អាហារ
ញ៉ាំចេះតែឡើងគីឡូមែនទេ? មកដឹងពីក្បួនអាហារនេះ អស់ជាតិខ្លាញ់យករាងស្អាត
Tror Sopheap
August 23 2024
616 views

មានអ្នកសម្រកគីឡូខុសក្បួននាំប៉ះពាល់សុខភាពធ្ងន់ធ្ងរពេលក្រោយ។ ដូចជាអ្នកខ្លះប្រើថ្នាំសម្រកគីឡូដោយខ្វះលំហាត់ប្រាណហើយញ៉ាំអាហារមិនបានគ្រប់គ្រាន់ បែបជាមានបញ្ហាក្រពះទៅវិញ។ មាន​វិធី​ល្អៗ​ជា​ច្រើន​​អ្នក​គួរ​តែ​ដឹង​ដើម្បីសម្រកគីឡូបានលទ្ធផលល្អមានរាងស្អាតហើយមិនបង្កជំងឺ។ នេះជាក្បួនញ៉ាំ ៣យ៉ាងជួយដុតខ្លាញ់។

១. កុំ​ទុក​ឱ្យក្រពះ​ឃ្លាន​យូរ​៖ បើ​អ្នក​ទុក​ឱ្យ​ក្រពះឃ្លាន​យូរ​ពេក មិនព្រមហូបអាហារអ្វីសោះ វាធ្វើឱ្យអ្នកឈឺក្រពះទៅវិញទេ។ បើអ្នកទុកយូរបែបនេះ បើអ្នកហូបអាហារច្រើនវិញនោះ រាងកាយអ្នកនឹងឡើងគីឡូលឿនបំផុត។ បើអ្នកមានអារម្មណ៍ឃ្លាន ហើយឆាប់ហូបអាហារឱ្យទៀងពេលវេលានោះ វាល្អដល់សម្រកគីឡូ។ អ្នកអាចហូបអាហារដូចជា យ៉ាអួ​ដែល​គ្មាន​ជាតិ​ផ្អែម ដំឡូង​បារាំង​ចំហុយ ឬ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​ស្ករ​ទាប​ និងបន្លែស្រស់ៗ ដើម្បីរាងកាយអ្នកស្រូបតែជាតិប្រតេអ៊ីន មិនឡើងគីឡូ។

២. ញុំាស៊ុតជាអាហារពេលព្រឹក៖ អាហារពេលព្រឹកក៏មានសារៈសំខាន់ផងដែរចំពោះអ្នកដែរចង់សម្រក់ទម្ងន់ ដូច្នេះដើម្បីទទួលបានលទ្ធផលល្អសូមអ្នកទទួលទានស៊ុតធ្វើជាអាហារពេលព្រឹក។ តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាការទទួលទានស៊ុតធ្វើជាអាហារពេលព្រឹកជួយសម្រកខ្លាញ់ក្នុងខ្លួនបានច្រើន។ សូម្បីតែលោកគ្រូ សំបូរ នន់ ជាគ្រូបង្វឹកផ្នែកការហាត់ប្រាណ និងជាអ្នកកាយវប្បកម្មទទួលមេដៃមាសពិភពលោក ក៏មានប្រសាសន៍ផងដែរថា ការហូបពងមាន់ ឬពងទា ជួយឱ្យរាងកាយរបស់យើងមានថាមពល និងជួយសម្រកគីឡូបានយ៉ាងល្អ។​

៣. កាត់បន្ថយគ្រឿងកំប៉ុង៖ វេជ្ជបណ្ឌិតគួច ម៉េងលី ក៏ធ្លាប់មានប្រសាសន៍ដែរថាការញុំាដូចជា ជាតិស្ករ ទឹកក្រឡុក ទឹកសេរ៉ូ និងគ្រឿងកំប៉ុងៗផ្សេងៗទៀតសុទ្ធតែមានជាតិស្ករមិនតិចស្លាបព្រានោះទេ ដែលបែបនឹងសុទ្ធតែជារូបមន្តទៅកើតជំងឺធាត់ ទឹកនោមផ្អែម និងឡើងគីឡូលឿនណាស់។ ភេសជ្ជៈប៉ូវកម្លាំងកំពុងមានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្នដែលជាហេតុនាំឲ្យមានមនុស្សជាច្រើនមានបញ្ហាក្នុងការឡើងទម្ងន់។ គេបានមើលឃើញថាអ្នកដែលចូលចិត្តញុំាគ្រឿងកំប៉ុងមួយថ្ងៃចាប់ពីមួយទៅពីរកំប៉ុងប្រឈមនិងជំងឺលើសទម្ងន់ ព្រោះជាតិស្ករដែរមាននៅក្នុងកំប៉ុងមានរហូតដល់៧៨ ក្រាមដែលជាជាតិស្ករមួយត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia