ចិត្តសាស្ត្រ
អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
66 views

អ្នកមានសម្ពាធ​ឈាម​ខ្ពស់ឬលើសឈាមនោះព្រោះតែសម្ពាធឈាមឡើងខ្ពស់ជាងពេលធម្មតា ហើយវាមានឥទ្ធិពលអវិជ្ជមានដល់សរសៃឈាម ដល់បេះដូង និងមានផលវិបាកធ្ងន់ធ្ងរដល់អាយុជីវិតផងដែរ។ អ្នកមានពិការភាពអាចមកពីដាច់ជំងឺដាច់សរសៃឈាមខួរក្បាល និងខ្សោយតម្រងនោមជាដើម។ ការទទួលស្គាល់សម្ពាធឈាមខ្ពស់ជាដំណាក់កាលដំបូងដែលមានសារៈសំខាន់ណាស់ដើម្បីឱ្យអ្នកធ្វើការគ្រប់គ្រងកម្រិតសម្ពាធឈាមឡើងវិញតាមវិធីខាងក្រោមនេះ៖

អ្នក​​មាន​ជំងឺ​លើស​ឈាមគួរចំណាយពេលខ្លះ​ធ្វើ​លំហាត់​ប្រាណ​ ១០ទៅ២០នាទីជាប្រចាំថ្ងៃ ដើម្បីបញ្ចុះសម្ពាធឈាមកុំឱ្យឡើងខ្ពស់។ ហើយអ្នកលើសឈាមមិន​គួរ​លើក​ទម្ងន់​ធ្ងន់​ពេក​ទេ ​វា​អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ឬគ្រោះថ្នាក់អាយុជីវិតព្រោះឈាមឡើង។ អ្នកអាចធ្វើលំហាត់ប្រាណងាយៗ លើកទម្ងន់ស្រាលៗ ដើរ រត់តិចៗ និងហាត់យូហ្គា ដើម្បី​ឱ្យ​រាងកាយ​ជួសជុល​ផ្នែក​ដែល​ខូចឡើងវិញ។ ការធ្វើលំហាត់ប្រាណជួយកាត់បន្ថយអត្រាកើតជំងឺដាច់សរសៃឈាមខួរក្បាល៣៥ – ៤០% កាត់បន្ថយអត្រាកើតជំងឺសរសៃឈាមបេះដូងបាន ២៥% និងកាត់បន្ថយជំងឺខ្សោយបេះដូងជាង ៥០%។ ពេលអ្នកធ្វើលំហាត់ប្រាណជាប្រចាំថ្ងៃ អ្នកនឹងមានលទ្ធផលបែបនេះ។

បើលើសឈាម អ្នកគួរតែកាត់បន្ថយរសជាតិប្រៃចេញដើម្បីបន្ថយសម្ពាធឈាម។ អ្នកមានទម្លាប់បរិភោគអាហារដែលមានជាតិប្រៃទាប (សូដ្យូម) អាចគ្រប់គ្រងឲ្យសម្ពាធឈាមស្ថិតក្នុងសភាពធម្មតាបានល្អ។ ហើយអ្នកអាចកាត់បន្ថយអាហារកញ្ចប់ ឬអាហារកែច្នៃវាមានផ្ទុករសជាតិប្រៃកម្រិតខ្ពស់ អ្នកនឹងមានអារម្មណ៍ស្រួលខ្លួនមិនងងឹតមុខមិនឈឺក្បាលនោះទេ។ ពពួកអាហារម្ទេស ផ្កាខាត់ណា ស្ពៃក្តោប មើមដំឡូង ផ្លែគីវី ផ្លែស្ត្របឺរី និងពពួកក្រូចដូចជាក្រូចពោធិ៍សាត់ ក្រូចថ្លុង និងក្រូចឆ្មា ជួយកាត់បន្ថយការឡើងសម្ពាធឈាម ព្រោះវាមានសម្បូរវីតាមីន C អាចជួយប្រឆាំងអុកស៊ីតកម្ម និងធ្វើឱ្យមុខងាររបស់សរសៃឈាមកាន់តែល្អប្រសើរឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2259

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

អ្នកលើសឈាម! ដាច់ខាតធ្វើរឿង ២នេះ បន្ថយសម្ពាធឈាមឱ្យថយចុះ
Tror Sopheap
December 4 2024
66 views

#ចិត្តសាស្ត្រ

ធ្វើរឿង ៣នេះ ជួយផ្លាស់ប្តូរខ្លួនអ្នកចេញពីស្រ្តេស និងភាពតានតឹង
Tror Sopheap
December 1 2024
486 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
November 29 2024
178 views

#ចិត្តសាស្ត្រ

ពេលផ្លូវចិត្តចុះខ្សោយ តើគួរធ្វើបែបណា ទាញចិត្តរបស់អ្នកឱ្យងើបមកវិញ?
Tror Sopheap
November 29 2024
97 views

#ចិត្តសាស្ត្រ

ជាក្បួនបន្តអាយុជប៉ុន ឱ្យអ្នករស់នៅគ្មានជំងឺ មានអាយុវែង និងខួរក្បាលគ្មានស្រ្តេសទេ
Tror Sopheap
November 28 2024
118 views

#ចិត្តសាស្ត្រ

៦ទម្លាប់ពេលព្រឹកនេះ កុំឱ្យអារម្មណ៍អ្នកស្ពឹកៗ មានអារម្មណ៍រីករាយទាំងការងារ និងជីវិត
Tror Sopheap
November 28 2024
178 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia