អាហារ
៣ភេសជ្ជៈផឹកពេលព្រឹក អ្នកគ្មានវាសនាជួបជំងឺតម្រងនោម លើសឈាម និងមហារីក
Tror Sopheap
July 15 2025
1.7 K views

រាងកាយមនុស្សយើងបើខ្វះជាតិទឹក និងភេសជ្ជៈល្អៗ ហើយ ច្បាស់ជាជំងឺជាច្រើនដេញតាមចូលក្នុងខ្លួនមិនខានទេ។ មកពីរាងកាយយើងត្រូវការជាតិទឹកប្រហែលជា ៧០% ដើម្បីដំណើរការប្រព័ន្ធក្នុងរាងកាយនិងសាធាតុចិញ្ចឹមផ្សេងៗ ទៀត។ ភេសជ្ជៈ ៣ ការពារជំងឺខូចតម្រងនោម លើសឈាម និងមហារីក អ្នកគួរតែពិសាទឹកនៅពេលព្រឹក។

១. ការពិសា​ទឹកពេលព្រឹកជាប្រចាំថ្ងៃ​​ជួយ​កម្ចាត់​ចោល​កាកសំណល់​ និង​ជាតិ​ពុល​ចេញ​ពី​ឈាម​​តាម​រយៈ​ទឹក​នោម​។ ការពិសាទឹកនេះជួយ​​កាត់បន្ថយ​ឱកាស​នៃ​ការ​កើត​ជំងឺ​តម្រង​នោម​រ៉ាំរ៉ៃ និង​បញ្ចៀស​ក្រួស​តម្រង​នោម​បានល្អបំផុត។​ បែបនេះហើយ អ្នក​ចាំបាច់​​ត្រូវតែពិសារទឹកឱ្យ​​បាន ៧​ទៅ​១០​កែវ​ក្នុង​មួយ​ថ្ងៃនាំឱ្យអ្នកគ្មានជំងឺតម្រងនោនោះទេ។

២. អ្នកផឹកទឹកប៉េងប៉ោះ ១​កែវក្នុងមួយថ្ងៃជួយកាត់បន្ថយ​សម្ពាធឈាម និងកូលេស្តេរ៉ូលបានល្អណាស់។ ព្រោះបញ្ហាសម្ពាធឈាមក៏មានគ្រោះថ្នាក់ដល់អាយុជីវិតដែរ។ នៅសាកលវិទ្យាល័យ​វេជ្ជសាស្ត្រទី​ក្រុង​តូក្យូក្នុងប្រទេស​ជប៉ុនបានធ្វើការ​សិក្សា​លើ​មនុស្ស ៤៨១​នាក់។ ឱ្យពួកគេពិសារទឹកប៉េងប៉ោះល្លិលីត្រ/ថ្ងៃ ដែលទឹកប៉េងប៉ោះគ្មានបន្ថែមអំបិល ហើយមានលទ្ធផលបញ្ជាក់ថា សម្ពាធឈាមពួកគេបានធ្លាក់ចុះ​ជាមធ្យម ៣% ពិតជាល្អណាស់។

៣. តាមការសិក្សាដែលឱ្យដឹងដោយប្រភពHealthline បានឱ្យដឹងថា អ្នកផឹកតែបៃតងជាប្រចាំនៅពេលព្រឹកមានហានិភ័យកើតជំងឺមហារីកទាបជាងមនុស្សដែលមិនទទួលទានតែបៃតង។ ស្ត្រីដែលទទួលទានតែបៃតងពី៣ទៅ៤ពែងក្នុង១ថ្ងៃ មានហានិភ័យទាបបំផុតក្នុងការកើតមហារីកមាត់។ ហើយនៅមានការសិក្សាស្រាវជ្រាវដ៏ធំមួយផ្សេងទៀតបានបង្ហាញពីការថយចុះហានិភ័យនៃជំងឺមហារីកក្រពះចំពោះស្ត្រីដែលទទួលទានតែបៃតង ៥ ពែង ឬច្រើនជាងនេះក្នុង១ថ្ងៃ។ នេះជាសមត្ថភាពពិសេសផឹកតែបៃតងពេលព្រឹកដេញជំងឺមហារីក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2683

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia