ចិត្តសាស្ត្រ
៣ទម្លាប់ដេញអារម្មណ៍ខ្លាចយប់ ឱ្យអ្នកគេងលក់អត់ដឹងខ្លួនសោះ

ការគេងតិចធ្វើឱ្យខួរក្បាលឆាប់ភ្លេច និងរាងកាយងាយទ្រុឌទ្រោម។ ជាពិសេសអ្នកគេងមួយយប់ត្រឹម ២ទៅ៣ម៉ោង រហូមានជំងឺមួយគឺ ជំងឺខ្លាចយប់។ បើខ្ញុំប្រាប់អ្នកថា មានទម្លាប់ងាយៗ ជួយអ្នកយកឈ្នះជំងឺខ្លាចយប់ ឱ្យអ្នកឆាប់ចូលគេង តើអ្នកហ៊ានធ្វើតាមទេ? ទម្លាប់ទីមួយ កាត់ផ្តាច់ទូរស័ព្ទមុនចូលគេងរយៈពេល ១ម៉ោង។ យោងតាមគេហទំព័រ Clevelandclinic បានចុះផ្សាយថា ទូរស័ព្ទមានសមត្ថភាពទាញកែវភ្នែករបស់អ្នកឱ្យសម្លឹងលើអេក្រង់រហូតរំខានដល់អារម្មណ៍និងខួរក្បាលឡើងស្មុគ។ ទម្លាប់នេះជម្រុញអារម្មណ៍អ្នកឱ្យលេងបន្តដោយអត់ដឹងខ្លួនទេ។

ទម្លាប់លេងទូរស័ព្ទបែបនេះជាទម្លាប់ពន្យាពេលក្នុងការគេងធ្វើឱ្យអ្នកបើកភ្នែកដល់យប់ជ្រៅ ១ឬម៉ោង២ឯណោះ។ ទម្លាប់បែបនេះជាអ្នកដឹកនាំខួរក្បាល និងអារម្មណ៍របស់អ្នកឱ្យបន្តលេងទូសព្ទពីមួយថ្ងៃទៅមួយ វាជះឥទ្ធិពលដល់ការគេងរបស់អ្នក ហៅថា ទម្លាប់ញៀនបណ្តាញសង្គមកាត់បន្ថយគុណភាពនៃការគេង។ គ្រាន់តែអ្នកដកភ្នែកចេញពីទូរស័ព្ទរយៈពេល១ម៉ោង អ្នកនឹងមានអារម្មណ៍ឆាប់គេង។ បើអ្នកជម្នះទម្លាប់ទី១បាន ជំងឺខ្លាចយប់នឹងសុំចាញ់។

ពេលអ្នកមានទម្លាប់ល្អទីមួយ ដកកែវភ្នែកចេញពីទូរស័ព្ទហើយ បន្តទៅទម្លាប់ទីពីរ គឺរៀនសមាធិ ១០នាទីមុនចូលគេងដើម្បីប្រព័ន្ធសរសៃប្រសាទខួរក្បាលរៀបចំតាមសម្រួលហើយធ្វើឱ្យខួរក្បាលរបស់អ្នកស្ងប់ ឆាប់គេងលក់លឿន។ បើអ្នកនិយាយថា ខ្ញុំមិនចូលចិត្តវិធីនេះទេ... ខ្ញុំគ្មានពេលទេ... ខ្ញុំចង់គេងឱ្យឆាប់បំផុត...។

បើអ្នកមានទម្លាប់បែបខាងលើនេះ អ្នកមានបញ្ហាគេងមិនលក់ គ្មានអ្វីចម្លែកទេ។ ព្រោះអ្នកនាំទម្លាប់មិនល្អដាក់ចូលក្នុងជីវិត ទម្លាប់អាក្រក់ ផលក៏នាំឱ្យប៉ះពាល់ការគេងរបស់អ្នកដូចគ្នាដែរ។ ពេលអ្នកអង្គុយសមាធិ ១០នាទីគ្រាន់តែដកដង្ហើមចេញចូលតាមរន្ធច្រមុះដោយមានសតិដឹង អ្នកនឹងមានអារម្មណ៍ថា ចិត្តខ្ញុំស្ងប់! ខួរក្បាលខ្ញុំត្រជាក់! Wow! ខ្ញុំមានអារម្មណ៍ងងុយគេងហើយ។ ឈប់សិន! នៅមានទម្លាប់កំពូលមួយទៀតគឺទម្លាប់អានសៀវភៅ។ បើអ្នកមិនចូលចិត្តអានសៀវភៅទេ វាជាឱកាសល្អបំផុត ជួយអ្នកឆាប់ងងុយគេងបានលឿន។ មនុស្សភាគច្រើនគ្មានទម្លាប់អានសៀវភៅ ពេលអានសៀវភៅភ្នែកបើកមិនរួចទេ គឺឆាប់ងងុយគេងយកសៀវភៅគ្រាបមុខណាស់។ អ្នកសាកអានសៀវភៅលេងៗ គេងលក់មែនទែនមិនខាន។ នេះជាវិធីសាមញ្ញៗ ជួយជម្រុញខួរក្បាលរបស់អ្នកស្ងប់មុនចូលគេងលឿនបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2682

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia