ចិត្តសាស្ត្រ
លោក Buffett ប្រាប់ថា អន្ទាក់ ៤នេះ អ្នករកលុយបានច្រើនក៏អស់លុយពីខ្លួនដែរ

មនុស្សយើងចង់ក្លាយជាអ្នកមានមានលុយច្រើន ប៉ុន្តែរកលុយបានតែចំណាយលើសចំណូល។ នេះជាហេតុផលមួយ រកលុយបានតែបាត់លុយ។ តាមលោក Warren Buffett ជាម្ចាស់ក្រុមហ៊ុន Berkshire Hathaway មានទឹកប្រាក់ចំនួន ១៤៥.៣ពាន់លានដុល្លារ។ ទោះបីគាត់មានលុយច្រើនមែន តែគាត់មានទម្លាប់សាមញ្ញនាំឱ្យគាត់កាន់តែសល់ច្រើនឡើង។ គាត់បានបញ្ជាក់ថា កុំធ្វើរឿង ៤នេះ ទើបលុយរស់ក្នុងកុងរបស់អ្នកកាន់តែច្រើន។

១. ចូលហាង បាត់បង់លុយ។ លោក Buffett បាននិយាយ​ថា ការ​ទិញឡាន​ថ្មី​​ជាអន្ទាក់មួយធ្វើឱ្យការ​ចំណាយ​របស់​មនុស្ស​ថ្នាក់​កណ្តាល ពិបាកក្លាយជាអ្នកមានណាស់។ គ្រាន់​តែអ្នក​ដកទិញ​លុយឡាន អ្នក​​ខាតរួចទៅហើយ​(បើអ្នកឡានតម្លៃ ៥ម៉ឺនដុល្លារ មួយថ្ងៃឬបីថ្ងៃ អ្នកចង់លក់វិញ តម្លៃអត់ដូចដើមទេ)។ ការទិញឡានចេញលក់ ២ឆ្នាំមុន វាមានតម្លៃថោកជាង នាំឱ្យអ្នកសល់លុយច្រើនដែរ។ ចូរយកលុយទៅវិនិយោគ លុយអ្នកកាន់តែកើតកូនច្រើនឡើង។

២. កុំខ្ចីលុយមានការប្រាក់ខ្ពស់ ពេលអ្នកអូសអត់រួចទេ ជីវិតអាជីវកម្មរបស់អ្នកត្រូវបានបញ្ចប់ហើយ។ លោក Buffett ធ្លាប់និយាយថា បើខ្ញុំត្រូវខ្ចីប្រាក់ក្នុងអត្រា ១៨% ឬ២០%នោះ ខ្ញុំនឹងក្ស័យធនយូរមកហើយ"។ ការខ្ចីលុយការប្រាក់ខ្ពស់ ជួយដោះទល់អ្នកបានមួយគ្រាមែន តែភាគច្រើនបំណុលរបស់អ្នកនឹងកើនឡើង។ មានបងប្អូនខ្មែរយើងមួយចំនួនជាប់បំណុលច្រើន ព្រោះតែខ្ចីលុយមានកាប្រាក់ខ្ពស់នេះឯង។

៣. ចង់មានលុយច្រើនសល់នៅក្នុងកុង ដាច់ខាតកុំលេងល្បែង។ អ្នកលេងល្បែងគ្មានកំណើរក្លាយជាអ្នកមានទេ ភាគច្រើនពីអ្នកមានក្លាយជាអ្នកក្រ។ តើអ្នកធ្លាប់ឃើញអ្នកលេងល្បែកក្លាយជាអ្នកមានទេ? មានតែម្ចាស់បង្កើតល្បែងតែប៉ុណ្ណោះ។ លោក Buffett ប្រាប់ថា ល្បែងជាឱកាសភ្នាល់ដែលមនុស្សភាគច្រើនគិតថា ខ្លួនអាចមានសំណាងឈ្នះ ចុងក្រោយបានត្រឹមតែអស់លុយពីខ្លួនតែប៉ុណ្ណោះ។ ខំរកលុយខំសន្សំលុយ ទើបលុយអ្នកកើតកូន។

៤. បើអ្នកមិនយល់ កុំធ្វើ ទើបសល់លុយច្រើន។ លោក Buffett តែងតែផ្តល់ដំបូន្មានថា “កុំវិនិយោគលើអ្វីដែលអ្នកមិនយល់”។ មានប្រជាជនខ្មែរមួយចំនួនបាញ់បោកគេរឿងលក់ដីកាលមុននោះ ព្រោះពួកគាត់ដឹងថា ដាក់ប្រាក់ បានការប្រាក់។ គេធ្វើឱ្យគាត់មើលឃើញតែពីផលចំណេញរយៈពេលខ្លី។ នេះគ្រាន់តែជាល្បិចបោកតែប៉ុណ្ណោះ។ នេះជារឿងដែលធ្វើឱ្យបងប្អូនខ្មែរយើងមួយភាគ បានចាញ់បោកគេព្រោះតែមិនយល់ពីអាជីវកម្មឬរឿងហ្នឹងនេះឯង។ អ្នកគួរទុកលុយក្នុងខ្លួន ល្អជាងទៅដាក់លុយទៅលើអ្វីដែលខ្លួនមិនយល់ដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2678

អត្ថបទថ្មីៗ
#សម្រស់July 13 2025
ស្តេចភេសជ្ជៈ ១នេះដុតជាតិខ្លាញ់ ថែសម្រស់ឱ្យក្មេង ហើយប្រឆាំងជំងឺមហារីកទៀត
#ចិត្តសាស្ត្រJuly 13 2025
លោក Buffett ប្រាប់ថា អន្ទាក់ ៤នេះ អ្នករកលុយបានច្រើនក៏អស់លុយពីខ្លួនដែរ
#អត្ថបទ PRJuly 12 2025
អបអរសាទរ! មន្ទីរព្យាបាលធ្មេញសន្តិភាព បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MOU) ជាមួយនឹងសមាគមសិល្បបករខ្មែរ
#អត្ថបទ PRJuly 12 2025
ខ្មែរកាន់តែមានមុខមាត់លើឆាកអន្តរជាតិ! វេជ្ជបណ្ឌិតសើស្បែកខ្មែរ ២រូប បានក្លាយជាវាគ្មិនកិត្តិយសចែករំលែកក្នុងកម្មវិធីធំមួយក្នុងប្រទេសកូរ៉េ
#កីឡាJuly 11 2025
១ថ្ងៃហាត់ប្រាណ ១២នាទីជួយការពារអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាល
#កីឡាJuly 11 2025
អ្នកហាត់ប្រាណញ៉ាំអាហារ ១នេះ បង្ខំក្រលៀនឆាប់ខូចលឿនណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia