ការបង់លុយ ប.ស.ស ជាប្រចាំខែជួយកិច្ចការមនុស្សជាច្រើនក្នុងការពិនិត្យសុខភាព និងមានបញ្ហាសុខភាពជាដើម។ ប៉ុន្តែមានបញ្ហាមួយធ្វើឱ្យអ្នកមានអារម្មណ៍ភ័យខ្លាច ពេលអ្នកអស់លទ្ធភាពបង់លុយបន្ត ព្រោះបានខំប្រឹងបង់រាប់ឆ្នាំមកហើយ។ តាមបេឡាជាតិសន្តិសុខសង្គមបានបញ្ជាក់ថា ប្រសិនបើសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទានឬលុយនោះលោកអ្នកត្រូវអនុវត្តដូចខាងក្រោម៖
👉 ក្នុងករណីសមាជិក ប.ស.ស. (បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) អស់លទ្ធភាពបង់ភាគទាន ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរ ឬតាមរយៈកម្មវិធីទូរសព្ទដៃ ប.ស.ស. (NSSF Member APP) អំពីការខកខាននេះមក ប.ស.ស. ដោយត្រូវមានហេតុផលសមរម្យ។
👉 ក្នុងករណីសមាជិក ប.ស.ស. មិនបានជូនដំណឹងមក ប.ស.ស. នោះត្រូវបានចាត់ទុកថា សាមីខ្លួនស្ម័គ្រចិត្តបោះបង់សិទ្ធិចូលរួមក្នុងរបបសន្តិសុខសង្គមតាមរបបភាគទានដោយស្ម័គ្រចិត្ត។
បញ្ជាក់៖ រយៈពេលនៃការខកខានបង់ភាគទាន គឺមិនត្រូវលើសពី ៦(ប្រាំមួយ)ខែជាដាច់ខាត។ សម្រាប់ផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ ១២៨៦ ឬ ១២៩៧!! លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត‼
️