ជំងឺ
វេជ្ជបណ្ឌិតបញ្ជាក់ថា ការរួមភេ.ទពេលយប់ជួយបុរសការពារជំងឺមហារីកកាច ១នេះ
Tror Sopheap
July 9 2025
1.4 K views

ការរួមភេទជាសកម្មភាពប្តីប្រពន្ធ និងដៃគូជីវិតដើម្បីបង្កើនក្តីស្រឡាញ់។ បើអ្នកគ្មានដៃគូទេ អាចរកក្រៅដោយប្រើស្រោមអនាម័យការពារមេរោគឆ្លងផងដែរ។ អ្នកត្រូវតែប្រើស្រោមដែលមានគុណភាពរបស់ជប៉ុនគឺស្រោមអនាម័យ​ Okamoto ស្វិតល្អ​ហើយស្តើងដែល​មានសុវត្ថិភាពពិតៗ កុំឱ្យឆ្លងមេរោគនានាផងដែរ។

តាមលោកវេជ្ជបណ្ឌិត ង្វៀន តេខា ជាប្រធាននាយកដ្ឋានវះកាត់មហារីកស្បូននៅមន្ទីរពេទ្យ Binh Dan បាននិយាយថា សម្មតិកម្មមួយចំនួនបានបង្ហាញថា បុរសរួមភេទទៀងទាត់ពេលយប់ជួយឱ្យជៀសវាងហានិភ័យនៃការរលាក។ ព្រោះការរក្សាទឹកកាមយូរអាចបណ្តាលឱ្យមានការរលាកក្រពេញប្រូស្តាតរ៉ាំរ៉ៃយ៉ាងងាយ។ គាត់បានបន្ថែមថា កត្តានេះជាកត្តារួមចំណែកដល់មូលហេតុនាំឱ្យកើតជំងឺមហារីកក្រពេញប្រូស្តាតជាពិសេសមនុស្សចាស់វ័យ ៥០ឆ្នាំ ចំណែកមនុស្សវ័យក្មេងមិនងាយកើតទេ។ និយាយទៅ! បុរសបញ្ចេញទឹកកាមបានច្រើនអាចជួយកម្ចាត់សារធាតុបង្កមហារីកឬសារធាតុពុលដែលកកកុញនៅក្នុងក្រពេញប្រូស្តាតដើម្បីកាត់បន្ថយហានិភ័យជំងឺមហារីកនេះ”។

តាមការសិក្សាមួយនៅក្នុងទស្សនាវដ្តី JAMA ដែលពាក់ព័ន្ធនឹងបុរសជាង ២៩.០០០នាក់ បានរកឃើញថា អ្នកដែលបញ្ចេញទឹកកាមយ៉ាងហោចណាស់ ២១ដងក្នុងមួយខែ មានហានិភ័យជំងឺមហារីកក្រពេញប្រូស្តាតតិចជាងអ្នកដែលធ្វើតិចជាង ៧ដងក្នុងមួយខែ។ នៅមានការសិក្សាមួយផ្សេងទៀតនៅក្នុងទិនានុប្បវត្តិ Urology នៅក្នុងឆ្នាំ ២០១៦ បានរកឃើញថាការបញ្ចេញទឹកកាមញឹកញាប់អាចជួយកាត់បន្ថយហានិភ័យជំងឺក្រពេញប្រូស្តាតកម្រិតស្រាល។ ការបញ្ចេញទឹកកាមមានទំនាក់ទំនងជាមួយការកាត់បន្ថយហានិភ័យជំងឺក្រពេញប្រូស្តាតនេះផងដែរ។

ក្រពេញប្រូស្តាតជាសរីរាង្គបន្តពូជរបស់បុរសដែលមានទីតាំងនៅខាងក្រោមប្លោកនោម និងជុំវិញបង្ហួរនោម។ ហើយជំងឺមហារីកក្រពេញប្រូស្តាតកើតឡើងមិនអាចគ្រប់គ្រងកោសិកាក្រពេញប្រូស្តាតដែលរាលដាលដល់សរីរាង្គដទៃទៀត។ ​ជំងឺ​មហារីក​នេះជាទូទៅ​បានជាប់​ចំណាត់​ថ្នាក់​ទី៥ ក្នុង​ចំណោម​មហារីក​ទូទៅ​​ចំពោះ​បុរស។ មានកត្តាជាច្រើននាំឱ្យកើតជំងឺក្រពេញប្រូស្តាតពេលអ្នកកាន់តែចាស់ វាទំនងជាវិវត្តទៅតាមវ័យ ព្រោះវ័យចាស់អ្នកអស់អារម្មណ៍រួមភេទ។ ហើយមានកត្តារបរអាហារសម្បូរជាតិខ្លាញ់ សាច់ក្រហម សាច់កែច្នៃ មានស្រា អ្នកធាត់ខ្លាំង ការជក់បារី នេះជាទម្លាប់អាចបង្កើនហានិភ័យនៃជំងឺក្រពេញប្រូស្តាតបានគ្រប់ពេល៕ អត្ថបទដោយ៖ ទ្រ សុភាព

ស្រោមអនាម័យ​ Okamoto 0.03 Platinum ស្វិតល្អ​ ស្តេីង​ខ្លាំង​ ផ្តល់​នូវ​អារម្មណ៍​ដូច​ធម្មជាតិ​ពិតៗ​.. Okamoto Cambodia និងលេខទូរស័ព្ទ៖ 011702123 / 015888391

516862513 1332952315502591 6443565995464339099 N

509600740 1314107444053745 2810575448158401574 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2671

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia