ព័ត៌មាន
ចៅក្រម Frank ទទួលមរណភាពដោយស្ងប់ចិត្តក្នុងវ័យ ៨៨ឆ្នាំដោយសារជំងឺកាច ១នេះ
Tror Sopheap
August 21 2025
99 views

លោកចៅក្រម Frank Caprio បានទទួលមរណភាពដោយសន្តិភាពផ្លូវចិត្តនៅក្នុងអាយុ ៨៨ឆ្នាំបន្ទាប់ពីការប្រយុទ្ធប្រឆាំងដោយភាពក្លាហានជាមួយជំងឺកាចមួយនេះគឺជំងឺមហារីកលំពែង។ លោកបានធ្វើចៅក្រមជិត ៤០ឆ្នាំមកហើយ។ គាត់តែងជួយរកយុត្តិធម៌ឱ្យជនដទៃអស់ពីលទ្ធភាពដោយគាត់ធ្លាប់បានលើកឡើងថា "ប៉ារបស់ខ្ញុំតែងតែផ្តល់ឱ្យ និងស្វែងរកវិធីផ្សេងៗ ដើម្បីជួយអ្នកដទៃ”។ គាត់យកគំរូនេះហើយធ្វើឱ្យប្រើជីវិតមានមានតម្លៃបំផុត។

ហើយចំពោះជីវិតលោក Frank Caprio មានបេះដូងមេត្តា មានក្តីស្រឡាញ់ មានការបន្ទាបខ្លួន និងជំនឿឥតងាករេលើភាពល្អរបស់មនុស្សដោយសារបេះដូងល្អបែបនេះ បានជាចៅក្រម Caprio បានជួយជីវិតមនុស្សរាប់លាននាក់ តាមរយៈការងាររបស់គាត់នៅក្នុងបន្ទប់សវនាការ និងលើសពីនេះគាត់តែងផ្តល់ភាពកក់ក្ដៅ ការលេងសើច និងសេចក្តីសប្បុរសរបស់គាត់បានបន្សល់ទុកក្នុងការចងចាំក្នុងដួងចិត្តមនុស្សរាប់លាននាក់មិនអាចបំភ្លេចបាន។

គាត់នឹងត្រូវបានគេចងចាំមិនត្រឹមតែជាចៅក្រមដែលគួរឱ្យគោរពប៉ុណ្ណោះទេថែមទាំងជាគំរូដ៏ល្អបំផុតក្នុងនាមជាស្វាមីល្អ ជាឪពុកដែលមានលះបង់ ជីតាដ៏អស្ចារ្យចំពោះចៅៗ និងមិត្តភក្តិរបស់គាត់តែងមានភាពស្និតស្នាលនឹងគ្នាផងដែរ។ កេរដំណែល​របស់​លោក​ស្ថិត​នៅ​ក្នុង​អំពើ​សប្បុរស​រាប់​មិន​អស់​ដែល​លោក​បានរស់នៅលើផែនដីមួយនេះ។

នេះជាកិត្តិយសរបស់គាត់ សូមមនុស្សយើងម្នាក់ៗ ខិតខំនាំយកសេចក្តីមេត្តាករុណាដូចជាលោកចៅក្រម Frank Caprio ដែរ។ ហើយព្យាយាមធ្វើតាមគាត់ជារៀងរាល់ថ្ងៃដើម្បីមនុស្សជាតិមានយុត្តិធម៌ មានក្តីស្រឡាញ់ និងមានសន្តិភាព...៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2781

អត្ថបទថ្មីៗ
#ព័ត៌មានAugust 21 2025
ចៅក្រម Frank ទទួលមរណភាពដោយស្ងប់ចិត្តក្នុងវ័យ ៨៨ឆ្នាំដោយសារជំងឺកាច ១នេះ
#ព័ត៌មានAugust 20 2025
ក្រុមហ៊ុនកម្ពុជាធំ ២នេះ គ្រោងនាំដំណាប់ ១នេះទៅទីផ្សារពិភពលោក មាន ចិន អាម៉េរិក និងអឺរ៉ុប
#ចិត្តសាស្ត្រAugust 20 2025
ស្រ្តេសច្រើន! មកធ្វើរឿង ៤នេះរស់នៅតាមលំហូរចិត្ត នាំចិត្តដើរដោយក្តីរីករាយ
#អត្ថបទ PRAugust 20 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែក វិធីសាស្រ្តវាយតម្លៃគុណភាពសារធាតុចម្រាញ់ចេញពីប្រទាលកន្ទុយក្រពើ (Aloe Vera)
#អាហារAugust 19 2025
ផ្លែឈើល្អឯក ១នេះញ៉ាំពេលព្រឹកជួយសម្រកគីឡូ ប៉ូវខួរក្បាល និងប៉ូវដៃ//.គូបានយូរ
#កីឡាAugust 19 2025
របៀបហូបអាហារមុន និងក្រោយពេលហាត់ប្រាណ ឱ្យហាត់បានយូរ ហាត់ឱ្យស្រកគីឡី

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia