កីឡា
នេះជារបៀបដំណើររាងកាយកម្ចាត់ខ្លាញ់ក្បាលពោះ ឱ្យអ្នករស់នៅគ្មានជំងឺ
Tror Sopheap
August 29 2025
613 views

រាងកាយរបស់មនុស្សយើងមានតម្លៃលើសពីអ្វី ដែលយើងបានគិតទៅទៀត។ បើរាងកាយយើងចុះខ្សោយ និងមានជំងឺ យើងច្បាស់ជាដឹងថា ពិបាកដល់គ្រួសារ ចំណាយលុយ និងខកខាននឹងធ្វើការងារ...រាងកាយខ្សោយព្រោះតែទម្លាប់មិនល្អ។ នេះជារបៀបកសាងរាងកាយឱ្យសុខភាពល្អ និងស្រកខ្លាញ់ក្បាលពោះ។

ការមានសុខភាពល្អ​ តាមនុស្សភាគច្រើនគិតថា គ្មានជំងឺ និងភាពសប្បាយរីករាយ។ ដើម្បីបញ្ជាក់ឱ្យច្បាស់ តាមលោកវេជ្ជបណ្ឌិត Doug Mc. Guff និងលោក John Little ជាអ្នកកាយវប្បកម្មដ៏ល្បីម្នាក់ ហើយបាននិពន្ធសៀវភៅរួមគ្នាមួយក្បាលមានចំណងជើង Body by Science ឬវិទ្យាសាស្រ្តរាងកាយ បានសរសេរថា មនុស្សដែលមានសុខភាពរឹងមាំ គឺជាមនុស្សមានរាងកាយរឹងមាំ ហើយគ្មានជំងឺ ហើយនៅក្នុងរាងកាយមានលំនឹងមេតាបូលីស (Metapolism) ជាប្រតិកម្មគីមី។

ហើយដំណើរការប្រតិកម្ម ០២ ទៀតក្នុងមេតាបូលីស ទី០១. កាតាបូលីស ជាដំណើរការបំបែកចំណីអាហារឱ្យរាងកាយរបស់យើងឱ្យមានថាមពល និងទី០២. អាណាបូលីស ជាការប្រមូលផ្តុំកសាងថាមពលរាងកាយឡើងវិញ ដើម្បីឱ្យកោសិកា និងអរម៉ូនផ្សេងៗ មានការលូតលាស់។ នៅពេលដំណើរការប្រតិកម្មគីមីកាតាបូលីស និងអាណាបូលីស មានតុល្យភាពនឹងគ្នា វាធ្វើឱ្យរាងកាយរបស់យើងមានភាពរឹងមាំដើម្បីទាញជាតិខ្លាញ់មកប្រើប្រាស់ឱ្យអ្នកស្រកគីឡូ។

ដូចជាការធ្វើលំហាត់ប្រាណដើរ រត់ និងហាត់លើកដុំដែក រាងកាយរបស់យើងបានបំបែកប្រតិកម្មកាតាបូលីសជាចំណីអាហារ ដើម្បីផ្គត់ផ្គង់ដល់រាងកាយរបស់យើងឱ្យមានដំណើរការ។ ពីព្រោះរាងកាយនៅត្រង់ក្បាលពោះរបស់យើងសម្បូរជាតិខ្លាញ់ជាច្រើន។ យើងអាចឃើញថា មនុស្សធាត់ មកពីពួកគាត់មិនអាចប្រើថាមពលត្រង់ក្បាលពោះនេះមិនអស់ វាធ្វើឱ្យសល់ជាតិខ្លាញ់ច្រើន។​ ការធ្វើលំហាត់ប្រាណ ជួយកសាងរាងកាយជម្រះជាតិខ្លាញ់។ នៅពេលយើងធ្វើលំហាត់ប្រាណស្រាលៗ មានមេតាបូលីសជួយរក្សារាងកាយ។ ពេលធ្វើលំហាតធ្ងន់ៗ ជួយសរសៃសាច់ដុំកាន់តែខ្លាំង ដើម្បីបង្កើតសាច់ដុំស្រកក្បាលថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3236

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia