អាហារ
៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
29.6 K views

អ្នកចូលចិត្តហូបអាហារប្រៃផ្អែម ផឹកស្រាលើសកម្រិត និងភេសជ្ជៈប៉ូវកម្លាំងរាល់ថ្ងៃពេក ងាយកើតជំងឺទឹកនោមផ្អែមនិងធាត់លឿនណាស់។ បើយោងតាមអង្គការសុខភាពពិភពលោក មានមនុស្សជាង ៤២២លាននាក់កំពុងរស់នៅជាមួយទម្រង់នៃជំងឺទឹកនោមផ្អែម។ មុនកើតជំងឺទឹកនោមផ្អែម អ្នកអាចខូចតម្រងនោមដែលតួនាទីចម្រាញ់ជាតិស្ករចេញសរសៃឈាម។ ៤ទម្លាប់ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម។

១. ការធ្វើលំហាត់ប្រាណ៖ ការ​ធ្វើ​សកម្មភាព​រាង​កាយ​ជា​ប្រចាំថ្ងៃ ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការ​ការពារ ឬ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី ២ ព្រោះវាជួយពង្រឹកសុខភាពតម្រងផលិតជាតិស្ករបានល្អចេញពីរាងកាយ។ ការមានទម្លាប់ធ្វើលំហាត់ប្រាណនេះជាសមត្ថភាពរបស់សាច់ដុំក្នុងការប្រើអាំងស៊ុយលីន និងស្រូបយកជាតិស្ករ ហើយជួយបំបាត់ភាពតានតឹងខ្លះពីកោសិកាបង្កើតអាំងស៊ុយលីនរបស់អ្នកផងដែរ។ គ្រាន់តែហាត់ប្រាណ ៣០នាទីក្នុងមួយថ្ងៃអស់ជាតិខ្លាញ់ អស់ជាតិស្ករកែច្នៃ កុំឱ្យអ្នកខូចតម្រងនោម រស់នៅឆ្ងាយពីជំងឺទឹកនោមផ្អែម។

២. ទឹកខ្ញី៖ ទឹកខ្ញី​មាន​អត្ថប្រយោជន៍ដល់តម្រងនោម ស្រូបជាតិស្ករអាក្រក់ហើយកាត់ជាតិខ្លាញ់ ឱ្យអ្នករស់នៅគ្មានជំងឺលាងឈាមជាជំងឺទឹកនោមផ្អែមនោះទេ។ ព្រោះទឹកខ្ញីមានជាតិស័ង្កសីដែលជំរុញនៃអាំងស៊ុយលីន។ លើសពីនេះវាក៏សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក។ របៀបធ្វើ៖ មុនដំបូងយើងត្រូវយកដុំខ្ញីមួយដុំយកទៅដាំជាមួយទឹកចំនួន១លីត្រ រួចពេលដែលខ្ញីចាប់ផ្ដើមទន់យើងយកវាទៅច្របាច់ឲ្យចូលជាតិជាមួយទឹកដែលដាំជាមួយវារួចស្រង់យកកាកចេញចាក់ដាក់ចូលកែវសឹមផឹកជាការស្រេច។

៣.កាត់ទម្លាប់ញ៉ាំអាហារកែច្នៃ៖ វេជ្ជបណ្ឌិត Dr. Shri Ram Kabra ឯកទេសផ្នែកប្តូរតម្រងនោមបានណែនាំថាអាហារកែច្នៃដូចជា មីកញ្ចប់ មីកំប៉ុង សាច់កែច្នៃ សាច់ក្រក អាហារស្រាប់ៗ... ផ្ទុកដោយសូដ្យូម និងផូស្វ័ ការទទួលទានអាហារដែលមានជាតិផូស្វ័រខ្ពស់ អាហារកែច្នៃគ្រោះថ្នាក់ធំដល់តម្រងនោមខ្លាំង។ ពេលអ្នកហូបអាហារបន្លែស្រស់ៗ ការរ៉ុត បន្លែពណ៍ខៀវ និងផ្លែឈើដូចជាផ្លែប័រ ផ្លែប៉ុនប៉ោម...នេះជាអាហារមានជាតិស្ករតិចឱ្យតម្រងមានសុវត្ថិភាព។

៤. អ្នកត្រូវជៀសវាងថ្នាំជក់៖ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ (CDC) ការជក់បារីបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺទឹកនោមផ្អែមពី៣០ទៅ៤០%។ សម្រាប់​អ្នក​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​រួច​ហើយ ហានិភ័យខ្លាំងណាស់ សម្រាប់​អ្នក​ជក់​បារី។ ដូចនេះ អ្នកគួរជៀសវាង ឬបញ្ឃប់ការជក់បារីនេះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2914

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
#ចិត្តសាស្ត្រOctober 19 2025
១ថ្ងៃ! អ្នកមានទម្លាប់ ៨នេះ មិនងាយចាស់ សម្រស់នៅតែក្មេងសាច់នៅថ្លាល្អគន់
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
#អាហារOctober 19 2025
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia