ជំងឺ
២សញ្ញាតម្រងនោមស្រែកថា តម្រងនោមរបស់អ្នកជិតខូចហើយ

តម្រងនោមមានដើរតួនាទីយ៉ាងសំខាន់ជួយបញ្ចេញកាកសំណល់ និងជាតិពុលឱ្យក្នុងខ្លួនរបស់អ្នកមានសុខភាពរឹងមាំ។ តាមលោកគ្រូពេទ្យ Jeremy Allen មានប្រសាសន៍ថា "រោគសញ្ញាខូចខាតតម្រងនោមជារឿយៗមានលក្ខណៈស្រាល បើមិនចាប់អារម្មណ៍ទេ វាអាចខូចមុខងារតម្រងនោម ៩០%ដោយគ្មានរោគសញ្ញាច្បាស់លាស់ណាមួយទេ”។ ២សញ្ញាប្រាប់អ្នកពីសុខទុក្ខសុខភាពតម្រងនោមរបស់អ្នកទុកជាមុន។

១. ការនោមមិនដូចជាពេលធម្មតា វាជាសញ្ញាមួយប្រាប់អ្នកពីសុខភាពតម្រងនោម។ ពេលអ្នកមានសារធាតុរាវច្រើនឬមានជាតិទឹកច្រើន រក្សាទុកនៅក្នុងខ្លួន ប៉ុន្តែជាតិទឹកបញ្ចេញមកតិចនោះ វាមិនល្អដល់មុខងារតម្រងនោមនោះទេ។ វាមានន័យថាពេលអ្នកអាចបត់ជើងតូចតិចជាងពេលធម្មតាមកពីតម្រងនោមរបស់អ្នកប្រឈមមុខនឹងបញ្ហាតិចៗ ហើយ។ បើអ្នករកឃើញថាអ្នកផឹកទឹកក្នុងបរិមាណដូចពេលធម្មតា ប៉ុន្តែនោមតិច សូមអ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យរបស់អ្នកឬពិនិត្យសុខភាពជាមួយគ្រួពេទ្យ។

២. បញ្ហាតម្រងនោមក៏មានការផ្សារភ្ជាប់ជាមួយបញ្ហាសរសៃឈាមដែរ។ ពេលតម្រងនោមរបស់អ្នកជិតខូចខាត វាធ្វើឱ្យការគ្រប់គ្រងសម្ពាធឈាមគ្មានប្រសិទ្ធភាពនោះទេ។ តម្រង​នោម​មាន​នាទី​ច្រោះ​ជាតិ​ពុល និង​កាក​សំណល់​ចេញ​ពី​ឈាម។ ​ពេល​សរសៃ​ឈាម​មាន​ការ​ខូចខាត នាំឱ្យមានបញ្ហាដល់​អុកស៊ីហ្សែន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ មិន​អាច​បញ្ចួនទៅ​ចិញ្ចឹម​តម្រង​នោម​បានគ្រប់គ្រាន់ទេ វា​ធ្វើ​ឱ្យ​មុខងារ​ច្រោះ​ទឹកនោម​មិន​បាន​ល្អ។ នេះរោគសញ្ញាបញ្ហាប្រាប់អ្នកជាមុនពីតម្រងនោមផងដែរ។  ​សរសៃឈាម និងតម្រងនោម មួយណាមបញ្ហា មួយទៀតក៏មានបញ្ហាដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2684

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia