យើងត្រូវការផ្លែឈើមួយមានខ្លាញ់ល្អ មានជាតិសរសៃខ្ពស់ដើម្បីជួយសម្រួលបេះដូង កម្ចាត់ជាតិខ្លាញ់ និងសុខភាព។ តាមវេជ្ជបណ្ឌិត Tran Thi Tra Phuong ជានាយកដ្ឋានអាហារូបត្ថម្ភនៅមន្ទីរពេទ្យ Tam Anh General Hanoi បាននិយាយថា បើអ្នកចង់មានអាយុវែងហើយកម្រមានជំងឺជាប់ខ្លួន អ្នកមិនអាចរំលងផ្លែប័របានទេ។ ការហូបផ្លែប័រជាប្រចាំថ្ងៃការពារជំងឺទាំង ៦នេះ៖
១. អ្នកមានខ្លាញ់អាក្រក់នៅក្នុងសរសៃឈាមជាមូលហេតុជំងឺសរសៃឈាមបេះដូងហើយឆក់ជីវិតមនុស្សលឿនណាស់។ ទន្ទឹមគ្នានេះដែរ! ផ្លែប័រជួយកាត់បន្ថយកម្រិតខ្លាញ់អាក្រក់បានល្អបំផុត។ ព្រោះផ្លែប័រមានផ្ទុកនូវខ្លាញ់ monounsaturated fats និងសម្បូរទៅដោយវីតាមីនB6 និងប៉ូតាស្យូមដើម្បីជួយថែរក្សាសុខភាពបេះដូង។
២. ផ្លែប័រមានផ្ទុកនូវវីតាមីនB ចូលរួមចំណែកដល់សុខភាពខួរក្បាល កុំឱ្យភ្លេចច្រើនពេលចាស់ទៅ។ ផ្លែប័រមានសារធាតុ Folate និងវីតាមីន B ដើម្បីរំលាយអាហារ និងល្អសម្រាប់ប្រព័ន្ធសរសៃប្រសាទខួរក្បាល (ផ្លែប័រការពារហានិភ័យបញ្ហាការយល់ដឹង ជំងឺធ្លាក់ទឹកចិត្ត ជំងឺ Alzheimer និងជំងឺដាច់សរសៃឈាមខួរក្បាល)។
៣. ផ្លែប័រមានសារជាតិ lutein ជាសារធាតុ carotenoid សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលដើរតួជួយការពារជាលិកាភ្នែកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់ពីកាំរស្មី UV ។ ព្រោះសារធាតុ Lutein មានសមត្ថភាពជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកទាក់ទងនឹងអាយុផងដែរ។
៤. មនុស្សជាច្រើនហូបផ្លែប័រធ្វើឱ្យស្បែកកម្រចាស់តាមវ័យណាស់។ មកពីផ្លែប័រមានផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា 3 និងវីតាមីនE ដើម្បីជួសជុលស្បែកខូចដោយសារកើតមុន ជម្ងឺស្បែក ស្នាមមុន។
៥. ការបន្ថែមផ្លែប័រក្នុងរបបអាហារប្រចាំថ្ងៃជួយដុតខ្លាញ់ឱ្យអ្នកស្រកគីឡូ។ របបអាហារសម្រាប់អ្នកសម្រកគីឡូ គឺមិនអាចរំលងផ្លែប័រនោះទេ។
៦. ផ្លែប័រមានប្រយោជន៍ជួយកាត់បន្ថយស្រ្តេស និងអារម្មណ៍តានតឹងយ៉ាងល្អ។ នេះក៏ព្រោះតែក្នុងផ្លែប័រមានសារធាតុម្យ៉ាងមានឈ្មោះថាគឺអាស៊ីតខ្លាញ់អូមេហ្គា៣ ដែលអាស៊ីតនេះជាប្រយោជន៍ជួយផ្នែកខួរក្បាល បញ្ញាស្មារតី កាត់បន្ថយស្ត្រេសតានតឹងបានច្រើន៕ អត្ថបទដោយ៖ ទ្រ សុភាព