កីឡា
អ្នកត្រូវធ្វើរឿង ៣នេះ ដើម្បីជម្នះអារម្មណ៍ខ្ចិល ហើយដុតខ្លាញ់ស្រកគីឡូទៀត
Tror Sopheap
August 22 2025
414 views

អ្នកគិតថា ទៅហាត់ប្រាណជារឿងងាយសោះ...! ប៉ុន្តែវាមិនងាយដូចអ្វីដែលអ្នកគិតនោះទេ រឿងទីមួយពិបាកគឺមានអារម្មណ៍ខ្ចិលតែម្តង។ តើអ្នកគួរធ្វើបែបណាដើម្បីជម្នះអារម្មណ៍មួយនេះ? តាមលោកគ្រូ រក្សា ជាគ្រូបង្វឹកផ្នែកហាត់ប្រាណ ១០ឆ្នាំមកនេះបានលើកឡើងថា មនុស្សតែងមានអារម្មណ៍ខ្ចិលរៀងៗ ខ្លួនជាពិសេសអារម្មណ៍ទៅហាត់ប្រាណហ្នឹងឯង ដើម្បីជម្នះអារម្មណ៍មួយនេះគឺខ្លួនអ្នកគួរជម្រុញខ្លួនឯងដោយមានហេតុផល ទើបអ្នកមានកម្លាំងចិត្តទៅហាត់ប្រាណ។ ពេលខ្ញុំហាត់ប្រាណដំបូង ខ្ញុំហាត់បានពីរបីថ្ងៃក៏ចាប់ផ្តើមមានអារម្មណ៍ខ្ចិលទាញថា ថ្ងៃនេះ សម្រាកសិនទៅ! ប៉ុន្តែខ្ញុំគិតថា ដើម្បីមានសាច់ដុំស្អាត និងរាងសង្ហា ខ្ញុំត្រូវតែទៅហាត់ប្រាណ វាធ្វើឱ្យខ្ញុំមានកម្លាំងចិត្តទៅហាត់ ហើយបានជួបជាមួយអ្នកចូលចិត្តហាត់ប្រាណដូចគ្នា ធ្វើឱ្យអារម្មណ៍ខ្ញុំកាន់តែស្រឡាញ់ការហាត់ប្រាណជាងមុន។ រហូតខ្ញុំមានទម្លាប់ហាត់ប្រាណ ហើយក្លាយខ្លួនជាគ្រូហាត់ប្រាណនេះ។

ហើយគាត់បានបន្តថា មនុស្សយើងតែងមានហេតុផលរៀងៗ ខ្លួនដើម្បីយកឈ្នះអារម្មណ៍ខ្ចិលមួយនេះ។ មានអ្នកខ្លះមានហេតុផលចង់សម្រកគីឡូ ចង់បានសុខភាពល្អ និងរាងស្អាតជាដើម... ព្រោះការគិតវិជ្ជមានបែបនេះ តែងតែនាំអារម្មណ៍ឈ្នះភាពខ្ចិលបានជានិច្ច។

ហើយអ្នកចង់សម្រកគីឡូត្រូវមានវិន័យ។ តាមលោកគ្រូ រក្សា បានលើកឡើងថា ការហាត់ប្រាណដឹងតែធ្វើឱ្យមនុស្សស្រកគីឡូហើយ ប៉ុន្តែបើគ្មានវិន័យលើខ្លួនឯង ការស្រកគីឡូមានក្តីសង្ឃឹមតិចណាស់។ ហេតុផលជារឿងទីមួយ សម្រាប់វិន័យជារឿងទីពីរ ដើម្បីសម្រេចគោលដៅក្នុងការស្រកគីឡូ។ វិន័យនាំខ្លួនអ្នកទៅហាត់ប្រាណ ហើយការខំនេះជាលទ្ធផលឱ្យអ្នកស្រកគីឡូ។ តាមលោក Jim Rohn ជាអ្នកចិត្តសាស្រ្តបាននិយាយថា“វិន័យជាស្ពានរវាងគោលដៅនិងចំនុចចាប់ផ្តើម”។ វិន័យជួយឱ្យខ្លួនអ្នកចេះគ្រប់គ្រងទម្លាប់ រុញខ្លួនទៅហាត់ប្រាណជាប្រចាំថ្ងៃ និងហូបអាហារដោយមានវិន័យគឺហូបអាហារបែបសុខភាព។ រឿងហាត់ប្រាណលំបាកមួយហើយ នៅសល់រឿងលំបាកចុងក្រោយមួយទៀតគឺរបរអាហារបែបសុខភាព។  

តាមលោកគ្រូ រក្សា បានលើកឡើងថា ហូបអាហារខុស ខំហាត់ប្រាណក៏គ្មានបានផលអ្វីដែរ។ នេះជាបញ្ហានាំមនុស្សជាច្រើនបាក់ទឹកចិត្ត។ ពេលអ្នកហាត់ប្រាណដំបូង កុំព្យាយាមដាច់អាហារភ្លាមៗ ចូរហូបតាមទម្លាប់ធម្មតាសិន រួចចាំកាត់បន្ថយម្តងបន្តិចៗ វាធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយខ្លួនឯងគឺគ្មានសម្ពាធ ហើយឃើញពីលទ្ធផលស្រកគីឡូធ្វើឱ្យអ្នកកាន់តែមានកម្លាំងធ្វើវាបន្តទៀតដែរ។ របរអាហារបែបសុខភាពមានច្រើនណាស់ អ្នកអាចហូបលាយគ្នាក៏បានដែរ ហូបស៊ុត ហូបសាច់គោ សាច់មាន់ ហូបផ្លែប័រ ផ្លែប៉ោម និងបន្ថែស្រស់ៗ ជាមួយសាច់... ពេលអ្នកទម្លាប់ហូបបែបនេះ ហើយមានវិន័យហាត់ប្រាណបន្ថែមជាប្រចាំថ្ងៃ លទ្ធផលធ្វើឱ្យអ្នកមិនខកចិត្តនោះទេគឺស្រកគីឡូនេះឯង៕ Facebooks លោកគ្រូ រក្សា Reak Sa និងលេខទូរស័ព្ទ៖0968789400 អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia