ជំងឺ
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
Pov Saru
December 7 2025
1.3 K views

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ គ្រប់គ្រងជាតិទឹក អំបិល និងសារធាតុរាវផ្សេងៗក្នុងរាងកាយ។ នៅពេលតម្រងនោមចាប់ផ្តើមខ្សោយ មុខងារទាំងនោះនឹងរងការរំខានបន្ដិចម្ដងៗ ហើយរាងកាយនឹងបង្ហាញសញ្ញាប្រាប់យើង ដូច្នេះបើយើងមិនយកចិត្តទុកដាក់ចំពោះសញ្ញាតូចៗទាំងនេះអាចនឹងហួសពេលក្នុងព្យាបាលធ្វើឱ្យតម្រងនោមកាន់តែខូចខានធ្ងន់ធ្ងរ។ ដោយឡែកយោងតាមគេទំព័រ phunutoday មានសញ្ញា ៥ ដែលអ្នកគួរតែចាប់អារម្មណ៍៖

១. រមាស់ស្បែក និងឡើងកន្ទួលមិនដឹងមូលហេតុ៖ នៅពេលតម្រងនោមមិនអាចសម្អាតកាកសំណល់ដូចជា អ៊ុយ ក្រេអាទីនីន និងសារធាតុផូស្វ័រ ពួកវានឹងកកកុញនៅខ្លួន។ វាធ្វើឱ្យស្បែករមាស់ដល់ថ្នាក់មិនអាចគេងបាន ឬមានកន្ទួលក្រហមច្រើនជាពិសេសពេលយប់។ ទោះបីជាអ្នកប្រើក្រែម ឬថ្នាំលាបធម្មតាមិនអាចជួយបានដែរ ព្រោះមូលហេតុដើមមកពីរន្ធតម្រងនោមខ្សោយ។

២. ឈឺខ្នងផ្អែកខាងក្រោម រាលដាលដល់ត្រគាក ឬឆ្អឹងអាងត្រគាក៖ ការឈឺអាចរាលដាលទៅត្រគាក ឬផ្នែកខាងមុខនៃពោះ។ ជាធម្មតា មនុស្សជាច្រើនគិតថា វាជាការឈឺខ្នងដោយសារអង្គុយយូរ ប៉ុន្តែការឈឺរាលដាលចូលតំបន់ក្រលៀននេះអាចបង្ហាញថាតម្រងនោមកំពុងរងការខូចខាត។

៣. ដកដង្ហើមខ្លីៗ ឬពិបាកដកដង្ហើម៖ ពេលតម្រងនោមខ្សោយវានឹងធ្វើឱ្យសារធាតុរាវកកកុញនៅសួត និងមានភាពស្លេកស្លាំងធ្ងន់ធ្ងរ ធ្វើឱ្យរាងកាយពិបាកទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ ដូច្នេះការដកដង្ហើមនិងលំបាក សូម្បីតែនៅពេលគេង ឬនៅពេលធ្វើការងារស្រាល។ អាការៈនេះគេច្រើនតែច្រឡំថា វាជាជំងឺបេះដូង ឬជំងឺសួត ប៉ុន្តែពិតប្រាកដកើតឡើងពីតម្រងនោម។

៤. ហើមជើង ដៃ មុខ ត្របកភ្នែក៖ ពេលតម្រងនោមខ្សោយមិនបញ្ចេញទឹក និងអំបិលចេញបានធាតុរាវនឹងប្រមូលផ្តុំនៅក្រោមស្បែក។ ជាទូទៅចង្កោមមុខ ហើយត្របកភ្នែកហើមពេលព្រឹក ហើមដៃនិងហើមជើង។ អាការៈបែបនេះវាស្រដៀងជាមួយជំងឺបេះដូង ឬថ្លើម ប៉ុន្តែបញ្ហាខូចតម្រងនោមក៏ជាមានអាការៈបែបនេះដែរ។ 

៥. ការប្រែប្រួលនៃទឹកនោម៖ មនុស្សដែលមានតម្រងនោមខ្សោយអាចនោមញឹកពេលយប់ច្រើនជាងធម្មតា ឬនោមតិចចម្លែក។ ទឹកនោមអាចមានពពុះ ឬមានក្លិនខ្លាំង។ ម្តងម្កាលវាអាចវាអាចនឹងមានឈាមបើចូលក្នុងដំណាក់កាលធ្ងន់ធ្ងរ។ ការផ្លាស់ប្តូរទាំងនេះបង្ហាញថាតម្រងនោមកំពុងប្រឈមការលំបាកក្នុងការត្រងជាតិរាវឱ្យបានប្រក្រតី។

ដូច្នេះប្រសិនបើអ្នក មានរោគសញ្ញាទាំងនេះចាប់ពីពីរ បី និងបន្តលើសពីពីរសប្តាហ៍ ត្រូវទៅពិនិត្យនៅមន្ទីរពេទ្យភ្លាមៗ។ ការធ្វើតេស្តឈាម ដូចជា creatinine និង eGFR រួមទាំងការតេស្តទឹកនោម និងអ៊ុលត្រាសោនតម្រងនោម អាចជួយរកឃើញជំងឺនៅដំណាក់កាលដំបូង។ នៅដំណាក់កាលទី១ ឬទី២ ជំងឺនេះអាចគ្រប់គ្រងបាន ហើយអាចជៀសវាងការលាងឈាមនៅពេលអនាគត៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទថ្មីៗ
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia