ចិត្តសាស្ត្រ
ធ្វើរឿង ៣នេះ ជួយផ្លាស់ប្តូរខ្លួនអ្នកចេញពីស្រ្តេស និងភាពតានតឹង
Tror Sopheap
December 1 2024
590 views

អ្នកកើតស្រ្តេសនិងបញ្ហាស្មុគស្មាញច្រើនក៏ព្រោះតែខ្វះចំណេះដឹង និងរៀនសូត្រពីបទពិសោធន៍ទាំងអស់នោះ។ បើអ្នកចង់ឱ្យជីវិតដំណើរការមានការផ្លាស់ប្តូរ និងជីវិតមានអត្ថន័យល្អ អ្នកត្រូវស្វែងយល់៣ចំណុចខាងក្រោមដើម្បីឱ្យជីវិតអ្នករីកចម្រើនហើយក៏លែងស្រ្តេសដែរ។

១. រៀនសូត្រពីការបរាជ័យ៖ ជីវិតស្រ្តេសមកពីអ្នកធ្វើអ្វីមួយ មានកំហុសឆ្គងហើយមិនព្យាយាមរកផ្លូវដោះស្រាយ និងមិនប្រឈមមុខជាមួយវា។ សម្រាប់លោក Bill Gates បានឆ្លងកាត់កំហុសច្រើនណាស់ ដើម្បីជំនួសឱ្យការអង្គុយកើតទុក្ខ គាត់ត្រូវតែរៀនពីកំហុសទាំងអស់នេះ ធ្វើជាមេរៀនកែប្រែកំហុសឆ្គង កុំឱ្យវាកើតម្តងទៀត។ លោក Bill Gates បាននិយាយថា យើងគួរតែអបអរភាពជោគជ័យ ប៉ុន្តែពេលបរាជ័យ យើងត្រូវរៀនពីវា ធ្វើជាមេរៀនដ៏មានតម្លៃ ក្នុងការដំណើរទៅមុខទៀត

២. មានបេះដូងជួយអ្នកដទៃ៖ គ្រាន់តែធ្វើទានបន្តិច ចិត្តអ្នកក៏លែងស្រ្តេសដែរ។ អ្នកអាចសាកឱ្យរបស់បន្តិចដល់អ្នកក្រ ចិត្តអ្នកនឹងសប្បាយ។ ជីវិតលោក Richard Branson បានក្លាយជាមហាសេដ្ឋីលុយរាប់លានដុល្លារ និងមានកិត្តិនាមល្បី។ គាត់បានជួយដល់ពិភពលោកដោយអំពើល្អ និងជាមនុស្សធម៌ ធ្វើឱ្យជីវិតគាត់ហាក់ដូចជាមានអត្ថន័យខ្លាំងណាស់។ ព្រះពុទ្ធមានសង្ឃដីកាថា ការធ្វើទានដោយចិត្តជ្រះថ្លាគឺជាបុណ្យធំណាស់។

៣. រវល់នឹងការងារ៖ បើអ្នកមានទុក្ខលំបាកដូចជាសង្សាក្បត់ចិត្ត ត្រូវគេរិះគន់ឬជេរ និងប្តីប្រពន្ធឈ្លោះគ្នា... តើអ្នកគួរធ្វើបែបណា? John Cowper Powys ជានិពន្ធសៀវភៅផ្នែកចិត្តសាស្រ្តបានលើកឡើងថា ពេលអ្នកធ្លាក់ក្នុងអន្លង់ទុក្ខ និងការឈឺចាប់ មានរបស់មួយជួយឱ្យរម្ងាប់ប្រព័ន្ធប្រសាទរបស់អ្នកឱ្យស្ងប់ គឺការផ្តោតអារម្មណ៍លើការងារយ៉ាងជក់ចិត្តបំផុតដោយគ្មានពេលទំនេរ។ ហើយយើងនឹងភ្លេចបញ្ហាទាំងអស់នោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
194 views

#ចិត្តសាស្ត្រ

លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
Tror Sopheap
July 23 2026
294 views

#ចិត្តសាស្ត្រ

មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
Tror Sopheap
July 22 2026
946 views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតបញ្ជាក់ថា ៥ទម្លាប់នេះ បំផ្លាញកោសិកាខួរក្បាលដោយស្ងៀមស្ងាត់បំផុត
Tror Sopheap
July 16 2026
623 views

#ចិត្តសាស្ត្រ

៣ទម្លាប់ពេលព្រឹក នាំឱ្យអ្នកក្លាយជាមនុស្សរឹងមាំ មានចិត្តស្ងប់
Tror Sopheap
July 15 2026
329 views

#ចិត្តសាស្ត្រ

ចង់ដឹងថា ខ្លួនមានមិត្តល្អអត់ មានរឿង ៣នេះទេ
Tror Sopheap
July 10 2026
777 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia