សុខភាពជាទ្រព្យទីមួយក្នុងជីវិតមនុស្ស។ បើអ្នកបាត់សុខភាព ឬមួយកើតជំងឺមហារីក ជីវិតរបស់អ្នកកាន់តែខ្លីដែរ។ ចំពោះជំងឺមហារីកសុដន់ជាជំងឺមួយប៉ះពាល់ដល់ស្រ្តីទាំងសុខភាពនិងផ្លូវចិត្ត។ ជំងឺនេះក៏បានធ្វើឱ្យស្ត្រីជួបប្រទះនឹងពិការភាពច្រើនជាងគេបំផុតក្នុងចំណោមជំងឺមហារីកផ្សេងៗ ផងដែរព្រមទាំងជាជំងឺដែលសម្លាប់មនុស្សស្រីច្រើនជាងគេបំផុតផងដែរ។ តាមមន្ទីរពេទ្យកាល់ម៉ែត - Calmette Hospitalបានចុះផ្យាយថា នេះជារោគសញ្ញាជំងឺមហារីកសុដន់មានដូចជា៖
១. ការប្រែប្រួលទំហំ និងរាងសុដន់។
២. ការឈឺចាប់នៅសុដន់។
៣. ស្បែកសុដន់ប្រែប្រួល (ក្រហម ហើម ឬមានរាងដូចសំបកក្រូច)។
៤. ការចេញឈាម ឬទឹករងៃពីក្បាលសុដន់។
៥. ការមានដុំស្អិតនៅក្នុងសុដន់។
៦. ក្បាលសុដន់លឹបចូលក្នុង។
៧. ការហើមនៃកូនកណ្តុរក្រោមក្លៀក។
អ្វីដែលត្រូវធ្វើប្រសិនបើមានរោគសញ្ញា៖
បើអ្នកមានរោគសញ្ញាដូចខាងលើ សូមណាត់ជួបជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការព្យាបាលទាន់ពេលវេលា។ ហើយអ្នកគួរមានទម្លាប់ល្អៗ បន្ថែមដើម្បីការពារជំងឺមហារីកសុដន់នេះ អ្នកគួរហាត់ប្រាណ កាត់បន្ថយជាតិស្ករ និងគេងឱ្យបានគ្រប់គ្រាន់ ដើម្បីឱ្យស្រ្តីរស់នៅមានសុខភាពល្អ ចៀសវាងជំងឺមហារីកផងដ៕ អត្ថបទដោយ៖ ទ្រ សុភាព