អាហារ
មុនរួមភេ.ទ អ្នកគួរញ៉ាំអាហារ ៣មុខនេះ ជួយដាស់អារម្មណ៍ផ្លូវភេ.ទ រួមភេ.ទបានយូរ
Tror Sopheap
October 22 2024
1.4 K views

ការ​រួមភេទ​ជា​បទពិសោធន៍មួយនៅក្នុងជីវិត ដែលមនុស្សម្នាក់ៗ គួរយល់ដឹង វាមិនមែនជាខ្មាសអៀនច្រើននោះទេ ព្រោះការរួមភេទបង្កើតចំណងស្នេហ៍ឬក្តីស្រឡាញ់កើនឡើងចំពោះដៃគូឬប្តីប្រពន្ធជាដើម។ បើអ្នកអស់កម្លាំង ឬកម្លាំងខ្សោយនោះ ការរួមភេទរបស់អ្នកក៏មិនសូវជាមានថាមពលឬមិនសូវជាចាប់អារម្មណ៍ដែរ វាធ្វើឱ្យប៉ះពាល់អារម្មណ៍ដៃគូម្ខាងទៀតដែលចង់។ នេះជាអាហារ ៣ជួយពង្រឹងសមត្ថភាពផ្លូវភេទរបស់អ្នកខ្លាំងឱ្យដៃគូពេញចិត្ត។

សម្រាប់ផ្លែឈើមួយមុខនេះពិតជាមានសមត្ថភាពពិសេសផ្ដល់អត្ថប្រយោជន៍ឱ្យដៃគូផ្លូវភេទពេញចិត្ត ជាពិសេសភាគីខាងស្រីមានអារម្មណ៍ល្អគឺផ្លែប៉ោម។ មកពីផ្លែប៉ោមមាន​ផ្ទុកនៅសមាសធាតុ polyphenols និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដើម្បីជម្រុញលំហូរឈាមទៅកាន់ប្រដាប់បន្តពូជ និងទ្វារមាសមនុស្សស្រី ឱ្យមានភាពស្រើបស្រាល ហើយវាធ្វើឱ្យដៃគូរួមភេទបានយូរជាងមុនមួយកម្រិតទៀត។ នៅមាន​សារធាតុ phloridzin នៅក្នុងផ្លែប៉ោមដែលមានទំនាក់ទំនងជាមួយអ័រម៉ូន អេស្ត្រូឌីយ៉ូលឱ្យប្រព័ន្ធ​បន្តពូជរបស់ស្ត្រីអាចរក្សាជាតិរំអិល។ ការហូបផ្លែប៉ោមមុនពេលរួមភេទដើម្បីដាស់ថាមពលកម្លាំង ព្រោះវាមានស្ករធម្មជាតិជួយរក្សាកម្លាំងរបស់អ្នកឱ្យរួមភេទបានយូរ។

សម្រាប់ផ្លែឈើទីពីរវិញនោះគឺផ្លែឪឡឹកដែលសម្បូរទៅដោយអាស៊ីតអាមីណូមួយប្រភេទហៅថា L-citrulline ដែលមានសមត្ថភាពជួយពង្រឹងលិង្គបុរសឲ្យរឹងមាំបានយូរពេលរួមភេទ។ ព្រោះតែសារធាតុនេះ L-citrulline ជួយជម្រុញឱ្យមានការផលិត nitric oxide ដើម្បីឱ្យលំហូរឈាមទៅកាន់លិង្គមិនងាយចុះខ្សោយ។ ដូចនេះហើយផ្លែឪឡឹកគឺជាផ្លែឈើមួយដែលល្អបំផុតសម្រាប់ញុំាមុនពេលរួមភេទ ផ្លែនេះក៏សម្បូរដោយអាស៊ីតអាមីណូ ដែលជួយឱ្យចរន្តឈាមរបស់យើងរត់ស្រួល ហើយក៏ល្អសម្រាប់ការពារ និងកាត់បន្ថយបញ្ហាងាប់លឹង្គយ៉ាងល្អ។

សម្រាប់អាហារចុងក្រោយគឺអយស្ទ័រជាអាហារដុតអារម្មណ៍មនុស្សយើងឲ្យ​មានភាពត្រេកត្រអាលនៃចំណង់ផ្លូវភេទលឿន។ ហើយអាហារមួយនេះជាអាហារក្តីស្រលាញ់សម្រាប់ដៃគូផ្លូវភេទគួរញ៉ាំមុនផងដែរ។ តាមអ្នកជំនាញបញ្ជាក់ថា អយស្ទ័រជាអាហារដាស់ចំណង់ផ្លូវភេទឱ្យមានសម្រើបលឿនទាំងបុរសនិងនារី។ ព្រោះអយស្ទ័រមានសារធាតុស័ង្កសី ដើម្បីបង្កើនចំណង់ផ្លូវភេទឱ្យកម្រិតអរម៉ូនកើនឡើង។ នេះជាការយោងតាមគេហទំព័រ healthline ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia