អាហារ
សាកហូបអាហារ ៥នេះ ជួយកាត់រំលាយជាតិខ្លាញ់ក្បាលបានលឿន
Tror Sopheap
December 2 2024
547 views

ការឡើងគីឡូភាគច្រើនមកពីអ្នកមានទម្លាប់ហូបអាហារខ្លាញ់ ផឹកភេសជ្ជៈផ្អែមៗ និងប្រៃផងដែរ។ ការហូបអាហារមានរសជាតិបែបនេះ អ្នកងាយកើតជំងឺលើសឈាម ជំងឺបេះដូង និងអារម្មណ៍ស្មុគស្មាញថែមទៀត។ បើអ្នកចង់មានអារម្មណ៍រឹងមាំហើយសម្រកគីឡូបានលឿន អ្នកមកសាកហូបអាហារទាំង ៥នេះ៖

១. ឆាបន្លែគ្រប់មុខ៖ ឆាបន្លែគ្រប់មុខ ជាទូទៅយើងតែងជ្រើសយកនូវប្រភេទបន្លែដូចជា ផ្កាខាត់ណា សឬ ខៀវ ប៉េងបោះ ស្នៀតពោត ខ្ទឹមបារាំង ត្រសក់...ជាដើម។ ដោយបន្លែទាំងអស់នេះ ងាយធ្វើឱ្យអ្នកទទួលទានឆាប់ឆ្អែត មិនពុំមានសារធាតុបង្កឱ្យលើសទម្ងន់ទេ។ តែអ្វីដែលតម្រូវក្នុងមុខម្ហូបមួយនេះ កុំប្រើប្រេសឆាខ្លាំងពេក ហើយជាតិវិញយករសជាតិល្មម មិនប្រៃ ក៏មិនផ្អែម ប្រសិនបើញ៉ាំសាបទៀតរឹតតែប្រសើរ។

២.គ្រាប់ជីជាមួយទឹកក្រូចឆ្មា៖ យកទឹកចំណុះ៥០០មីលីលីត្រ ចាក់គ្រាប់ជីចូលត្រាំទុកឱ្យរីក រួចសឹមច្របាច់ទឹកក្រូចឆ្មាចូលតាមចំណង់ចិត្តរបស់លោកអ្នក។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមផឹកទឹកនេះនាពេលព្រឹកពោះទទេរ​គឺ​ អាចជួយសម្រលការបន្ទរបង់ ជួយទប់ស្កាត់ចំណង់អាហារ ជាពិសេសសារជាតិក្រូចឆ្មានឹងជួយរារាំងការឃ្លានអាហារ និងជួយដុតរំលាយខ្លាញ់ក្បាលពោះ។

៣. ផ្លែឪឡឹក៖ ត្បិតផ្លែឪឡឹក មានរសជាតិផ្អែមបន្តិច​ក៏ប៉ុន្តែ ផ្លែឈើមួយប្រភេទនេះ គឺសម្បូរជាតិទឹកច្រើនរហូតលើស៧០% ដូចនេះវាអាចជួយបំពេញជាតិទឹកឱ្យរាងកាយបានល្អបំផុត។ បន្ថែមពីនេះ ឪឡឹកសម្បូរជាតិកាកសរសៃខ្ពស់ជួយសម្រួលការបន្ទរបង់បានល្អ និងជួយថែរក្សាជាតិទឹកក្នុងខ្លួនបានរយៈពេលយូរ ល្អខ្លាំងចំពោះសុខភាពស្បែក និងសម្រស់។

៤. ផ្លែប័រ៖ផ្លែប័រ ជាផ្លែឈើដែលល្អខ្លាំងបំផុតក្នុងជួយដុតរំលាយជាតិខ្លាញ់អាក្រក់នៅត្រង់ក្បាលពោះ។ បន្ថែមពីនេះ ការញ៉ាំផ្លែប័រនៅពេលព្រឹកជួយឱ្យប្រព័ន្ធរលាយអាហារដំណើរស្រួល ជួយលាងសម្អាតជាតិកខ្វក់ចេញពីក្រពះ និងជាផ្លែឈើដែលធ្វើឱ្យអ្នកឆ្អែតបានយូរមិនងាយនឹងឃ្លានញ៉ាំអាហារនោះទេ។

៥. តែខ្ញីក្រូចឆ្មារ៖ អ្នកជំនាញផ្នែកអាហារនិយាយថា ការផឹកទឹកខ្ញីក្ដៅឧណ្ហៗជាមួយក្រូចឆ្មារនៅពេលព្រឹកនឹងជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយរបស់អ្នកឱ្យមានភាពរឹងមាំ។ ជាមួយគ្នានេះ វាបានដើរតួនាទីទប់ស្កាត់និង រារាំងចំណង់អាហារបានល្អដែលធ្វើឱ្យអ្នកស្រកគីឡូទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2924

អត្ថបទទាក់ទង

#អាហារ

ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
17 views

#អាហារ

ថ្លើមមានតួនាទីកម្ចាត់ជាតិពុល! ញ៉ាំអាហារទាំង ៤នេះ ថែរក្សាថ្លើមមានសុខភាពល្អ
Tror Sopheap
October 27 2025
527 views

#អាហារ

ទៅផ្សារកុំរំលងឱ្យសោះត្រី ១ប្រភេទនេះ ឆ្ញាញ់ហើយសម្បូរជីវជាតិជំនួយបេះដូង និង ជួយអភិវឌ្ឍខួរក្បាល
Pov Saru
October 26 2025
628 views

#អាហារ

ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
Pov Saru
October 21 2025
1.8 K views

#អាហារ

ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
3.2 K views

#អាហារ

តិចប្តូរឈាមរាល់ខែ! ញ៉ាំអាហារ ៤នេះជាប្រចាំ ច្បាស់ជាប្តូរក្រលៀនឆាប់ៗ មិនខាន
Tror Sopheap
October 17 2025
2.6 K views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
17.5 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
14.6 K views

#អាហារ

មិនខកបំណង! ញ៉ាំអាហារ ១មុខនេះ ដាស់អារម្មណ៍រួ/មភេ//.ទបានយូរ
Tror Sopheap
October 14 2025
9.8 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.2 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
8.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 28 2025
អ្នកចិត្តសាស្ត្រ៖ ចង់ឱ្យជីវិតគូមានសុភមង្គល គូស្នេហ៍ត្រូវមាន ៤ ចំណុចនេះដូចគ្នា
#កីឡាOctober 28 2025
កំហុស៣ សម្រាប់អ្នកហាត់ប្រាណ បង្កគ្រោះដល់សុខភាព និងអាយុជីវិត
#អាហារOctober 28 2025
ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
#ចិត្តសាស្ត្រOctober 28 2025
អ្នកជំនាញណែនាំ ៥ ទម្លាប់ពេលព្រឹកគួរធ្វើឱ្យបានរាល់ថ្ងៃ ជួយឱ្យផ្លូវចិត្តរីករាយ ការងារអ្វីក៏រលូន
#ព័ត៌មានOctober 28 2025
ឯកឧត្តមសុខ សំណាង អបដំណើរឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលជំនួយ លើកទី១៣ របស់មូលនិធិ Global Life Sharing នៃសាធារណរដ្ឋកូរ៉េ
#ចិត្តសាស្ត្រOctober 28 2025
ចង់ឱ្យជីវិតរីករាយ គ្រួសារមានសុភមង្គល ស្រីៗត្រូវដឹង ជៀសវាងកុំធ្វើទម្លាប់ទាំង ៣ នេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia