ចិត្តសាស្ត្រ
៦ទម្លាប់ពេលព្រឹកនេះ កុំឱ្យអារម្មណ៍អ្នកស្ពឹកៗ មានអារម្មណ៍រីករាយទាំងការងារ និងជីវិត
Tror Sopheap
November 28 2024
544 views

មានការស្រាវជ្រាវមួយបញ្ជាក់ថា ទម្លាប់ពេលព្រឹកមានទំនាក់ទំនងជាមួយអារម្មណ៍ពេញមួយថ្ងៃ។ អ្នកខ្លះ អារម្មណ៍ខឹងទាំងព្រឹក មួយថ្ងៃហ្នឹង ចេះតែធ្វើមុខស្អុយ និងស្មុគស្មាញខ្លាំង។ បើអ្នកចង់ចៀសវាងអារម្មណ៍ប្រភេទហ្នឹង នេះជាទម្លាប់ទាំង ៦ពេលព្រឹកនេះ ជួយកែប្រែអារម្មណ៍របស់អ្នកបង្កើនក្តីសុខក្នុងជីវិត និងការងារល្អបំផុត។

១. ដកដង្ហើមឱ្យជ្រៅៗ ៖ នេះជាវិធីសាមញ្ញ តែមានលទ្ធផលវិសេសក្នុងការកម្ចាត់អារម្មណ៍តានតឹង ស្រ្តេស និងការព្រួយបារម្ភជាដើម។ ពេលអ្នកភ្ញាក់ពីដេកភ្លាម ចូលអ្នកសាកដងដង្ហើមឱ្យជ្រៅៗ បាន ១នាទី អារម្មណ៍អវិជ្ជមាននឹងរសាត់ចេញ ហើយនៅសល់តែអារម្មណ៍រីករាយមកជំនួសក្នុងខ្លួនអ្នក។

២. ចាប់ពីគ្រែរបស់អ្នក៖ លោក Gretchen Rubin ជាអ្នកនិពន្ធសៀវភៅ គម្រោងសុភមង្គល បាននិយាយថា វិធីសាមញ្ញមួយដើម្បីឱ្យអ្នកមានសុភមង្គល គឺចាប់ផ្តើពីគ្រែគេងរបស់អ្នក។ ពេលអ្នករៀបចំកន្លែងដេករបស់អ្នករួច អ្នកអាចសង្គេតពីអារម្មណ៍របស់អ្នកបាន ច្បាស់ជាមានអារម្មណ៍រីករាយ ដែលអ្នកបានធ្វើកិច្ចការទីមួយពេលព្រឹកបានល្អ។

៣. កុំភ្លេចងូតទឹកពេល​ព្រឹក៖ តាមវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ Harvard បានបញ្ជាក់ថា​ ការងូតទឹកពេលព្រឹកនេះ អាចជួយឲ្យខួរក្បាលរបស់អ្នកស្វាងពីដេក ឬស្រលះ ហើយមានភាពសកម្ម ហើយអារម្មណ៍ផ្តោតក្នុងការរកដំណោះស្រាយទៅលើបញ្ហាអ្វីមួយបានលឿន។ ហើយអ្នកកុំភ្លេចការងូតទឹកពេលព្រឹកឱ្យសោះ។

៤. ចេះពេញលើខ្លួនឯង៖ តាមគេហទំព័រលើកទឹកចិត្ត Fearlessmotivation បានចុះផ្សាយថា ពេលព្រឹកអ្នកត្រូវនិយាយមកកាន់ខ្លួនឯងថា ពេលអ្នកចេះពេញនឹងអ្វីដែលខ្លួនមាន, ថ្ងៃនេះ ខ្ញុំធ្វើឱ្យជីវិតខ្ញុំមានក្តីសុខ... ការត្រេកអរជាមួយអ្វីដែលខ្លួនមាននេះ វាធ្វើឱ្យអ្នកមានអារម្មណ៍ល្អជាមួយការងារ និងពេញចិត្តរស់នៅក្នុងជីវិតបច្ចុប្បន្ននេះ។ ចូរអ្នកចំណាយពេល ៣នាទី អរគុណខ្លួនឯង ដែលមានភាពរឹងមាំហ៊ានឆ្លងកាត់រឿងលំបាកៗ ទាំងឡាយក្នុងជីវិត។ ហើយអ្នកកាន់តែមានអារម្មណ៍ល្អក្នុងសកម្មភាពប្រចាំថ្ងៃថែមទៀត។

៥. ចូរផឹកទឹកមួយកែវ៖ ការផឹកទឹកពេលអ្នកភ្ញាក់ពីគេងភ្លាមៗ វាមានសារៈសំខាន់ណាស់​ ពីព្រោះរាងកាយរបស់យើងបានបាត់បង់ជាតិទឹកជាច្រើនពេលដែលយើងកំពុងគេងលក់នោះ។ តាមលោកវេជ្ជបណ្ឌិតRaymond Francis បានណែនាំឱ្យយើងផឹកទឹកពេលព្រឹកមួយកែវ ដើម្បីលាងជាតិពុលក្នុងសរសៃឈាមរបស់យើង ដើម្បីរត់បានស្រួល មានកម្លាំង និងងាយស្រួលបន្ទោបង់ផងដែរ។

៦. ហាត់ប្រាណ៖ការធ្វើលំហាត់ប្រាណនេះ មិនត្រឹមតែជួយរាងកាយរបស់អ្នកទេ ជួយដល់ចិត្តគំនិតបានល្អទៀត។ បើសុខភាពរាងកាយអ្នកមានបញ្ហា ចិត្តគំនិតក៏ពិបាកធ្វើការដែរ។ លោកHal Elrod ជាអ្នកនិពន្ធអន្តរជាតិ បាននិយាយថា បើអ្នកចង់បានសុខភាពរឹងមាំ និងផ្លូវចិត្តមានថាមពល អ្នកត្រូវមានទម្លាប់ធ្វើលំហាត់ប្រាណជាប្រចាំពេលព្រឹក ឬពេលល្ងាច។ ហើយវាបានធ្វើឱ្យរាងកាយ និងសុខភាពរបស់ខ្ញុំ ល្អក្នុងការរស់នៅផងដែរ៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2681

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia