ព័ត៌មាន
តិចចាញ់ឆបោកគេ! សមាជិក ប.ស.ស ត្រូវបង់ភាគទានតាមរយៈធនាគារដៃគូ ប.ស.សទាំង ៥នេះ

ថ្ងៃនេះមានករណីមានករណីឆបោកច្រើនដោយការដាក់ QR CODE ជាឈ្មោះបុគ្គលជាដើម។ ដើម្បីងាយស្រួល និងការពារលុយកុំឱ្យចាញ់បោក តាមបេឡាជាតិសន្តិសុខសង្គម បានបញ្ជាក់ប្រាប់ថា សម្រាប់សមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ទាំងអស់ អាចបង់ភាគទានមក ប.ស.ស. ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៥ នៃរៀងរាល់ខែ តាមរយៈធនាគារដៃគូ ប.ស.ស. ដែលរួមមាន ៖

ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA BANK PLC. )

ធនាគារ វឌ្ឍនៈអាស៊ីចំកាត់ (ABA BANK)

ធនាគារ កាណាឌីយ៉ា ក.អ (CANADIA BANK PLC.)

ធនាគារ ពាណិជ្ជកម្មក្រៅប្រទេស នៃកម្ពុជា (FTB Bank Cambodia)

ធនាគារ ភ្នំពេញ ពាណិជ្ជ (PPCBank)

✍️ ចំណាំ៖ សម្រាប់ការបង់ភាគទាន មក ប.ស.ស. គឺធ្វើឡើងតាមរយៈកម្មវិធីទូរស័ព្ទដៃធនាគារដៃគូ ខាងលើ ឬអញ្ជើញទៅកាន់ធនាគារដៃគូខាងលើដោយផ្ទាល់។

សូមប្រយ័ត្ន៖ ចំពោះការបង់ភាគទានតាមរយៈ QR CODE ឬតាមរយៈវិធីផ្សេងៗ ដែលមានឈ្មោះបុគ្គល គឺជាករណីឆបោក សូមបងប្អូនមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជៀសវាងខាតបង់ថវិកាផ្ទាល់ខ្លួន។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧!! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត

២១

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2664

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia