កុមារ
នេះជាក្បួនចិញ្ចឹមកូនឱ្យធំឡើងចេះខំប្រឹង មិនចាំបាច់ឪពុកម្តាយជួយ
Tror Sopheap
July 9 2025
1.4 K views

ការចិញ្ចឹមកូនជារឿងពិបាកមួយ។ បើអ្នកចង់ឱ្យកូនមានអនាគតល្អគឺស្ថិតលើឪពុកម្តាយចិញ្ចឹមកូនពីតូចនេះឯង។ មានឪពុកម្តាយខ្លះចិញ្ចឹមកូនឱ្យចាយលុយច្រើន ពេលកូនធំឡើង កូននឹងចាយលុយដៃធំទោះបីមានលុយច្រើនក៏ដោយ ក៏ចាយអស់ដែរ។ ការបង្រៀនកូនឱ្យចេះតស៊ូដោយខ្លួនឯង ឱ្យកូនយល់ពីតម្លៃខំប្រឹងដោយខ្លួនឯង។ អ្នកគួរចិញ្ចឹមកូនតាមកីឡាករ Carlos Tevez ជាកីឡាករបាល់ទាត់អាហ្សង់ទីន។

នៅថ្ងៃមួយកូនស្រីច្បងរបស់លោក Carlos បានសុំគាត់ទិញឡានមួយគ្រឿងដើម្បីបើកបរដោយខ្លួនឯង។ ហើយដឹក ប្អូនស្រីទៅរៀនផងដែរ។ លោក Carlos បានប្រាប់កូនថាបើកូនចង់បានឡានជិះ កូនត្រូវចេះសន្សំលុយហើយទិញវាដោយខ្លួនឯង។ ពេលកូនមានសមត្ថភាព កូនកាន់តែមានលុយច្រើនដោយខ្លួនឯង។

ហើយកូនលោកបានឆ្លើយតបថា ប៉ាជា Carlos Tevez (គាត់មានលុយប្រហែល ២០លានដុល្លារ) ហេតុអីប៉ាមិនព្រមទិញឡានឱ្យកូនមួយជិះ? ហើយគាត់ប្រាប់កូនវិញថា ប៉ាមិនខ្វល់ថាកូនឯងត្រូវទៅធ្វើជាអ្នកបំរើនៅ McDonald ឬកន្លែងណាទេ តែកូនត្រូវមានបទពិសោធន៍ត្រូវតែឆ្លងកាត់ដូចជាប៉ាដែរ។ អនាគតមនុស្សម្នាក់ៗ ស្ថិតលើសមត្ថភាព និងបទពិសោធន៍លើការងារនេះឯង។ គាត់បង្រៀនកូនដើម្បីឱ្យកូនចេះតស៊ូដោយខ្លួនឯង។

លោក Carlos មានឡានជិះលើកដំបូងកាលអាយុ២១ឆ្នាំ មកពីគាត់រកលុយទិញឡានបានដោយខ្លួនឯង។ ហើយមុននឹងទិញឡាននេះ គាត់បានទិញផ្ទះមួយជូនលោកពុកគាត់រួចហើយ។ ប៉ាខំធ្វើការណាស់ដើម្បីសម្រេចបានរឿងទាំងនេះ។ វាលំបាកមែនហើយ តែកូនត្រូវតែរៀនពីវាហើយតស៊ូដោយខ្លួនឯង។

បើចង់បានឡានជិះ កូនត្រូវតែខំធ្វើការដោយខ្លួនឯង។ លោក Tevez ជាឪពុកមួយរូបដ៏អស្ចារ្យ។ នេះជាវិធីបង្រៀនកូនឱ្យចេះស្គាល់តម្លៃការងារនិងលុយដែលខំរកដោយខ្លួនឯង។ ចូរអ្នកឆ្លៀតពេលវេលាពីការងារបង្រៀនកូនរបស់អ្នក អនាគតកូនរបស់អ្នកធំឡើងនឹងក្លាយជាកូនមានសមត្ថភាពចេះប្រឹងដោយខ្លួនឯង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2981

អត្ថបទទាក់ទង

#កុមារ

ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
Tror Sopheap
December 7 2025
230 views

#កុមារ

ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
Tror Sopheap
December 7 2025
492 views

#កុមារ

ឪពុកម្តាយគួរចិញ្ចឹមកូនរបៀបនេះ កូនមានសមត្ថភាព គោរពចាស់ទុំ និងរឹងមាំ
Tror Sopheap
December 3 2025
28 views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#កុមារ

វេជ្ជបណ្ឌិត ស៊ឹង សេដ្ឋបុត្ត បញ្ជាក់ថា ការចាក់វ៉ាក់សាំង ៣ដំណាក់កាលនេះ ទើបកូនមានសុខភាពរឹងមាំ
Tror Sopheap
November 30 2025
151 views

#កុមារ

វិធីសាមញ្ញ ៤ ជួយឱ្យខួរក្បាលកូនអ្នករឹងមាំ និងមានការចងចាំល្អជាងមុន
Pov Saru
November 29 2025
282 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
6 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.7 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
Pov Saru
December 7 2025
1 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រDecember 8 2025
ហេតុអ្វីជនជាតិជប៉ុនមានអាយុវែងជាងគេ? នេះជារបៀបរស់នៅគ្មានពីររបស់ជប៉ុន
#អាហារDecember 8 2025
ស៊ុតមានជីវជាតិច្រើន តែមនុស្ស ៤ ក្រុមនេះមិនគួរញុំាទេ បើមិនចង់ស្ដាយក្រោយ
#អាហារDecember 8 2025
អ្នកពិបាក់ចិត្តរឿងធាត់! គ្រាន់តែញ៉ាំអាហារ ៣នេះ ជួយសម្រកគីឡូឆាប់ឃើញផល
#ព័ត៌មានDecember 8 2025
ក្រសួងអប់រំ៖ សិស្សសាលាជាច្រើនត្រូវបានជម្លៀសចេញពីសាលា ខណៈសាលាត្រូវបង្ខំបិទទ្វាភ្លាមៗ បន្ទាប់ពីរងការវាយប្រហារពីភាគីថៃ
#ជំងឺDecember 8 2025
ប្រយ័ត្ន! គ្រូពេទ្យប្រាប់ពីកត្តាធ្វើកើតមេរោគក្នុងក្រពះ និងកត្តាដែលជំរុញឱ្យវាវិវត្តទៅជាមហារីកលឿន
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia