កីឡា
អ្នកហាត់ប្រាណញ៉ាំអាហារ ១នេះ បង្ខំក្រលៀនឆាប់ខូចលឿនណាស់
Tror Sopheap
July 11 2025
6.4 K views

អ្នកមានបញ្ហាក្រលៀនរ៉ាំរ៉ៃនាំឱ្យលាងឈាមហើយបង្កើនជាតិពុលក្នុងខ្លួនកាន់តែច្រើនឡើង។ តាមគេហទំព័រ vnexpress បានចុះផ្សាយថា មានអ្នកស្រឡាញ់ការហាត់ប្រាណហើយចង់បានរាងស្អាតមានសាច់ដុំលឿន ឃើញគេផ្សព្វផ្សាយពីម្សៅប្រូតេអ៊ីន​ ឬអាហារបំប៉ន់គ្មានប្រភពច្បាស់ទេ នាំឱ្យមានបញ្ហាស្រកទម្ងន់លឿន បត់ជើងតូចញឹកញាប់ អស់កម្លាំងលឿន ស្រេកទឹកខុសពីធម្មតា និងគេងមិនលក់...នេះជាហេតុនាំបញ្ហាឱ្យក្រលៀនមានជំងឺហើយ។

តាមវេជ្ជបណ្ឌិត Duong Minh Tuan ជាអ្នកជំនាញខាងជំងឺទឹកនោមផ្អែមនៅមន្ទីរពេទ្យ Bach Mai បាននិយាយថា មានករណីមួយនៅមន្ទីរពេទ្យសាកលវិទ្យាល័យវេជ្ជសាស្ត្រហាណូយ មានបុរសម្នាក់អាយុ ២៦ឆ្នាំបានជួបជំងឺខ្សោយក្រលៀនដោយសារតែទម្លាប់ប្រើម្សៅប្រូតេអ៊ីនច្រើនពេក និងបន្ថែមអាហារបំប៉ន់ដើម្បីបង្កើនសាច់ដុំឱ្យបានលឿន មានសញ្ញាចេះតែអស់កម្លាំង នោមតិច និងស្រកលឿន ពេលពិនិត្យសុខភាពក៏រកឃើញថាមានបញ្ហាក្រលៀន។ ព្រោះតែប្រើផលិតផលលើសកម្រិត និងគ្មានប្រភពច្បាស់លាស់។ នេះវាជាករណីហានិភ័យដែលប្រើម្សៅប្រូតេអ៊ីនច្រើន ហើយហាត់ប្រាណមិនអស់ជាតិម្សៅប្រើហ្នឹងជាប្រចាំនាំឱ្យបានបញ្ហាក្រលៀន។ ដើម្បីការពារករណីនេះ អ្នកគួរមានគ្រួហាត់ប្រាណជួយនាំណែ និងហ្វឹកហាត់ជាមួយ ដើម្បីហាត់ប្រាណមានប្រសិទ្ធភាពខ្ពស់ដល់សុខភាព។

ហើយវេជ្ជបណ្ឌិតបានបន្ថែមថា ការប្រើម្សៅប្រូតេអ៊ីន whey និងអាហារបំប៉នសាច់ដុំបង្ខំពេកជាការដាក់សម្ពាធយ៉ាងខ្លាំងលើតម្រងនោមឬក្រលៀន។ ពេលតម្រងនោមត្រូវធ្វើការខ្លាំងពេកដើម្បីលុបបំបាត់ជាតិម្សៅមេតាបូលីស នាំឱ្យមុខងារតម្រងនោមឆាប់ថយចុះបន្តិចម្តងៗ បណ្តាលឱ្យមានគ្រួសក្នុងតម្រងនោមថែមទៀត។ មានបញ្ហាធំមួយ គឺការពិសារទឹកមិនបានគ្រប់គ្រាន់ជាហេតុនាំឱ្យក្រលៀនខូចកាន់តែលឿនមួយកម្រិតទៀត។ ស្ថានភាពនេះគួរឱ្យព្រួយបារម្ភបញ្ហាក្រលៀនចំពោះយុវជនបង្ខំខ្លួនហាត់ប្រាណដោយប្រើម្សៅប្រូតេអ៊ីនកែប្រែរាងកាយឱ្យបានឆាប់។

នៅមានទម្លាប់រស់នៅមួយចំនួនទៀតអាចបំផ្លាញ់ក្រលៀនដោយការហូបប្រៃ ផឹក​ទឹក​តិច ហូបអាហារផ្អែម ភេសជ្ជៈសម្បូរជាតិស្ករកែច្នៃ ទម្លាប់ទប់​នោមយូរ គេង​តិច ស្ត្រេស​យូរ​ជា​កត្តា​ហានិភ័យទាំងអស់។ មានអ្នកហាត់ប្រាណគួរប្រើម្សៅប្រូតេអ៊ីនមានប្រភពច្បាស់លាស់ ហើយប្រើតាមកម្លាំងរបស់ខ្លួនតិចតួច។ យល់ល្អបំផុត! អ្នកគួរហូបអាហារសម្បូរជាតិប្រូតេអ៊ីនធម្មជាតិពីបន្លែ ផ្លែឈើ ត្រីសាច់... វាល្អដល់សុខភាពសាច់ដុំ ដល់ស្បែក ថែសម្រស់ និងផ្លូវចិត្តឱ្យរីករាយផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2676

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia