ចិត្តសាស្ត្រ
ទម្លាប់គិត ២បែបនេះ ជួយអ្នកបន្ធូរអារម្មណ៍ចេញពីស្រ្តេស ភាពតានតឹង និងការបាក់ទឹកចិត្ត
Tror Sopheap
October 4 2024
156 views

បើអ្នកស្រ្តេសនិងតានតឹងច្រើន គ្មានវិធីបំបាត់វាទេ អ្នកនឹងឈានដល់ដំណាក់កាលមួយទៀតនោះគឺអារម្មណ៍បាក់ទឹកចិត្តនេះឯង។ បើអ្នករស់នៅកុំឱ្យកើតបញ្ហាទាំងនេះចំពោះផ្លូវចិត្ត អ្នកគួរមានទម្លាប់គិតបែបពិសេសជាងគេ បានផ្លូវចិត្តរបស់អ្នករឹងមាំ។ នេះជាទម្លាប់់គិត ២បែបរបស់លោកគ្រូ នឹម ឈុន្នី និងព្រះអង្គ គូ សុភាព។

១. ទម្លាប់គិតវិជ្ជមាន ទើបមានចិត្តតស៊ូតាមក្តីស្រមៃ៖ តាមលោកគ្រូ នឹម ឈុន្នី បានលើកឡើងថា ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីរឿងវិជ្ជមាន នេះជាបញ្ហារបស់ជីវិតដែលកើតលើមនុស្សគ្រប់គ្នា។ នៅពេលអ្នកមានអារម្មណ៍តានតឹងឬធុញថប់នោះ ចូរចំណាយពេលបន្តិចដើម្បីនឹកគិតមើលពីរូបភាពអនុស្សាវរីយ៍ល្អៗ ពីអតីតកាលដែលអ្នកបានឆ្លងកាត់ គឺនឹកដល់សេចក្ដីល្អដែលអ្នកបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀងឬបទភ្លេងដែលខ្លួនពេញចិត្ត បានផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលអ្នកមានចំពោះពួកគាត់ក្នុងនាមជាកូន ជាប្តីជាប្រពន្ធ ជាឪពុកម្ដាយ និងជាមិត្តភក្តិ។ ការរៀនរលឹកមេរៀនជីវិតបែបនេះឱ្យអ្នកកើតចិត្តចេះតស៊ូ មិនថាអ្នកជាអ្នករកស៊ីនិងអ្នកធ្វើការនោះទេ ត្រូវតែរំលឹកថាជីវិតនេះតែងមានឡើងមានចុះជារឿងធម្មតាទេ សូម្បីអ្នករកស៊ីក៏មានចំណេញមានខាតដែរ។ រឿងសំខាន់ការបើកចិត្តទទួលស្គាល់ការពិតហើយបន្តគិតវិជ្ជមាន ទើបផ្លូវចិត្តរឹងមាំហើយជីវិតរបស់អ្នកក៏ទៅមុខដែរ។

២. ទម្លាប់គិតបែបរីករាយគឺកុំគិតលើរឿងព្រួយបារម្ភច្រើននាំអ្នកដេកក្នុងវិបត្តផ្លូវចិត្តមិនខានទេ។ ការព្រួយបារម្ភក៏ជាច្រវាក់មួយទាញចិត្តអ្នកឱ្យមានវិបត្តិដែរ។ ព្រះភិក្ខុជិរប្បញ្ញោ គូ សុភាព បានសម្តែងថា ការព្រួយបារម្ភច្រើនមានគូជាច្រវាក់ទី១. ជាច្រវាក់នៃអារម្មណ៍ស្តាយក្រោយឱ្យអ្នករស់ក្នុងគុកអតីតកាល។ ច្រវាក់ទី២. ជាច្រវាក់ឱ្យអ្នកលង់ចិត្តក្នុងអនាគតធ្វើឱ្យអារម្មណ៍របស់អ្នកចេះតែភ័យខ្លាចនិងខ្វល់ខ្វាយច្រើនដោយមិនដឹងថាជីវិតខ្លួនទៅជាអ្វី? ច្រវាក់ទាំងពីរនេះគៀបសង្កត់ផ្លូវចិត្តរបស់អ្នកទាំងមុខទាំងក្រោយឱ្យមានវិបត្តិខ្លាំងបំផុត។

ការស្រាយវិបត្តិខាងលើ គ្រាន់តែអ្នកមានសតិបញ្ញាប្រាប់ថា អ្វីដែលមិនអាចដោះស្រាយក្នុងអតីត គួរតែទុកវាក្នុងអតីតកាលទៅចុះ បើអ្នកព្រួយបារម្ភពីអនាគត គួរតែចាប់ផ្តើមក្នុងបច្ចុប្បន្ននេះដោយធ្វើការឱ្យអស់ពីលទ្ធភាព អ្នកនឹងលែងកើតទុក្ខសោកទៀតហើយ។ យើងមិនមែនស្មុគស្មាញដោយសារធ្វើការច្រើននោះទេ គឺស្មុគស្មាញនិងព្រួយបារម្ភច្រើនដោយសារតែយើងមិនអាចផ្តោតអារម្មណ៍ធ្វើការក្នុងពេលបច្ចុប្បន្នតាមលំហូរចិត្តនេះឯង៕ គំនិតទាំង ២នេះដកស្រង់ចេញពីសៀវភៅ លំហូរចិត្ត ហើយអ្នកអាចទិញសៀវភៅ "លំហូរចិត្ត" តាមនេះ👉 https://t.me/BusinessCambodiaBook

461315709 1086530179503583 1047598435026043460 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2272

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

២ចំណុចឱ្យផ្លូវចិត្តរបស់អ្នកមាំហើយប្រើជីវិតរស់ជាខ្លួនឯងមានក្តីសុខបំផុត
Tror Sopheap
December 20 2024
321 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្រ្តប្រាប់ថា អ្នកផ្នត់គំនិតបែបនេះ ដោះសម្ពាធឱ្យចិត្តអ្នករស់នៅក្នុងក្តីសុខ
Tror Sopheap
December 19 2024
98 views

#ចិត្តសាស្ត្រ

តាមសិក្សារកឃើញថា ការរួមភេទជួយរំដោះស្ត្រេស ឱ្យក្មេងជាងវ័យ
Tror Sopheap
December 17 2024
567 views

#ចិត្តសាស្ត្រ

ស្នេហាពិត! មេដឹកនាំសិង្ហបុរីមានប្រវត្តិស្នេហាមិនធម្មតា គឺស្នេហ៍ស្មោះដង្ហើមចុងក្រោយ
Tror Sopheap
December 6 2024
172 views

#ចិត្តសាស្ត្រ

នេះជាមូលហេតុហ្វាំងឡង់ជាប្រទេសមានសុភមង្គលបំផុតក្នុងលោក ៧ឆ្នាំជាប់គ្នា
Tror Sopheap
December 6 2024
157 views

#ចិត្តសាស្ត្រ

ដោះសម្ពាធផ្លូវចិត្ត! ពេលអ្នករស់ក្នុងផ្នត់គំនិតបែបនេះ អ្នករស់ឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត
Tror Sopheap
December 5 2024
161 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 20 2024
២ចំណុចឱ្យផ្លូវចិត្តរបស់អ្នកមាំហើយប្រើជីវិតរស់ជាខ្លួនឯងមានក្តីសុខបំផុត
#អត្ថបទ PRDecember 20 2024
វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត
#ចិត្តសាស្ត្រDecember 19 2024
អ្នកចិត្តសាស្រ្តប្រាប់ថា អ្នកផ្នត់គំនិតបែបនេះ ដោះសម្ពាធឱ្យចិត្តអ្នករស់នៅក្នុងក្តីសុខ
#ព័ត៌មានDecember 19 2024
កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
#អត្ថបទ PRDecember 19 2024
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
#កីឡាDecember 18 2024
វេជ្ជបណ្ឌិត Eric បញ្ជាក់ថា៖ អ្នកធាត់ ចង់សម្រកគីឡូឆាប់បានផល ធ្វើតាមរបៀបងាយៗ នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia