ជីវិតមនុស្សត្រូវការគិតវិជ្ជមាន និងលុយមានគ្រប់គ្រាន់ ទើបផ្លូវចិត្តមានក្តីសុខ។ តាមលោកគ្រូ ខាំ ពិសិដ្ឋ ជាសហគ្រិន គ្រូបង្ហាត់បង្ហាញ និងអ្នកយុទ្ធសាស្រ្តជីវិតបានបញ្ជាក់ថានៅក្នុងការកសាងទ្រព្យសម្បត្តិរបស់បុគ្គលម្នាក់ៗ សម្រាប់នៅក្នុងក្រុមគ្រួសារក៏ដូចជាក្នុងក្រុមហ៊ុនអាជីវកម្មដែរ។ អ្នកគប្បីឆ្លុះបញ្ចាំងអំពីដំណើរជីវិតក៏ដូចជារបៀបរបបនៃការគិតរបស់អ្នកមានថា តើជីវិតគេមានការគិតបែបណា? តើការជ្រើសរើសដំណើរផ្លូវនៅក្នុងការកសាងទ្រព្យរបស់គេបែបណា? ដំណើរជីវិតនេះអ្វីដែលគេផ្ដោតសំខាន់បំផុតគឺថែផ្លួវចិត្តដោយគិតវិជ្ជមាន និងគិតលើពាក្យថា ប្រាក់ចំណេញ និងពាក្យមួយទៀតគឺ ចំណេញដើមទុន។
លោកគ្រូ ពិសិដ្ឋ បានលើកទឹកចិត្តឱ្យអ្នកធ្វើការឆ្លុះបញ្ចាំងពីដំណើរជីវិតក៏ដូចជារបៀបនៃការគិតរបស់អ្នកមានទ្រព្យ តើអ្នកនឹងរស់នៅជាមួយជីវិតខ្លួនបែបណា? បើអ្នកឈប់ធ្វើការនៅថ្ងៃនេះ សំណួរសួរថា តើប្រាក់សន្សំ ឬទ្រព្យសម្បត្តិដែលអ្នកមានអាចជួយផ្គត់ផ្គង់ជីវភាពរស់នៅរបស់អ្នកបានយូរកម្រិតណាដែរ?
លោកគ្រូបានបន្តថា ជាទូទៅ អ្នកមានទ្រព្យមានជីវិតល្អ គេផ្ដោតទៅលើការកសាងភាពរីករាយជាមួយគ្រួសារ និងរីករាយជាមួយកិច្ចការដែលខ្លួនកំពុងធ្វើដើម្បីបង្កើតលំហូរសាច់ប្រាក់រៀងរាល់ខែក្នុងអាជីវកម្មរបស់ខ្លួន។ បន្ទាប់មកទៀតប្រាក់ចំណូលនេះ គេយកលុយទៅវិនិយោគលើអចលនទ្រព្យដែលផ្ដល់លំហូរសាច់ប្រាក់ឱ្យខ្លួនឯង។ គេមិនដកលុយមានពីហោប៉ៅដើម្បីទៅបង់ការខាតបង់នៅក្នុងអាជីវកម្មនោះទេ។ នេះជារបៀបការគិតឱ្យជីវិតមានក្តីសុខមានទាំងលុយដោយចេញពីការខំប្រឹង និងគិតវិជ្ជមាន។
ខ្ញុំលើកទឹកចិត្តឲ្យអ្នករិះរកមធ្យោបាយដើម្បីបំម្លែងទ្រព្យ ដែលអសកម្មភាព ដែលមិនផ្ដល់ឲ្យអ្នកនូវប្រាក់ចំណូល ធ្វើឲ្យអ្នកបង្កើតប្រាក់ចំណូលបន្ថែម កុំឲ្យប្រាក់ដេកនៅស្ងៀម ដែលគេហៅថាទ្រព្យកម្ជិល ហើយភាសាអង់គ្លេសគេហៅថា "None Performing Assets" អ្នកត្រូវបម្លែងឲ្យក្លាយទៅជាទ្រព្យដែលមានសកម្មភាព ទ្រព្យដែលផ្តល់ឲ្យអ្នកនូវលំហូរសាច់ប្រាក់។ សំណួរដែលអ្នកអាចចោទសួរបន្តទៀតនោះគឺថា តើធ្វើយ៉ាងដូចម្តេច ទើបអ្នកអាចទទួលបាននូវផ្នត់គំនិត ចំណេះដឹង ក៏ដូចជារបៀបនៃការអនុវត្តពាក់ព័ន្ធ ជាមួយការបង្កើតឲ្យមាននូវលំហូរសាច់ប្រាក់ សម្រាប់ក្រុមគ្រួសារ និងក្រុមហ៊ុនអាជីវកម្មរបស់អ្នក?
លោកគ្រូលើកឡើងថា អ្នកគួរព្យាយាមរៀនសូត្រពីជីវិតពិត និងលាយជាមួយការអាន ឬស្វែងយល់តាមកម្មវិធីសិក្សាមួយចំនួនបន្ថែម។ នៅពេលអ្នកសិក្សាស្វែងយល់អំពីឱកាសនៅក្នុងការចូលរួមលេងនៅក្នុងកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ។ នៅក្នុងក្តារហ្គេម គឺជាការបង្គុំចូលគ្នានូវបទពិសោធន៍ជីវិតពិតរបស់លោក Robert Kiyosaki, Kim Kiyosaki និង Rich Dad Advisor របស់គាត់ ដែលអ្នកអាចរៀនបានអំពីរបៀបនៅក្នុងការចាប់ផ្តើមអាជីវកម្ម ការធ្វើវិនិយោគ ការមើលឃើញនូវភាពខុសប្លែកគ្នារវាង បំណុលល្អ និងបំណុលមិនល្អ របៀបនៅក្នុងការចរចារ ការទិញ លក់នូវភាគហ៊ុន ដែលនៅក្នុងព្រះរាជាណាចក្រកម្ពុជារបស់យើងនៅពេលនេះចាប់ផ្ដើមមានជាបណ្ដើរៗ ដូចនេះ ប្រសិនបើអ្នកចាប់ផ្ដើមសិក្សារៀនសូត្រ គឺជាឱកាសមួយសម្រាប់អ្នក ដើម្បីធ្វើការស្វែងយល់ឲ្យបានលឿន ទាន់ទៅតាមស្ថានភាពដែលកំពុងតែកើតមាន។
ខ្ញុំលើកទឹកចិត្តឲ្យអ្នកស្វែងរកឱកាស នៅក្នុងការអនុវត្តនូវការប្រើប្រាស់ CashFlow Board Game ដើម្បីអ្នកទទួលបាននូវចំណេះដឹងបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងការធ្វើវិនិយោគឲ្យបានច្រើន ហើយនឹងចាប់អារម្មណ៍ទៅលើពាក្យថា "Cash Flow" ។ បង្កើនភាពវៃឆ្លាតផ្នែកហិរញ្ញវត្ថុរបស់អ្នកតាមរយៈការចូលរួមកម្មវិធីហិរញ្ញវត្ថុ CASHFLOW PRO! គេហទំព័រ៖ Kham Piseth លេខទូរស៍ព្ទ៖ 096 6364 096 អត្ថបទដោយ៖ ទ្រ សុភាព