កុមារ
ក្បួនអប់រំកូនឱ្យចេះពឹងខ្លួនឯង ហើយមានសុភមង្គលផ្លូវចិត្ត
Tror Sopheap
December 3 2024
395 views

ការចិញ្វឹមកូនឱ្យជារឿងលំបាកមួយហើយសម្រាប់ឪពុកម្តាយខ្លះ រិតតែលំបាកនោះការអប់រំកូនឱ្យក្លាយជាមនុស្សពឹងខ្លួនឯង ចេះដោះស្រាយបញ្ហាដោយខ្លួនឯង ចេះតស៊ូដោយខ្លួនឯង ទើបវាជារឿងលំបាកណាស់។ យើងមានបុគ្គលល្បីពីររូបមកចែករំលែកពីបទពិសោធន៍ក្នុងការចិញ្ចឹមកូនឱ្យក្លាយជាបុគ្គលខ្លាំង និងមានក្តីសុខក្នុងជីវិតផងដែរ។

មានឪពុកម្តាយមួយចំនួនបែបជាស្រឡាញ់ខ្លាំងពេក មិនហ៊ានឱ្យធ្វើកិច្ចការអ្វីនោះទេ។ ការចិញ្ចឹមកូនបែបនេះ ធ្វើឱ្យកូនទៅថ្ងៃអនាគតមិនសូវជារឹងមាំនោះទេ។ តាមលោក Will Smith ជាកំពូលតារាសម្តែងបានចែករំលែកបទពិសោធន៍ពាក់ព័ន្ធនឹងការចិញ្ចឹមកូនឱ្យចេះពឹងលើខ្លួនឯងហើយមានភាពរីករាយ​ និងសុភមង្គលនោះគឺផ្ដោតលើការផ្ដល់ភាពឯករាជ្យដល់កូន ទោះបីកូនធ្វើខុសក៏ដោយ ក៏លោកបង្រៀនកូនឱ្យចេះកែប្រែដែរ។

កំពូងតារាងសម្ដែង Will Smith លើកឡើងថា ការអប់រំកូនរបស់លោកគឺ ផ្តោតទៅលើការផ្ដល់នូវសេរីភាពដល់កូនៗ។ មិនតែប៉ុណ្ណោះ លោក  Smith និងប្រពន្ធរបស់លោកតែងតែយកចិត្តទុកដាក់ជាខ្លាំងក្នុងការជួយជ្រោមជ្រែង លើទឹកចិត្តឱ្យកូនរបស់លោកស្វែងរកក្ដីស្រមៃរបស់ពួកគេ ហើយក្នុងនាមជាឪពុកលោក Smith និយាយថា ប្រសិនបើវាជាដើមមាន យើងអាចបណ្ដុះវាទៅជាដើមមានដ៏អស្ចារ្យបាន ប៉ុន្តែយើងមិនអាចព្យាយាមបង្ខំ ឬបណ្ដុះវាឱ្យក្លាយជាដើមប៉ោមបានទេ។ វាមានន័យថា មើលនិស្ស័យកូនចង់ក្លាយជាអ្វី ជាគ្រូពេទ្យ ជាតារាចម្រៀង ជាគ្រូបង្រៀន ជាកីឡាករ ជាអ្នករកស៊ី និងជាអ្នកនិពន្ធ បើកូនមាននិស័្សយចង់ក្លាយជាអ្វីហើយ ចាំបណ្តុះកូនអ្នក កូនអ្នកនឹងពូកែចេះពឹងខ្លួនឯង ចេះព្យាយាម និងរស់នៅពេលអនាគតក៏មានក្តីសុខដែរ។

តាមលោកតា Warren Buffett បានប្រាប់ទៅគេហទំព័រ Fortune ថា ខ្ញុំមានគម្រោងបរិច្ចាគទ្រព្យសម្បត្តិភាគច្រើនរបស់ខ្ញុំចូលទៅក្នុងមូលនិធិ Buffett ជាជាងឱ្យកូនរបស់ខ្ញុំទាំងអស់។ គាត់បានបន្ថែមថា កូនៗ របស់ខ្ញុំនឹងមានភាពក្លាហានក្នុងការច្នែសមត្ថភាពផ្ទាល់ខ្លួនរបស់ពួកគេឱ្យខ្លាំងឡើងជាងមុន ចំណែកខ្ញុំរង់ចាំជួយដោះស្រាយជាមួយពួកគេនៅពេលដែលត្រូវការជំនួយជាជាងការផ្តល់លុយកាក់ដែលមានសម្រាប់។ ដំបូន្មានរបស់លោកតា Warren ចង់អប់រំថា ទោះបីគាត់មានលុយរាប់ពាន់ដុល្លារក៏ដោយ បើឱ្យលុយកូនមានស្រាប់ វាធ្វើឱ្យកូនក្លាយជាមនុស្សទាន់ជ្រាយ គ្មានសមត្ថភាពពឹងខ្លួនឯង ហើយទោះបីកូនរបស់គាត់មានលុយគរដូចជាភ្នំក៏រលាយអស់ដែរ។ លុយអាចគង់បានយូរនិងរស់នៅមានក្តីសុខតម្រូវឱ្យកូនគាត់មានសមត្ថភាពខ្លាំងគឺចេះពឹងលើខ្លួនឯងដើម្បីរស់ ហើយរស់នៅឱ្យមានសុភមង្គល៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
212 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
867 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
765 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
194 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia