អាហារ
ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
26 K views

រយៈពេលនេះមានអ្នកឈឺច្រើន ជាពិសេសមានអ្នកលាងឈាមព្រោះតែខូចកម្រងនោមដោយសារតែទម្លាប់ញ៉ាំអាហារផ្អែមៗ ព្យាយាមមិនឈឺនោម ខ្ចិលញ៉ាំទឹកតិច និងផឹកស្រាច្រើនជាប្រចាំថ្ងៃ។ តម្រងនោមមានតួនាទីផលិតឈាមល្អចិញ្ចឹមរាងកាយ បញ្ចេញជាតិពុល។ តម្រងនោមរបស់អ្នកជា​សរីរាង្គ​ចាំបាច់ណាស់ បើតម្រងនោមអ្នក​ឆាប់​ចុះ​ទ្រុត​ទ្រោម ឬ​អាច​ឈានដល់​ការបាត់បង់​អាយុជីវិត​​ថែមទៀត។​ នេះជា​ផ្លែឈើ៤ ថែ​សុខភាព​តម្រងនោម៖

១.ផ្លែទំពាំងបាយជូ៖ ចំពោះផ្លែទំពាំងបាយជូពិតជាមានអត្ថប្រយោជន៍ខ្លាំងដល់តម្រងនោម។ ហើយផ្លែទំពាំបាយជូមានផ្ទុកសារធាតុ Resveratrol ដើម្បីដុតបំផ្លាញជាតិខ្លាញ់អាក្រក់ឱ្យអ្នកមានសម្រស់ជាងវ័យនិងការពារតម្រងនោម។ តាមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យហ្សកហ្ស៊ីក្នុងសហរដ្ឋអាមេរិកបានបញ្ជាក់ថាសារធាតុ Resveratrol ជួយបំបែកកោសិកាខ្លាញ់លឿនជាងធម្មតា ២.៤៦ ដង។ វាក៏ជាសមាសធាតុប្រឆាំងនឹងការរលាកហើយការពារតម្រងនោមពីការខូចខាតបានល្អបំផុត។

២. ​ផ្លែ​ប៉ោម៖ វាមានគុណភាព​ល្អ​បំផុត​សម្រាប់​សុខភាព​តម្រងនោម​។ ព្រោះផ្លែប៉ោមមានការ​ប្រឆាំង​នឹង​ការ​រលាកធ្វើឱ្យសុខភាព​តម្រងនោមកុំឱ្យខូចខាតលឿន។ ហើយផ្លែ​ប៉ោមនេះ​អាច​ជួយ​ការពារ​ការ​ឆ្លង​មេរោគ​ក្នុង​ផ្លូវ​បង្ហូរ​ទឹកនោមហើយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ក្រួស​ក្នុង​តម្រងនោម។ អ្វីជាពិសេសនោះផ្លែប៉ោមមានសាធាតុប្រឆាំងអុកស៊ីតកម្មហើយមានជាតិសរសៃជួយបញ្ចុះជាតិស្ករ កាត់ជាតិខ្លាញ់ឱ្យតម្រងនោមមានសុខភាពល្អ។ ហើយញ៉ាំផ្លែប៉ោមមួយថ្ងៃមួយផ្លែជួយថែសម្រស់ឱ្យស្បែកមានសុខភាពល្អ។

៣. ទឹក​ក្រូចឆ្មារ​៖​ វាមាន​សក្តានុពលក្នុង​ការជួយ​ព្យាបាល​បញ្ហា​តម្រង​នោម​។ ព្រោះផ្លែក្រូចមានសាធាតុវីតាមីន C និង​អាស៊ីតដែល​ជួយ​រក្សា​កម្រិត pH ដើម្បីលើកកម្ពស់​សុខភាពតម្រងនោម​កាន់តែ​ប្រសើរហើយជួយប្រព័ន្ធ​ភាពស៊ាំ​កាន់តែមាំហើយសម្រស់កុំឱ្យចាស់ជាងវ័យ។ ការ​ផឹកទឹក​ក្រូចឆ្មារមានប្រសិទ្ធភាពគឺអ្នកផឹកទឹកក្រូចឆ្មារ​នៅ​ពេលព្រឹកលាងតម្រងឱ្យស្អាតមានសុខភាព។ ប៉ុន្តែចំពោះអ្នកមានបញ្ហាឬជំងឺតម្រងនោះ ហាមផឹកទឹកក្រូចឆ្មារវាប៉ះពាល់តម្រងនោមឱ្យអ្នកមានបញ្ហាខ្លាំង។

៤.ទឹកដូង៖​ ទឹកដូងគឺជាប្រភេទភេសជ្ជៈដែលអ្នកគួរតែញុំាជាប្រចាំថ្ងៃបន្ទាប់ពីទឹក​ ព្រោះវាក៏ល្អមិនចាញ់ទឹកធម្មតាឡើយគ្រាន់តែយើងផឹកនៅក្នុងកម្រិតមួយដែលគេបានកំណត់ ដូចជាប្រមាណ៥០០មីលីលីត្រឬក៏តិចជាង ។ ទឹកដូងសម្បូរដោយអេឡិចត្រូលីតខ្ពស់ ជាតិ​សូដ្យូម ម៉ាញ៉េស្យូម ជាជម្រើសល្អសម្រាប់អ្នកដែលហាត់ប្រាណ បាត់បង់ជាតិទឹកនៅក្នុងខ្លួនច្រើន ជាពិសេសទឹកដូង ក៏បានជួយទៅបង្ការជំងឺជាច្រើន ដូចជាជំងឺទឹកនោមផ្អែម ជំងឺក្រួសតម្រងនោមជាដើម៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3062

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រុងប្រយ័ត្ន! អ្នកឆ្លងជំងឺនីប៉ាហ៍មានអត្រាស្លាប់ចន្លោះពី ៤០%ទៅ៧០% នេះជារោគសញ្ញា
Tror Sopheap
January 24 2026
13.1 K views

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.4 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.9 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
6 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views
អត្ថបទថ្មីៗ
#ជំងឺJanuary 28 2026
ប្រយ័ត្នល្អជាង! នេះជារោគសញ្ញាគ្រោះថ្នាក់សរសៃឈាមខួរក្បាលទាំង ៦
#ចិត្តសាស្ត្រJanuary 28 2026
កុំគ្រាំចិត្តពេក! នេះក្បួនរស់តាមលំហូរចិត្តរំដោះបញ្ហាផ្លូវចិត្តឱ្យរីករាយ
#ជំងឺJanuary 27 2026
ប្រយ័ត្នផង! មនុស្សវ័យ ១នេះ ប្រឈមកើតជំងឺជំងឺទឹកនោមផ្អែមប្រភេទទី១បំផុត
#ព័ត៌មានJanuary 27 2026
មន្រ្តីបរិស្ថានបញ្ជាក់ថា ៣ចំណុចនេះ អ្នកមិនគួរនាំចូលសំណល់អេឡិចត្រូនិកមកកែច្នៃទេ
#អត្ថបទ PRJanuary 27 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពី អត្ថប្រយោជន៍នៃម្សៅប្រូតេអ៊ីន និងរបៀបរៀបចំអាហារក្រឡុកដែលមានជីវជាតិ
#ចិត្តសាស្ត្រJanuary 26 2026
Elon Musk ឆាប់ៗខាងមុខ នឹងក្លាយជាសេដ្ឋី 1$ទ្រីលាន នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia