ចិត្តសាស្ត្រ
តាមសិក្សារកឃើញថា ការរួមភេទជួយរំដោះស្ត្រេស ឱ្យក្មេងជាងវ័យ
Tror Sopheap
December 17 2024
300 views

ការរួមភេទពិតជាមានអត្ថប្រយោជន៍ដល់សុខភាពរាងកាយនិងផ្លូវអារម្មណ៍ណាស់។ បើអ្នកនៅយុវវ័យគ្មានដៃគូ ឬមិនទាន់ស្គាល់ដៃគូច្បាស់លាស់ទេ កុំចង់ដឹង កុំចង់សាកខ្លាចឆ្លងមេរោគ។ នៅក្នុងអត្ថបទនេះ យើងនិយាយពីអ្នកមានដៃគូច្បាស់លាស់ឬប្តីប្រពន្ធនៅក្នុងការរួមភេទដែលវាមានអត្ថប្រយោជន៍ចំនួនពីរដូចជាខាងក្រោមនេះ៖

១. រួមភេទប្តូរអារម្មណ៍​ស្ត្រេសចេញ​

ការរួមភេទ​ជួយ​បន្ថយ​​បញ្ហា​ស្រ្តេស​ព្រោះតែ​រាង​កាយបាន​បញ្ចេញ​អ័រម៉ូន​ endorphins និង​អ័រម៉ូន​ផ្សេង​ទៀតដុតអារម្មណ៍អ្នកឱ្យរស់ក្នុងភាពរីករាយ។ ការរួមភេទជា​ទម្រង់ដូចជា​ការធ្វើលំហាត់​ប្រាណ​ដែរ។ ពេលយើងប្រើរាងកាយខ្លាំងបញ្ចេញញើស អ្នកនឹងមានអារម្មណ៍អស់ស្រ្តេស ចិត្តស្ងប់ជាងមុន។ តាមការ​សិក្សា​មួយ​នៅ​ប្រទេស​ស្គុតឡែនបាន​រក​ឃើញ​ថា ការរួមភេទជួយកាត់​បន្ថយ​សម្ពាធ​ឈាម ហើយកាត់ស្រ្តេសចេញពីអារម្មណ៍យ៉ាងមានប្រសិទ្ធភាពបំផុត។

ការរួមភេទធ្វើឱ្យមានសុខភាពល្អ។ តាមសិក្សាមួយបានចេញផ្សាយក្នុងខែមករា ឆ្នាំ ២០១៥ នៅក្នុង American Journal of Cardiology បានរកឃើញថា បុរសរួមភេទ ២ទៅ ៤ដងក្នុងមួយសប្តាហ៍ជួយគាត់គ្មានស្រ្តេសហើយនាំឱ្យមានហានិភ័យតិចចំពោះជំងឺសរសៃឈាមបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង ល្អជាងអ្នករួមភេទម្តងក្នុងមួយខែ ឬតិចជាងនេះ។

២. ការរួមភេទជួយស្បែកនិងសម្រស់ក្មេងជាងវ័យ

ការរួមភេទ​មាន​ប្រយោជន៍​ដល់​សុខភាព​ស្បែក​ណាស់។ ជាពិសេសវាជួយឱ្យអ្នកមើល​ទៅ​ក្មេង​ជាង​វ័យ​។ ​បើយោង​តាម​ការ​សិក្សា​បាន​បង្ហាញ​ថា​ ស្ត្រី​ដែល​មាន​សកម្មភាព​រួម​ភេទ​បាន​កម្រិត​អ័រម៉ូន ​Estrogen ព្រោះតែ​​ឈាន​ដល់​ចំណុច​កំពូល​។​ ហើយការបញ្ចេញអ័រម៉ូន ​Estrogenជាមុខងារសំខាន់ណាស់ជួយដល់សុខភាព​ស្បែកឱ្យ​សរសៃ​ឈាម​​មាន​ដំណើរ​ការស្រួល​។​ ​វា​អាច​ជួយ​​ទ្រទ្រង់​​ដល់​មុខងារ​រនាំង​ការពារ​ស្បែកឱ្យមានសំណើម​និង​​កាត់បន្ថយ​ការ​រលាកទៀត។ ​

លោកវេជ្ជបណ្ឌិត David Weeks នៃមន្ទីពេទ្យ Royal Edinburgh បានឱ្យដឹងថា បើដៃគូត្រូវតែរួមភេទឱ្យបាន០៣ដងក្នុងមួយសប្ដាហ៍នឹងជួយឱ្យសម្រស់របស់ពួកគេក្មេងជាងមុន១០ឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់ Saga។ ពួកគាត់បានបន្តថា ការឡើងឋានសួគ៌ទៀងទាត់បានជំរុញឱ្យកោសិកាស្បែកមានសំណើម ផលិតកូឡាជែន និងជួយការពារកុំឱ្យស្បែករបស់អ្នកមានភាពជ្រាវជ្រួញយ៉ាងមានប្រសិទ្ធបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2269

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

តាមសិក្សារកឃើញថា ការរួមភេទជួយរំដោះស្ត្រេស ឱ្យក្មេងជាងវ័យ
Tror Sopheap
December 17 2024
300 views

#ចិត្តសាស្ត្រ

ស្នេហាពិត! មេដឹកនាំសិង្ហបុរីមានប្រវត្តិស្នេហាមិនធម្មតា គឺស្នេហ៍ស្មោះដង្ហើមចុងក្រោយ
Tror Sopheap
December 6 2024
131 views

#ចិត្តសាស្ត្រ

នេះជាមូលហេតុហ្វាំងឡង់ជាប្រទេសមានសុភមង្គលបំផុតក្នុងលោក ៧ឆ្នាំជាប់គ្នា
Tror Sopheap
December 6 2024
142 views

#ចិត្តសាស្ត្រ

ដោះសម្ពាធផ្លូវចិត្ត! ពេលអ្នករស់ក្នុងផ្នត់គំនិតបែបនេះ អ្នករស់ឆ្ងាយពីបញ្ហាបាក់ទឹកចិត្ត
Tror Sopheap
December 5 2024
150 views

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
1.4 K views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ជួយផ្លាស់ប្តូរខ្លួនអ្នកចេញពីស្រ្តេស និងភាពតានតឹង
Tror Sopheap
December 1 2024
572 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia