុងរបបអាហារសម័យថ្មីនេះ។ ឬមួយអ្នកផឹកកាហ្វេក្តៅដាក់ស្ករតិចបំផុតតាមសមត្ថភាព កាន់តែជួយសុខភាព។ បើអ្នកមិនអាចខ្វះជាតិផ្អែមក្នុងកាហ្វេបានទេ សូមអ្នកដាក់ស្ករធម្មជាតិវិញឬស្ករពោត។ បើអ្នកមានបញ្ហាសុខភាព សូមអ្នកទៅនិយាយជាមួយគ្រូពេទ្យដើម្បីកុំឱ្យផឹកកាហ្វេទៅ វាឱ្យប៉ះពាល់សុខភាពកាន់តែធ្ងន់។

១. ផឹកកាហ្វេត្រូវតាមក្បួនពេទ្យជួយសុខភាពផ្នែកថ្លើម និងរំលាយជាតិខ្លាញ់ក្នុងរុំថ្លើម។ អ្នកគួរផឹកកាហ្វេខ្មៅ មានស្តង់ដា គឺអត់ដាក់ស្ករ អត់ថែមក្រែម អត់ដាក់ទឹកដោះគោទេ ទើបជាតិកាហ្វេមានសមត្ថភាពជួយថ្លើមបានល្អ។ តាមសមាគមថ្លើមសហរដ្ឋអាមេរិក AASLD បានបញ្ជាក់ថាកាហ្វេអ៊ីនជួយកាត់បន្ថយការខូចខាត់សាច់ថ្លើម Fibrosis ដោយសារធាតុកាហ្វេអីន Caffeine ។ ហើយកាហ្វេនេះជួយពន្យឺតការវិវត្តជំងឺថ្លើមដោយសារសារធាតុ Paraxanthine ជាសារធាតុគីមីផលិតនៅពេលរាងកាយទទួលជាតិកាហ្វេអ៊ីន។ សារធាតុនេះជួយទប់ស្គាត់ជាលិកាស្លាកស្នាមក្នុងថ្លើម និងជួយព្យាបាលជម្ងឺក្រិនថ្លើម រលាកថ្លើមប្រភេទ B, និងC ផងដែរ។ ដូច្នេះហើយ! ការផឹកកាហ្វេមួយកែវជាប្រចាំថ្ងៃជួយកាត់បន្ថយហានិភ័យនៃជំងឺថ្លើមរ៉ាំរ៉ៃ។

២. កាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងសារធាតុប៉ូលីហ្វេណុលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពារកោសិកាពីឥទ្ធិពលបំផ្លាញរ៉ាឌីកាល់សេរីហើយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ តាមវិទ្យាស្ថានអាមេរិកស្រាវជ្រាវជំងឺមហារីក (AICR) បានបញ្ចាក់ថា មានអ្នកចូលរួមជិត ៥០០,០០០នាក់នៅប្រទេសអង់គ្លេសដោយចំណាយពេល ១០ឆ្នាំ។ នៅក្នុងចំណោមអ្នកចូលរួមទាំងនោះ មានអ្នកផឹកកាហ្វេជាប្រចាំថ្ងៃចំនួន ៧៨%។ ហើយចំនួន ២២% មិនសូវជាផឹកកាហ្វេទេ។ លទ្ធផលសិក្សាបានរកឃើញថា អ្នកផឹកកាហ្វេជាប្រចាំថ្ងៃជួយកាត់បន្ថយហានិភ័យនៃការស្លាប់ជំងឺមហារីក ៤៩% បើធៀបនឹងអ្នកដែលមិនផឹកកាហ្វេសោះ។

៣. កាហ្វេ​​​ជួយ​ដល់​ការ​សម្រកគីឡូដោយបញ្ចុះជាតិខ្លាញ់ក្បាលពោះបានលឿន ប៉ុន្តែ​ការផឹក​កាហ្វេដាក់ស្ករច្រើន ក៏ធ្វើឱ្យអ្នកមិនស្រកគីឡូដែរ។ ព្រោះជាតិស្ករនាំឱ្យឡើងគីឡូ។ តាម​លោកវេជ្ជបណ្ឌិត​ Derrick Johnston បានលើកឡើងថា ការផឹកកាហ្វេ​មានជាតិកាហ្វេអ៊ីន​ជួយ​ឱ្យ​រាង​កាយអ្នកអស់ជាតិខ្លាញ់ និងជម្រុញប្រតិកម្ម​រំលាយ​អាហារ​​​ក្នុង​រាង​កាយឱ្យដុត​​ធាតុ​កាល់ឡូរី​ក្នុង​ខ្លួន​ឱ្យស្រកគីឡូ។ ជាមួយគ្នានោះដែរ កាហ្វេអាចជួយកាត់បន្ថយចំណង់អាហារ ដែលជំនួយឱ្យអ្នកការសម្រកគីឡូ មានរាងស្អាតកាន់តែមានប្រសិទ្ធភាពផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2780

អត្ថបទថ្មីៗ
#ព័ត៌មានAugust 20 2025
ក្រុមហ៊ុនកម្ពុជាធំ ២នេះ គ្រោងនាំដំណាប់ ១នេះទៅទីផ្សារពិភពលោក មាន ចិន អាម៉េរិក និងអឺរ៉ុប
#ចិត្តសាស្ត្រAugust 20 2025
ស្រ្តេសច្រើន! មកធ្វើរឿង ៤នេះរស់នៅតាមលំហូរចិត្ត នាំចិត្តដើរដោយក្តីរីករាយ
#អត្ថបទ PRAugust 20 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)
#អាហារAugust 19 2025
ផ្លែឈើល្អឯក ១នេះញ៉ាំពេលព្រឹកជួយសម្រកគីឡូ ប៉ូវខួរក្បាល និងប៉ូវដៃ//.គូបានយូរ
#កីឡាAugust 19 2025
របៀបហូបអាហារមុន និងក្រោយពេលហាត់ប្រាណ ឱ្យហាត់បានយូរ ហាត់ឱ្យស្រកគីឡី
#អាហារAugust 19 2025
តិចអត់ដឹងថាផឹកកាហ្វេពេលព្រឹក ដូចជាអ្នកដកជំងឺបងធំទាំង ៣នេះចេញពីជីវិតចឹង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia