កុមារ
ចង់ឱ្យកុមារលូតឆ្អឹង លូតកម្ពាស់លឿន ឪពុកម្តាយបាំចាច់ធ្វើរឿងនេះ

តាមលោកវេជ្ជបណ្ឌិត Nguyen Tung នៅមជ្ឈមណ្ឌលអាហារូបត្ថម្ភ Nutrihome បានលើកឡើងថា ការលូតកម្ពស់របស់កុមារអាស្រ័យទៅលើកត្តាដូចជា ហ្សែន របបអាហារ ការធ្វើលំហាត់ប្រាណ ការគេង និងបរិយាកាសរស់នៅដើម្បីជួយអភិវឌ្ឍប្រព័ន្ធគ្រោងឆ្អឹង និងសាច់ដុំ។ នៅក្នុងអំឡុងពេលវ័យកុមារលូតលាស់គិតជាមធ្យម ៨-១២សង់ទីម៉ែត្រក្នុងមួយឆ្នាំដោយកុមារគេងបានទៀងទាត់ មានពេលច្រើនដើម្បីហាត់ប្រាណ និងប៉ះពន្លឺព្រះអាទិត្យជាវីតាមីនD។ លោកវេជ្ជបណ្ឌិត ទុង បានមានប្រសាសន៍ថា “ប្រសិនបើកុមារញ៉ាំត្រឹមត្រូវ ហាត់ប្រាណបានត្រឹមត្រូវ និងគេងបានគ្រប់គ្រាន់ ពួកគេអាចលូតកម្ពស់បានពី ៣-៥ សង់ទីម៉ែត្រឯណោះ។

អាហារដែលមានសារធាតុចិញ្ចឹមជួយឆ្អឹងលូតបានលឿន ឪពុកម្តាយត្រូវផ្តល់ជាតិប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ដល់កូនមានដូចជាអាហារសាច់គ្មានខ្លាញ់ ត្រីសាម៉ុង ត្រីធូណា ស៊ុត ទឹកដោះគោ ខាត់ណា ទឹកគោសណ្តែក និងគ្រាប់ដូចជា Walnut អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន។ ជាពិសេសអាហារទាំងនេះមានជាតិកាល់ស្យូមដល់ទៅ 99% មានម៉ាសសារធាតុរ៉ែប៉ូវនៅក្នុងឆ្អឹង និងពង្រឹងឆ្អឹង។ កុមារខ្វះ​ជាតិ​កាល់ស្យូម​ធ្វើ​ឱ្យ​កុមារ​មានការលូតលាស់​យឺត និង​កម្ពស់​ខ្លី។

តាមវេជ្ជបណ្ឌិត Yen Thuy បានកត់សម្គាល់ថា ការលូតលាស់កម្ពស់កុមារ ឪពុកម្តាយត្រូវបង្កើតរបៀបរស់នៅសមរម្យ ការហាត់ប្រាណ និងសម្រាកសម្រាប់របស់កូន។ អរម៉ូនឆ្អឹងរបស់កូនលូតលាស់ត្រូវបានបញ្ចេញយ៉ាងសកម្មបំផុតចាប់ពីម៉ោង១០ដល់ម៉ោង២ព្រឹក ពេលកុមារគេងលក់ស្កប់ស្កល់។ ដូច្នេះហើយ! កុមារគេងឱ្យបានគ្រប់គ្រាន់ ៨ ម៉ោងជារៀងរាល់យប់ ហើយគេងមុនម៉ោង១០ យប់ជាតម្រូវការសម្រាប់កុមារលូតលាស់ឆ្អឹងឱ្យលឿន។ កុមារគួរត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងកីឡាដូចជា ហែលទឹក បាល់បោះ លោតខ្សែ វាយសី ហែលលើរបារ... ជារៀងរាល់ថ្ងៃរយៈពេលត្រឹម ៣០ទៅ៦០នាទីដើម្បីពង្រឹងឆ្អឹងរឹងមាំនិងសាច់ដុំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2668

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia