អាហារ
បើអ្នកកំពុងស្រ្តេស ចង់បំបាត់ស្រ្តេស ផឹកភេសជ្ជៈ ៤នេះ ជួយឱ្យអ្នកអារម្មណ៍រីករាយឡើងវិញ
Tror Sopheap
July 8 2024
1.9 K views

ពេលអ្នកស្រ្តេស តើអ្នកចូលចិត្តញ៉ាំអាហារបែបណា? សម្រាប់ខ្ញុំមុនញ៉ាំខ្ញុំគិតពីសុខភាពជាមុនសិន ព្រោះអាហារមានអំណាចលើរាងកាយយើងណាស់ ដូចជាពាក្យមួយគេនិយាយថា មនុស្សឈឺព្រោះតែអាហារហូបតាមម៉ាត់នេះឯង។ ថ្ងៃនេះ ក្រុមការងារចាបបៃតង សុំណែនាំភេសជ្ជៈចំនួន ៤ជួយអ្នកបាត់ស្រ្តេស៖

១.កាហ្វេ៖ ​កាហ្វេជាភេសជ្ជៈ​​មានផ្ទុកជាតិ Caffein ​ជា​សារធាតុការពារផ្នែក​អារម្មណ៍ ខួរក្បាលគិតបានលឿន និង​ជម្រុញរាងកាយឱ្យរហ័សផងដែរ។ មាន​ការ​ស្រាវជ្រាវ​រក​ឃើញ​ថា​ ​កាហ្វេ​អាច​ជួយ​ការពារ​ជំងឺ​ធ្លាក់​ទឹកចិត្ត និងបញ្ហាស្រ្តេសបានល្អណាស់។ រាងកាយ​មិន​គួរ​ទទួល​ជាតិ​កាហ្វេអ៊ីន​ច្រើន​ពេក​ទេ។ ជាពិសេសនៅពេលល្ងាច វា​អាច​បណ្ដាល​ឲ្យ​អ្នកកើតបញ្ហាគេងអត់លក់។ អ្នកគួរតែផឹកកាហ្វេពេលព្រឹក និងពេលថ្ងៃត្រង់ ដើម្បីកុំឱ្យប៉ះពាល់ដល់ដំណេក។

២. តែទឹកឃ្មុំក្រូចឆ្មា៖ យោងតាមប្រភពLifehack បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុល,ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។ លើសពីនេះ តែទឹកឃ្មុំក្រូចឆ្មា​ បានដើរតួនាទីក្នុងការទប់ស្កាត់ភាពឃ្លាន ជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ធ្វើឱ្យអ្នកមានរាងស្លីមស្អាត។

៣. តែខ្មៅ៖ វាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងបឹងជំងឺអារម្មណ៍ កុំឱ្យស្រ្តេស កុំតានតឹង និងបាក់ទឹកចិត្តផងដែរ។ តែខ្មៅនេះមានឥទ្ធិពលលើផ្លូវចិត្តនិងរាងកាយដោយអ្នកទទួលទានតែខ្មៅជាប្រចាំអាចផ្ដល់នូវសុខភាពល្អនិងកាត់បន្ថយហានិភ័យនៃភាពតានតឹងក្នុងអារម្មណ៍។ ពិសេសនោះតែខ្មៅមានរសជាតិល្វីងនិងពណ៌ដិតខ្លាំងស្រដៀងកាហ្វេជួយឱ្យស្រស់ថ្លា និងរីករាយយ៉ាងល្អ។

៤. តែបៃតង៖ យោងតាមគេហទំព័រchevmen បានឱ្យដឹងថា តៃបៃតងជាភេសជ្ជៈដ៏អស្ចារ្យនេះផ្ទុកទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយបង្កើនការសំរាកលំហែខួរក្បាលបានល្អ។ អ្នកអាចទទួលទានតែបៃតងរាល់ថ្ងៃ ព្រោះអាច ជួយកាត់បន្ថយស្ត្រេសដ៏សំខាន់និងធ្វើឱ្យអ្នកមានថាមពលនិងរីករាយពេញមួយថ្ងៃ។មានការស្រាវជ្រាវផ្សេងក៏បានបញ្ជាក់ដែរថាតែបៃតងអាចជួយសម្រស់ មួយផ្នែកផងដែរ ជាក់ស្ដែងជនជាតិជប៉ុនក៏និយមទទួលទានតែបៃតងផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2188

អត្ថបទទាក់ទង

#អាហារ

ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត
Tror Sopheap
September 30 2024
332 views

#អាហារ

បើអ្នកតាំងចិត្តសម្រកគីឡូ! ដាច់ខាតកុំញុំាអាហារ ៤ប្រភេទនេះដឹងតែស្រកគីឡូហើយ
Tror Sopheap
September 23 2024
534 views

#អាហារ

ញ៉ាំអាហារនេះ ឱ្យអ្នកមានលែងធុញថប់ ប៉ូវផ្លូវចិត្ត និងពង្រឹងមុខងារខួរក្បាល
Tror Sopheap
September 18 2024
137 views

#អាហារ

កម្ចាត់ជាតិខ្លាញ់! ញ៉ាំគ្រាប់ធញ្ញជាតិ ៣មុខនេះ ជួយអ្នកសម្រកគីឡូក្បាលពោះលឿន
Tror Sopheap
August 26 2024
449 views

#អាហារ

វីតាមីន២ អ្នកចង់បានស្បែកភ្លឺរលោង មានសំណើម ក្មេងជាងវ័យ គួរញុំាកុំខាន
Thida Pet
August 25 2024
1 K views

#អាហារ

ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
597 views
អត្ថបទថ្មីៗ
#ជំងឺOctober 6 2024
ទម្លាប់ទាំង ៣នេះ ជួយអ្នកចៀសវាងពីជំងឺទឹកនោមផ្អែមអស់មួយជីវិត
#កីឡាOctober 6 2024
ក្រុមហ៊ុន Herbalife បានចែករំលែក របៀបបង្កើតផែនការលំហាត់ប្រាណប្រចាំសប្តាហ៍ផ្ទាល់ខ្លួន
#ចិត្តសាស្ត្រOctober 4 2024
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
#កីឡាOctober 4 2024
គ្រាន់តែអ្នកចំណាយកម្លាំងធ្វើតាមវិធីទាំងនេះ អ្នកច្បាស់ជាស្រកគីឡូមិនខានទេ
#ចិត្តសាស្ត្រOctober 4 2024
អាយុចាប់ពី១៨ឆ្នាំដល់អាយុ ៤០ឆ្នាំ អ្នកត្រូវដឹងគំនិតអស្ចារ្យទាំង១០ កុំឱ្យអ្នកបាក់ទឹកចិត្ត
#អាហារSeptember 30 2024
ចង់ស្រកគីឡូ តែអារម្មណ៍ចេះតែឃ្លាន មកអាហារ ៤នេះ ញ៉ាំហើយឆ្អែតយូរ កាត់ជាតិខ្លាញ់ទៀត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia