សម្រស់
ស្តេចភេសជ្ជៈ ១នេះដុតជាតិខ្លាញ់ ថែសម្រស់ឱ្យក្មេង ហើយប្រឆាំងជំងឺមហារីកទៀត

ប្រជាជនជប៉ុនមានអាយុវែង កម្រមានជំងឺមហារីកនិងធាត់ណាស់ ព្រោះពួកគេចូលចិត្តផឹកភេសជ្ជៈ ១នេះណាស់គឺ តែបៃតងនេះឯង។ បើយោងតាមគេហទំព័រ www.eatthis.com បានធ្វើការសិក្សាមួយនៅឆ្នាំ ២០០៨ មានមនុស្សចូលរួមចំនួន ៦០នាក់ តាមដានរបបអាហារអស់ពេល ១២សប្តាហ៍ ការផឹកតែបបៃតងពិតជាជួយកម្ចាត់ជាតិខ្លាញ់ ការពារជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាលបានល្អបំផុត។ តាមការសិក្សាក្នុងឆ្នាំ ២០០៦ លើយុវជនជប៉ុនចំនួន​៤០០០០នាក់ បានរកឃើញថា អ្នកផឹកតែបៃតង ច្រើនជាង៥កែវក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយបាន២៦%នៃបញ្ហាគាំងបេះដូង ហើយកាត់ជាតិខ្លាញ់ធ្វើឱ្យយុវជនទាំងនោះកម្រធាត់ណាស់។

កាន់តែពិសេសជាងនេះ តែបៃតងសម្បូរទៅដោយសារធាតុcatechins ដែលបង្កើនការដុតបំផ្លាញជាតិខ្លាញ់ និងជំរុញការរំលាយអាហារ។ ធម្មជាតិនៃការដុតកាឡូរីនៃតែបៃតង គឺប្រៀបដូចជាយុទ្ធសីលទិព្វមួយក្នុងការសម្រកគីឡូដល់អ្នកមានបញ្ហាលើសទម្ងន់ និងជួយប៉ូវសម្រស់របស់អ្នកកាន់តែក្មេងជាងវ័យថែមទៀត។ ព្រោះនៅក្នុងតែបៃតងមានសមត្ថភាពជួយព្យាបាលកុំឲ្យកើតមុនហើយបន្ថយជាតិខ្លាញ់ដែលមាននូវលើផ្ទៃមុខជាមូលហេតុធ្វើឱ្យកើតមុន។ ហើយនៅក្នុងតែបៃតងនេះមានសារធាតុ polyphenols ដើម្បីការពារជំងឺមហារីកស្បែករបស់អ្នកបានល្អបំផុត។

ជាលទ្ធផលរួមមកគឺការផឹកតែបៃតងចាប់ពី៣ទៅ៥ពែងក្នុង១ថ្ងៃ គឺល្អបំផុតសម្រាប់សុខភាព(អាស្រ័យលើសុខភាពមនុស្សម្នាក់ៗ) តែក៏មិនគួរទទួលច្រើនលើសលប់ពេកនោះទេ។ ហើយតែបៃតងនេះ ជួយឲ្យមនុស្សមានអាយុវែង បើតាមការសិក្សាក្នុងឆ្នាំ២០២០ លើប្រជាជនចិនចំនួន ១០០,០០០នាក់ដែលផឹកតែបែតងយ៉ាងហោចណាស់បីដងឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ ជួយឲ្យពួកគេអាចរស់នៅបានច្រើនជាង ១៥ខែ បើប្រៀបធៀបជាមួយអ្នកដែលមិនបានញ៉ាំ។ វាជួយប្រឆាំងនឹងប្រភេទជំងឺមហារីក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2678

អត្ថបទថ្មីៗ
#សម្រស់July 13 2025
ស្តេចភេសជ្ជៈ ១នេះដុតជាតិខ្លាញ់ ថែសម្រស់ឱ្យក្មេង ហើយប្រឆាំងជំងឺមហារីកទៀត
#ចិត្តសាស្ត្រJuly 13 2025
លោក Buffett ប្រាប់ថា អន្ទាក់ ៤នេះ អ្នករកលុយបានច្រើនក៏អស់លុយពីខ្លួនដែរ
#អត្ថបទ PRJuly 12 2025
អបអរសាទរ! មន្ទីរព្យាបាលធ្មេញសន្តិភាព បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MOU) ជាមួយនឹងសមាគមសិល្បបករខ្មែរ
#អត្ថបទ PRJuly 12 2025
ខ្មែរកាន់តែមានមុខមាត់លើឆាកអន្តរជាតិ! វេជ្ជបណ្ឌិតសើស្បែកខ្មែរ ២រូប បានក្លាយជាវាគ្មិនកិត្តិយសចែករំលែកក្នុងកម្មវិធីធំមួយក្នុងប្រទេសកូរ៉េ
#កីឡាJuly 11 2025
១ថ្ងៃហាត់ប្រាណ ១២នាទីជួយការពារអ្នកពីជំងឺដាច់សរសៃឈាមខួរក្បាល
#កីឡាJuly 11 2025
អ្នកហាត់ប្រាណញ៉ាំអាហារ ១នេះ បង្ខំក្រលៀនឆាប់ខូចលឿនណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia