កុមារ
ចិត្តវិទូបញ្ជាក់ថា ទង្វើបែបនេះជាកំហុសឪពុកម្តាយ ធ្វើបាបអារម្មណ៍កូនចេះភ័យខ្លាច
Tror Sopheap
December 4 2024
652 views

ការចិញ្ចឹមកូនមិនមែនជារឿងងាយស្រួលទេ ឪពុកម្តាយត្រូវមានភាពអត់ធ្មត់ និងយល់ពីអារម្មណ៍កូនឱ្យច្រើន ដើម្បីការលូតលាស់បានល្អ។ តាមសង្គមរបស់យើង ការចិញ្ចឹមកូនមានលក្ខណៈហិង្សាច្រើន ការធ្វើទង្វើបែបនេះ វាជះឥទ្ធិពលអវិជ្ជមានដល់អត្តចរិត និងអារម្មណ៍របស់កូនៗ អ្នកផងដែរ។ តាមលោក Stephen Covey ជាអ្នកនិពន្ធសៀវភៅដ៏ល្បីលំដាប់ពិភពលោកមួយក្បាលឈ្មោះថា The 7 Habits of Highly Effective People គាត់បានសរសេរក្នុងសៀវភៅនេះពីការអប់រំកូនដ៏អស្ចារ្យផងដែរ។

ការអប់រំកូន អ្នកត្រូវយល់ចិត្ត និងអារម្មណ៍កូនជាមុនសិន ដើម្បីដឹកនាំកូនឱ្យស្តាប់តាមដំបូន្មានរបស់ខ្លួន។ លោក Stephen Covey បានជួបរឿងមួយដែលឪពុក និងកូនស្រីពីរនាក់ ដែលមានទំនាស់ផ្នែកអារម្មណ៍។ លោក Covey បាននិយាយថា មានក្មេងស្រីពីរនាក់ បានរត់មករកគាត់ដោយទឹកភ្នែក ហើយក្មេងស្រីទាំងពីរនាក់នេះ បាននិយាយរៀបរាប់ពីអារម្មណ៍ឈឺចាប់ មានការភ័យខ្លាចឪពុកមិនយល់ពីកូន។ ក្មេងស្រីទាំងពីរមិនហ៊ានបើកចិត្តគំនិត ដើម្បីនិយាយជាមួយឪពុកម្តាយរបស់ខ្លួនទេ ព្រោះខ្លាចឪពុកម្តាយវ៉ៃ និងប្រើសម្តីខ្លាំងៗ ប៉ុន្តែក្នុងចិត្តកូនស្រីទាំងពីរនាក់នេះ ចង់ស្រេកឃ្លានចង់បានក្ដីស្រឡាញ់ ការយល់ចិត្ត និងការណែនាំពីឪពុកម្ដាយដោយក្តីមេត្តាផងដែរ។

បន្ទាប់មកលោក Covey ក៏សម្រេចចិត្តទៅនិយាយជាមួយឪពុកក្មេងស្រីទាំងពីរនាក់ហ្នឹង។ ពេលកំពុងតែអង្គុយគ្នាជាមួយឪពុកក្មេងស្រីនោះ ​ធ្វើឱ្យលោក Covey រកឃើញថា ឪពុកក្មេងស្រី បានដឹងពីរឿងរ៉ាវទាំងអស់ ហើយគាត់ក៏ទទួលស្គាល់ថា ខ្លួនគាត់មានអារម្មណ៍ឆេវឆាវ ពិបាកគ្រប់គ្រងលើខ្លួនឯង មិនព្រមទទួលខុសត្រូវ និងមិនព្រមទទួលស្គាល់ការពិតដោយសុទ្ធចិត្តថា ភាពរីកចម្រើនខាងអារម្មណ៍របស់គេនៅមានកម្រិតទាបខ្លាំងណាស់, ធ្វើឱ្យអារម្មណ៍អាត្មានិយមនេះ ប៉ះពាល់ដល់អារម្មណ៍របស់កូន និងខ្វះក្តីស្រឡាញ់ក្នុងគ្រួសារថែមទៀត។

នេះជាការបញ្ជាក់ថា ដើម្បីធ្វើទំនាក់ទំនងរវាងឪពុកម្តាយ និងកូន ហើយជាមួយមិត្តរួមការងារបានល្អ យើងចាំបាច់ត្រូវចេះស្តាប់ពួកគាត់និយាយជាមុនសិន។ ការស្តាប់របស់មនុស្សម្នាក់ៗ ត្រូវពឹងផ្អែកទៅលើចិត្តដែលរឹងប៉ឹង។ ព្រោះការស្ដាប់ចាំបាច់ ត្រូវមានភាពអត់ធ្មត់ ការបើកចិត្តឱ្យទូលាយ ហើយត្រូវមានចេតនាពិតក្នុងការស្វែងយល់ពីគ្នាទាំងឪពុកម្តាយ និងកូន ហើយប្តី ជាមួយប្រពន្ធ..ជាដើម។ អ្វីទាំងនេះ ជាគុណសម្បត្តិកម្រិតខ្ពស់នៃអត្តចរិតដែលអ្នកត្រូវអភិវឌ្ឍរហូតដល់អារម្មណ៍មានកម្រិតខ្ពស់ ដើម្បីអាចយល់ពីអារម្មណ៍របស់អ្នកដទៃឱ្យបានល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#កុមារ

អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
Tror Sopheap
July 21 2026
215 views

#កុមារ

ឪពុកម្តាយកុំនិយាយពាក្យ ៥នេះដាក់កូន ធ្វើឱ្យកូនបាក់ទឹកចិត្ត ខូចអនាគតទៀត
Tror Sopheap
July 20 2026
1 K views

#កុមារ

ឪពុកម្តាយឈប់ធ្វើទង្វើ ៣នេះជាបន្ទា.ន់ ទើបកូនគ្មានសម្ពាធ មានក្តីស្រឡាញ់
Tror Sopheap
July 16 2026
1.1 K views

#កុមារ

ម្សៅទឹកដោះគោ Suffy មានគុណភាពខ្ពស់ ប៉ូវឆ្អឹងកុមាររឹងមាំ ហើយបង្កើនការចងចាំ
Tror Sopheap
July 14 2026
872 views

#កុមារ

កូនឆ្លាត! ឪពុកម្តាយធ្វើរឿង ៣នេះ ឱ្យកូនមានផ្លូវចិត្តល្អ ហើយឆ្លាតវៃ
Tror Sopheap
July 1 2026
771 views

#កុមារ

ឪពុកម្តាយច្រឡំមាត់ស្រែកដាក់កូន គួរធ្វើរឿងនេះ កុំឱ្យកូនភ័យខ្លាច
Tror Sopheap
June 23 2026
197 views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia