ចិត្តសាស្ត្រ
ប្តីប្រពន្ធធ្វើរឿង ១នេះ បង្រ្កាបចិត្តខឹងដាក់គ្នា ធ្វើឱ្យគ្រួសារមានសុភមង្គល មានក្តីសុខ
Tror Sopheap
November 29 2024
198 views

ការរស់នៅជាដៃគូ និងប្តីប្រពន្ធតែងតែមានជម្លោះនឹងគ្នាដោយជៀសមិនផុតនោះទេ វាដូចគ្នានឹងចានក្នុងរាវតែងតែប៉ះទង្គិច តែងតែឮសូរ ប៉ុន្តែកុំឱ្យបែកចាន អ្នកត្រូវចេះថ្នម។ ការមានជម្លោះរវាងប្តីនិងប្រពន្ធ ចាំបាច់បំផុតកុំឱ្យបែកគ្នា អ្នកត្រូវមានដំណោះស្រាយឱ្យល្អចំពោះបញ្ហាដែលកើតឡើង ឱ្យគ្រួសារមានសុភមង្គល។ បើអ្នកមានបញ្ហាក្នុងគ្រួសារ កុំចិត្តក្តៅតសម្តីគ្នា ឬមួយការដើរចេញក៏ជាជម្រើសល្អមួយដែរ។ អ្នកត្រូវចេះសម្រួលចិត្តឱ្យត្រជាក់ជាមុនសិនថា ជម្លោះនេះ មកពីមូលហេតុអ្វី? ខ្ញុំគួរដោះស្រាយបញ្ហាបែបណា? នេះជាការប្រើគំនិតទៅដោះបញ្ហា មិនមែនប្រើអារម្មណ៍ចង់ឈ្នះ ចង់ចាញ់ជាមួយប្តីប្រពន្ធនោះទេ។

ពេលអ្នកមានហេតុផលប្រើគំនិតបែបនេះ ទើបអ្នកមានអារម្មណ៍ចង់ស្តាប់គ្នាទៅវិញទៅមក ដោយយកចិត្តទុកដាក់ជាទីបំផុតពីដៃគូរបស់ខ្លួន។ ការស្តាប់ដោយការយល់ចិត្តនេះ គេស្តាប់តាមរបៀបនេះ ដៃគូរបស់ខ្លួនកំពុងតែនិយាយពីអ្វី? មានអត្ថន័យបែបណា? ហើយមានគោលបំណងបែបណា? តើយើងមានដំណោះស្រាយបែបណា? ការស្តប់បែបនេះ បេះដូងរបស់ប្តីប្រពន្ធឆាប់យល់ចិត្តគ្នាហើយមានដំណោះស្រាយលឿនធ្វើឱ្យគ្រួសារមានសុភមង្គល។

តាមលោកបណ្ឌិត John Gray ជាអ្នកចិត្តវិទ្យាផ្នែកសម្ពន្ធភាពគ្រួសារ គាត់យល់ឃើញថា បើបុរសនិងនារីគួរតែចេះវិធីមួយនេះ ឱ្យគ្រួសារមានភាពសុខសាន្ត គឺវិធីស្តាប់។ មានតែការស្តាប់ទេ ធ្វើឱ្យប្តីប្រពន្ធ ចេះយល់ពីអារម្មណ៍ និងផ្តល់ក្តីស្រឡាញ់ឱ្យគ្នា ហើយជួយបង្កើនទំនាក់ទំនងរវាងប្តីប្រពន្ធកាន់តែស្រឡាញ់គ្នាលើសដើម 

ព្រោះការស្តាប់ធ្វើឱ្យប្តីប្រពន្ធចេះយល់ចិត្តយល់ថ្លើមគ្នាតែមួយ។ ដើម្បីស្តាប់យល់ពីចិត្តគ្នា ត្រូវចេះសួរគ្នាថា អូនមានរឿងអី? អូនឱ្យបងជួយអ្វីខ្លះ? ឬបងគិតថារឿងនេះ វាបែបនេះ ឬវាបែបនោះ? សូម្បីលោក Dale Carnegie ជាគ្រូតាផ្នែកចិត្តសាស្រ្តបាននិយាយថា ការស្តាប់ដោយយកចិត្តទុកដាក់ ជារូបភាពមួយសរសើរក្នុងកម្រិតខ្ពស់ដែលផ្តល់តម្លៃឱ្យអ្នកដទៃ ឬដៃគូជីវិតផងដែរ។ ជីវិតប្តីប្រពន្ធ អ្នកត្រូវតែមានភាពស្មោះត្រង់ និងក្តីស្រឡាញ់ និងស្នាមញញឹម ព្រោះនេះជារបស់ដែលមានតម្លៃខ្លាំងណាស់ក្នុងជីវិតដៃគូ១០០ឆ្នាំ។

អ្នកត្រូវចាំថា ជីវិតប្តីប្រពន្ធមិនមែនការប្រកួតប្រជែកគ្នាចង់ឈ្នះ ចង់ចាញ់នោះ មានតែស្នើរភាពគ្នា ស្មោះត្រង់នឹងគ្នា ព្យាយាមយល់ពីគ្នា គោរពឱ្យតម្លៃគ្នាតែប៉ុណ្ណោះ នេះហើយធ្វើឱ្យគ្រួសាររស់នៅមានរសជាតិនៃសុភមង្គល១០០ឆ្នាំ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2319

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
Tror Sopheap
January 17 2025
624 views

#ចិត្តសាស្ត្រ

ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត
Tror Sopheap
January 16 2025
150 views

#ចិត្តសាស្ត្រ

លោក Maxwell បញ្ជាក់ថា កុំធ្វើរឿង ២នេះ ទើបជីវិតរបស់អ្នករឹងមាំ មានក្តីសុខ
Tror Sopheap
January 14 2025
106 views

#ចិត្តសាស្ត្រ

លោកយាយវ័យ ១០៤ ប្រាប់ក្បួនបន្តអាយុឱ្យវែង រស់នៅគ្មានស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
January 14 2025
586 views

#ចិត្តសាស្ត្រ

ញ៉ាំអាហារ ៣នេះ ដាស់ផ្លូវចិត្តឱ្យស្រស់ថ្លា ឱ្យខួរក្បាលរីករាយ
Tror Sopheap
January 13 2025
272 views

#ចិត្តសាស្ត្រ

ផ្លូវចិត្តធ្ងន់ព្រោះអ្នកគិតពីអតីតនិងអនាគតពេក មកគិតបែបនេះ នាំក្តីសុខដាក់ខ្លួន
Tror Sopheap
January 12 2025
121 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia