ព័ត៌មាន
ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views

នៅ​ប្រាសាទក្នុងប្រទេស​ថៃ​ចំនួនពីរកន្លែងបានធ្វើឱ្យ​បណ្ដាញ​សង្គម​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំង ​បន្ទាប់​ពី​​គេ​ចាប់​បាន​ថា​ មាន​លាក់​សាកសព​យ៉ាង​ហោច​ណាស់ ៧៣នាក់។ តែព្រះចៅអធិការ​​អះអាង​ថា សាកសពនេះគេប្រើដើម្បីបង្ហាត់សមាធិរបស់ព្រះសង្ឃតែប៉ុណ្ណោះ។ បន្ថែមលើសពីនេះ គេបានរកឃើញសត្វក្រពើ ៦០០ក្បាលនៅក្នុងស្រះទឹកមួយនៅលើបរិវេណប្រាសាទថែមទៀត។

នៅថ្ងៃទី ២២ ខែវិច្ឆិកា ប៉ូលីសថៃបានធ្វើការវាយឆ្មក់នៅប្រាសាទ Thiphaksong Pa Sangnayatham ដ៏ល្បីល្បាញនៅ Pho Thale ស្ថិតនៅភាគនិរតីនៃខេត្ត Phichit នៃប្រទេសថៃ ពួកគេបានរកឃើញសាកសពចំនួន ៤១នាក់។ បើយោងតាមរបាយការណ៍អ្នកស្រុកបានប្រាប់ថា ប្រាសាទស្ថិតនៅក្នុងព្រៃដ៏ស្ងប់ស្ងាត់បានលាតសន្ធឹងលើផ្ទៃដីប្រហែល ១៦.០០០ម៉ែត្រការ៉េ ជាប្រាសាទមានភាពល្បីល្បាញដោយសារការប្រតិបត្តិខាងវិញ្ញាណហើយមានការគាំទ្រដោយអ្នកកាន់សាសនាជាច្រើន។

នៅក្នុងប្រាសាទនោះប៉ូលិសបានរកឃើញមឈូសចំនួន ៥ថែមទៀត។ លើសពីនេះ ទីធ្លា​ប្រាសាទ​មាន​ស្រះ​ចិញ្ចឹម​ក្រពើ​ដ៏ធំ​សម្បើម​ជាង​៦០០​ក្បាល។ អាងទឹកក្រពើហ៊ុមព័ទ្ធដោយរបងខ្ពស់មិនឱ្យភ្ញៀវទេសចរចូលទស្សនាទេ។ សម្រាប់ព្រះសង្ឃនៅព្រះវិហារបានពន្យល់ថា សាកសពបានរកឃើញនេះជាការតម្កល់ទុក ព្រោះនេះជាសាកសពសិស្សនៃព្រះវិហារឬសមាជិកគ្រួសារនៃសិស្សតែប៉ុណ្ណោះ។ ដើម្បី​បញ្ជាក់​ការ​អះអាង​របស់​ខ្លួន ព្រះសង្ឃ​បាន​ប្រគល់​សំបុត្រ​មរណៈភាព និង​កិច្ច​ព្រម​ព្រៀង​ជូន​ប៉ូលិសផងដែរ។

ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកា អាជ្ញាធរបានរកឃើញសាកសពចំនួន ៣២នាក់បន្ថែមទៀតនៅប្រាសាទមួយផ្សេងទៀតនៅក្នុងស្រុក Bang Mun Nak ភាគខាងត្បូងនៃខេត្ត Phichit ។ ព្រោះប្រាសាទទាំងពីរនេះមានទំនាក់ទំនងគ្នាជាមួយព្រះចៅអធិការ Phra Ajahn Sai Fon Pandito ជាអ្នកបង្ហាត់បង្រៀននៅទីនេះ។

ព្រះចៅអធិការបានការពារខ្លួនប្រឆាំងនឹងការចោទប្រកាន់ពីសកម្មភាពខុសច្បាប់នេះដោយសំអះអាងថា សាកសពនៅទីនេះ ជាការបណ្តុះបណ្តាល “ការយល់ដឹងអំពីសេចក្តីស្លាប់” ក្នុងសមាធិជួយព្រះសង្ឃប្រឈមមុខ ហើយឱ្យយកឈ្នះលើសេចក្តីភ័យខ្លាចនៃការស្លាប់របស់ពួកគេ ដូច្នេះការប្រតិបត្តិបែបនេះជួយឱ្យវិញ្ញាណយល់ស៊ីជម្រៅ។

បច្ចុប្បន្ននេះ សមត្ថកិច្ច​កំពុងតែ​ធ្វើ​កោសល្យវិច័យ​សាកសព ហើយបញ្ជា​ឱ្យ​វត្ត​បញ្ឈប់​រាល់​សកម្មភាព​ពាក់ព័ន្ធ និង​បើក​ការស៊ើបអង្កេត​រក​អត្តសញ្ញាណ និង​ប្រភពដើម​នៃ​សាកសព​។ ជាមួយគ្នានេះដែរ ខាងការិយាល័យព្រះពុទ្ធសាសនានៅប្រទេសថៃ ក៏បានបើកការស៊ើបអង្កេតលើបញ្ហានេះដែរ។ នេះជាយោងតាមគេហទំព័រ  South China Morning Post ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3333

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
192 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
77 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
Tror Sopheap
August 25 2026
139 views

#អត្ថបទ PR

REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
Sreymom Cha
August 9 2026
126 views

#អត្ថបទ PR

មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
Daneth Mech
August 5 2026
80 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
Sreymom Cha
August 19 2026
77 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
August 25 2026
41 views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia