ការរួមភេទជារឿងមួយសម្រាប់ដៃគូ និងប្តីប្រពន្ធដើម្បីបង្កើតក្តីស្រឡាញ់ ភាពកក់ក្តៅ និងបង្កើតកូន។ សម្រាប់អត្ថបទនេះមិនមែនជម្រុញមនុស្សដោយអសិលធម៍នោះទេគឺចំពោះប្តីប្រពន្ធនិងដៃគូ។ ចំពោះបុរសដែលខ្សោយថាមពលរួមភេទ មកប្រើទម្លាប់បែបនេះនាំឱ្យមេជីវិត និងអារម្មណ៍ផ្លូវភេទបានយូរ។
១. តាមលោកវេជ្ជបណ្ឌិត Jamin Brahmbhatt ជាជំនួយការសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Central Florida School of Medicine (USA) បាននិយាយថា ភាពតានតឹងរ៉ាំរ៉ៃជាមូលហេតុចម្បងធ្វើឱ្យថយចុះចំណង់ផ្លូវភេទ និងលិង្គងាប់ចំពោះបុរស។ ពេលរាងកាយបង្កើនការផលិតអរម៉ូន cortisol ជាអរម៉ូនរំខានដល់ការផលិតអ័រម៉ូន testosterone ចុះខ្សោយ។ អ្នកមានបញ្ហាផ្លូវចិត្តធ្វើឱ្យអារម្មណ៍ផ្លូវភេទដាំក្បាលចុះគ្មានថាមពលនោះទេ។ ហើយវេជ្ជបណ្ឌិត Jamin Brahmbhatt បានផ្តល់អនុសាសន៍ថា ការកាត់បន្ថយភាពតានតឹង អ្នកគួរប្រើទម្លាប់ជាប្រចាំថ្ងៃដូចជា ការធ្វើលំហាត់ប្រាណទៀងទាត់ ការធ្វើសមាធិ គេងឱ្យបានគ្រប់គ្រាន់ និងធ្វើអ្វីដែលខ្លួនអ្នករីករាយ។
២. ទម្លាប់ញ៉ាំអាហារកែច្នៃនាំឱ្យធាត់ កើតជំងឺទឹកនោមផ្អែម និងបញ្ហាបេះដូង នេះជារឿងអវិជ្ជមាននាំឱ្យប៉ះពាល់ដល់អារម្មណ៍រផ្លូវភេទ។ តាមការសិក្សាឆ្នាំ២០០៨ នៅក្នុងប្រទេសជប៉ុនបានរកឃើញថា បុរសមួយចំនួនតូចដែលធាត់លើសកម្រិត មានហានិភ័យខ្ពស់នៃជម្ងឺមេតាបូលីសវាជាប់ទាក់ទងនឹងការងាប់លិង្គ។ អ្នកហូបអាហារដូចជាផ្លែឈើ បន្លែ ត្រី សាច់គ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ...ហូបអាហារបែបធម្មជាតិ អារម្មណ៍ផ្លូវភេទក៏ឡើងមកវិញដែរ។ កុំផឹកស្រា សុខភាពផ្លូវភេទកាន់តែមានថាមពល មេជីវិតកាន់តែខ្លាំង រួមភេទបានយូរមិនខានទេ។
៣. កង្វះលំហាត់ប្រាណធ្វើឱ្យប៉ះពាល់ដល់សរសៃឈាមបេះដូងដែលផ្សារភ្ជាប់ជាមួយមុខងារផ្លូវភេទផងដែរ។ តាមការសិក្សាបង្ហាញថា បុរសហាត់ប្រាណជាប្រចាំថ្ងៃ ១ថ្ងៃហាត់ ៣០នាទី នាំឱ្យមុខងារលិង្គប្រសើរឡើង បើធៀបនឹងអ្នកដែលមិនបានហាត់ប្រាណ។ អ្នកហាត់ប្រាណភាគច្រើន មានសមត្ថភាពរួមភេទបានយូរធ្វើឱ្យដៃគូពេញចិត្ត។
៤. ការគេងមិនគ្រប់អាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កម្រិតតេស្តូស្តេរ៉ូន និងមុខងារផ្លូវភេទអស់អារម្មណ៍។ ការសិក្សាមួយនៅខែកញ្ញាឆ្នាំ២០២១ ដោយអ្នកនិពន្ធ Matthew Gavidia នៅលើគេហទំព័រថែទាំសុខភាព AJMC បានរកឃើញថាបុរសគេងមិនគ្រប់ទេធ្វើឱ្យកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនទាបជាងអ្នកដែលគ្មានជំងឺ។ រួមភេទក៏ខ្សោយដែរ។
៥. ប្តូរស្ទាយរួមភេទ រួមភេទកាន់តែយូរ។ បើអ្នករួមភេទជាមួយដៃគូដោយប្រើក្បាច់ដដែលៗ ងាយចេញទឹកកាមលឿនណាស់។ បើអ្នកចេះផ្លាស់ប្តូរក្បាច់នៅអំឡុងពេលរួមភេទ ជួយឱ្យអារម្មណ៍ស្រើបស្រាលទាំងពីរនាក់។ យ៉ាងណាមិញ អ្នកអាចបញ្ឈប់បន្តិច ដើម្បីសម្លឹង ឬនិយាយគ្នាលេងបន្តិចសិន ហើយចាំប្រយុទ្ធបន្តទៀត នេះជាទិចនិចធ្វើឱ្យដៃគូកាន់តែពេញចិត្តមានក្តីស្រឡាញ់នឹងគ្នាខ្លាំងឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព