យោងតាម WHO បានបញ្ជាក់ថា ប្រជាជនកម្ពុជាជិត ១នាក់ក្នុងចំណោមបួននាក់បានស្លាប់មុនអាយុនៅចន្លោះអាយុពី ៣០ទៅ ៧០ឆ្នាំដោយសារតែមិនជំងឺសរសៃឈាមបេះដូង ជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ និងជំងឺធាត់ជាដើម។ ជាពិសេសជំងឺដាច់សរសៃឈាមខួរក្បាលមានសញ្ញាព្រមានមួយសប្តាហ៍ ឬពីរ ឬមួយខែជាមុន។ យោងតាមសារព័ត៌មា Theo Times of India បានចុះផ្សាយថា នេះជាសញ្ញាប្រាប់អ្នកអំពីការដាច់សរសៃឈាមខួរក្បាលរយៈពេល ១ខែជាមុន។
១. ការមានអារម្មណ៍វិលមុខច្រើនដងក្នុងមួយថ្ងៃអាចមកពីអ្នកហូបអាហារខ្វះសារធាតុចិញ្ចឹម ខ្សោះជាតិទឹក ឬក្រោកឈរលឿនពេក។ ប៉ុន្តែតាមសមាគមជំងឺខួរក្បាលអាមេរិកបញ្ជាក់ថាការវិលមុខភ្លាមៗ ជាសញ្ញាព្រមានអំពីជំងឺដាច់សរសៃឈាមខួរក្បាលដែលជិតមកដល់ ជាពិសេសផ្នែកនៅខាងក្រោយនៃខួរក្បាលតែម្តង។
២. អ្នកដាច់សរសៃឈាមខួរក្បាលមួយចំនួនមានសញ្ញាសម្គាល់ថាខ្លួនចេះតែអស់កម្លាំងខ្លាំងអស់រយៈពេលជាច្រើនសប្តាហ៍មុនពេលដាច់សរសៃឈាមខួរក្បាល។ ព្រោះសាច់ដុំបានថយចុះធ្វើឱ្យវាពិបាកក្នុងការបំពេញមុខងាររបស់សរសៃឈាម។ ភាពនឿយហត់នេះកើតចេញពីខួរក្បាលត្រូវធ្វើការខ្លាំងជាងមុន ហើយខួរក្បាលបញ្ជាឱ្យបេះដូងផលិតលំហូរឈាមតាមសរសៃឈាមតូចៗ កាន់តែច្រើនឡើងទៅកាន់រាងកាយឱ្យបានគ្រប់គ្រាន់។ បើសរសៃឈាមរបស់អ្នកមានខ្លាញ់ច្រើនជាពេលងាយដាច់សរសៃឈាមលឿនបំផុត ពេលអ្នកមានអារម្មណ៍ភ័យ ឬមានហេតុការណ៍អាក្រក់អ្វីមួយមកប៉ះអារម្មណ៍នោះ។
៣. ការឈឺក្បាលញឹកញាប់ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពតានតឹង ស្រ្តេស និងការគេងមិនលក់ផងដែរ។ ការឈឺក្បាលឡើងប្រកាំងអាចជាសញ្ញាមួយប្រាប់អ្នកអំពីបញ្ហាដាច់សរសៃឈាមខួរក្បាល។ ការឈឺក្បាលនេះដូចជាការដាក់សម្ពាធទៅលើខួរក្បាលកាន់តែខ្លាំង ហើយវានាំឱ្យសរសៃឈាមរួមតូចបានកាត់បន្ថយលំហូរឈាមដែលមានអុកស៊ីហ្សែនទៅកាន់ខួរក្បាល ហើយភ្នែករបស់អ្នកក៏មើលឃើញឡើងព្រិលៗ វាជាការខ្វះការផ្គត់ផ្គង់ឈាមទៅខួរក្បាលត្រូវបានចុះខ្សោយ។ នេះសញ្ញាប្រាប់អ្នកមុនពីការដាច់សរសៃឈាមពិតប្រាកដផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព