ជំងឺ
យុវវ័យញ៉ាំអាហារ២ ប្រល័យក្រលៀនខូចលាងឈា.មអត់ដឹងខ្លួនទេ

ជំងឺខ្សោយតម្រងនោមនៅដំណាក់កាលដំបូងទៅមធ្យម ភាគច្រើនគ្មានរោគសញ្ញា ឬមានរោគសញ្ញាតិចតួច។​ លុះត្រាតែធ្វើតេស្តឈាម ឬទឹកនោម ទើបដឹងពីបញ្ហានេះ។ យោងតាមគេហទំព័រ vnexpress បញ្ជាក់ថា យុវវ័យមានទម្លាប់ ២នេះ បំផ្លាញតម្រងនោមដោយស្ងៀមស្ងាត់បំផុត។

១. ការញ៉ាំអាហារមានរសជាតិប្រៃលើសកម្រិតជាប្រចាំជាកត្តាហានិភ័យខូចខាតដល់រចនាសម្ព័ន្ធក្រពេញ(ក្រពេញមានតួនាទីបញ្ចេញសារធាតុចាំបាច់សម្រាប់សារពាង្គកាយ)។ ដំណើរការនេះនាំឱ្យកើនសម្ពាធនៅក្នុងក្រពេញធ្វើឱ្យប្រព័ន្ធ renin-angiotensin-aldosterone បង្កើនសម្ពាធឈាមហើយជម្រុញការកកស្ទះសរសៃឈាមក្នុងតម្រងនោម។ របបអាហារប្រចាំថ្ងៃបង្កបញ្ហាដល់ក្រលៀនមានដូចជា មីកញ្ចប់ ទឹកត្រី អាហារកំប៉ុង អាហាររហ័ស អាហារស្ងួត និងសាច់ក្រកដែលមានជាតិប្រៃលើសកម្រិតក្នុងអាហារហ្នឹងឯង។ ហើយអ្នកពិសាទឹកមិនគ្រប់ទេ ក្រលៀនរបស់អ្នកងាយខូចលឿនជាងពេលធម្មតា។ យោងតាមអង្គការសុខភាពពិភពលោកបញ្ជាក់ថា មនុស្សពេញវ័យម្នាក់ៗគួរទទួលទានអំបិលតិចជាង ៥ក្រាមក្នុងមួយថ្ងៃ ស្មើនឹងប្រហែល ២.០០០មីលីក្រាមជាតិសូដ្យូម។

២. ប្រភេទភេសជ្ជៈគ្រឿងកំប៉ុនមានសារធាតុកាបូន មានបន្ថែមពណ៌ក្រុមភេសជ្ជៈប្រភេទនេះគឺគ្រោះថ្នាក់ខ្លាំងណាស់ដល់ក្រលៀនរបស់អ្នក បើអ្នកនៅតែបន្ដផឹកទាំងព្រឹកទាំងថ្ងៃ ១ថ្ងៃ២ទៅ៣កំប៉ុង ហើយអ្នកជាមនុស្សដែលមិនសូវបញ្ចេញសកម្មភាពបញ្ចេញញើសច្រើនទេ វាកាន់តែប្រឈមគ្រោះថ្នាក់ខ្លាំងមែននទែនដល់គ្រឿងក្នុងរបស់អ្នកជាពិសេសគឺក្រលៀននេះតែម្តង។ បន្ថែមលើសពីនេះអ្នកអាចប្រឈមនឹងជំងឺផ្សេងៗ ដូចជាជំងឺទឹកនោមផ្អែម លើសឈាមជាដើម។ នេះជាភេសជ្ជៈធ្វើឱ្យក្រលៀនខ្លាចបំផុត កុំផឹកច្រើនពេកប្រយ័ត្នបានលាងឈាមទាំងក្មេង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2684

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia