កុមារ
វិធីសាមញ្ញ ៤ ជួយឱ្យខួរក្បាលកូនអ្នករឹងមាំ និងមានការចងចាំល្អជាងមុន
Pov Saru
November 29 2025
297 views

ការចងចាំល្អគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការសិក្សារបស់ក្មេងមិនថានៅសាលារៀន ឬក៏នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេ។ មានការចងចាំល្អអាចធ្វើឱ្យក្មេងរៀនឆាប់ចាំ ឆាប់ចេះ ឆ្លាតធ្វើអ្វីក៏បានល្អប្រសើរ ហើយក៏ធ្វើឱ្យពួកគេមានទំនុកចិត្តខ្ពស់លើខ្លួនឯងដែរ។ ខួរក្បាលក្មេងតែងអភិវឌ្ឍបានលឿន ប្រសិនបើពួកគេទទួលបានការគាំទ្រល្អពីឪពុកម្តាយ និងបរិយាកាសល្អសម្រាប់រៀនសូត្រ។ ដើម្បីជួយកូនរបស់អ្នកអភិវឌ្ឍខួរក្បាល និងការចងចាំបានល្អជាងមុន អ្នកអាចអនុវត្តវិធីសាមញ្ញខាងក្រោមនេះ៖

១. លើកទឹកចិត្តឱ្យកូនសួរសំណួរ៖ ក្មេងដែលសួរច្រើន គឺជាក្មេងដែលព្យាយាមយល់អត្ថន័យខ្លឹមសារ។ ដូច្នេះអ្នកជាឪពុកម្ដាយត្រូវបង្រៀនឱ្យពួកគេសួរអំពីអ្វីដែលពួកគេចង់ដឹង ហើយឆ្លើយតបទៅលើសំណួរនីមួយៗឱ្យបានច្បាស់។ វាជួយអភិវឌ្ឍជំនាញគិតវិភាគ និងការដោះស្រាយបញ្ហា ហើយជួយឱ្យពួកគេក្លាហានក្នុងការសួរមិនថានៅសាលារៀន ឬក៏នៅទីសាធារណាៈ។

២. បង្កើតបទពិសោធន៍រៀនដែលគួរឱ្យចាប់អារម្មណ៍៖ ការរៀនសូត្រដែលរីករាយធ្វើឱ្យកូនចងចាំបានល្អជាងមុន។ អ្នកអាចនាំកូនទៅបណ្ណាល័យ ស្វែងរកសៀវភៅ ឬវីដេអូថ្មីៗ អនុញ្ញាតឱ្យពួកគេចាប់អារម្មណ៍លើប្រធានបទដែលពួកគេចូលចិត្ត។ ង្កើតបរិយាកាស សម្ភារៈសិក្សា របស់លេង ឱ្យបានពណ៌ចម្រុះ ថ្មីៗប្លែកៗ ឬនាំពួកគេបង្កើត ធ្វើវាឡើងដោយខ្លួនឯង កូននឹងមានអារម្មណ៍សប្បាយជាមួយនឹងការរៀនថ្មីៗ មិនធុញថប់ ឆាប់ចាំបាន។

៣. ជម្រុញឱ្យកូនបង្រៀនឪពុកម្ដាយវិញ៖ បន្ទាប់ពីរៀនរួច អ្នកត្រូវដើរតួជាសិស្សដោយសុំឱ្យកូនពន្យល់វិញនូវអ្វីដែលបានរៀន រួច ឬអ្វីដែលគេបានជួបប្រទៈ។ ការធ្វើបែបនេះជួយឱ្យកូនរបស់អ្នកពង្រឹងលើការចងចាំ និងដើម្បីតេស្តមើលថាតើកូនរបស់អ្នកអាចចងចាំបានល្អប៉ុនណា។

៤. រៀនតាមរយៈការស្ដាប់៖ ការស្ដាប់ជាជំនាញមួយដែលជួយក្មេងឱ្យចងចាំបានល្អ។ អ្នកអាចអានរឿង ឬពន្យល់អំពីមេរៀនម្តងហើយម្តងទៀត។ បន្ទាប់មក សួរឱ្យកូនសង្ខេបអ្វីដែលគេបានស្ដាប់ ឬឱ្យគូសសរសេរចេញនូវអ្វីដែលគេបានចងចាំ។ ដំណើរនេះជួយឱ្យពួកគេចងចាំបានល្អជាងមុន ដូចការស្ដាប់ចម្រៀងហើយចេះច្រៀង៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
220 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
875 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
774 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
202 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia