តម្រងនោមរបស់យើងមានតួនាទីសំខាន់ៗ ជាពិសេសជួយកម្ចាត់កាកសំណល់ ជួយគ្រប់គ្រងកម្រិតទឹក លាងជាតិពុល និងរក្សាសរសៃឈាមឱ្យមានលំនឹង។ អាហារទាំងនេះមានសារធាតុល្អៗ ជួយឱ្យតម្រងនោមបន្សាបជាតិពុល។
១. ស្ពៃក្តោបមានសមាសធាតុដើរតួជាថ្នាំបញ្ចុះទឹកនោមលាងជាតិពុល។ ហើយស្ពៃក្តោបនេះមានអត្ថប្រយោជន៍សម្រាប់អ្នកមានបញ្ហាលើសឈាម និងជំងឺបេះដូងផងដែរ។ បន្លែនេះជួយតម្រងនោមកម្ចាត់ជាតិពុល ការពារគ្រួសក្នុងតម្រងនោមបានល្អបំផុត។
២. អាហារមានជាតិម៉ាញ៉េស្យូមដែលមានមុខងារជួយតម្រងនោមឱ្យមានសុខភាពល្អ។ មានគ្រាប់ល្ពៅ ស្លឹកបៃតង តៅហ៊ូ និងផ្លែប័រជាប្រភពដ៏ល្អមានជាតិម៉ាញ៉េស្យូម។ បើរាងកាយអ្នកខ្វះសារធាតុជាតិម៉ាញ៉េស្យូមអាចបង្កើនហានិភ័យនៃគ្រួសក្នុងតម្រងនោម។
៣. អាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មជួយការពាររ៉ាឌីកាល់សេរីអាចបំផ្លាញ់កោសិការនាំឱ្យកើតបញ្ហាសរសៃឈាម ជំងឺទឹកនោមផ្អែម និងមហារីកជាដើម។ សម្រាប់សារធាតុនេះមានសមត្ថភាពការពារតម្រងនោមលាងជាតិពុល។ អាហារដូចជាផ្លែប៊្លូបឺរី អង្ករសំរូប សណ្តែក ផ្លែក្រូច និងបន្លែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។
៤. ប្រេងអូលីវមានជាតិខ្លាញ់ដែលមានសុខភាពល្អជួយកាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម។ វាមានផ្ទុកសារធាតុ polyphenols ជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលការពារកោសិកាពីការបំផ្លាញរ៉ាឌីកាល់សេរី។ វាមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ហើយការរលាកគឺជាកត្តានៃជំងឺរ៉ាំរ៉ៃជាច្រើន៕