ការរួមភេទមានគុណសម្បត្តិនិងគុណវិបត្តិ។ សម្រាប់គុណវិបត្តិបើអ្នករួមភេទទាំងវ័យក្មេងក្រោមអាយុ ១៨ឆ្នាំមានផលប៉ះពាល់ដល់សុខភាពជាពិសេសនារីៗ ហើយនាំឱ្យពិបាកខ្លួនមានផ្ទៃពោះ។ ហើយក៏មានគុណសម្បត្តិច្រើនដែរសម្រាប់សុខភាពរាងកាយនិងផ្លូវចិត្ត។ តាមលោកស្រីបណ្ឌិត អ៊ីវុន ខេហ៊្វុលប្រាយ ជាអ្នកជំនាញផ្លូវភេទបញ្ជាក់ថា "អ្នកសកម្មរួមភេទច្រើន ច្រើនតែមានជំងឺតិច ព្រោះតែគេមានប្រព័ន្ធរាងកាយរឹងមាំ”។ នេះជាអត្ថប្រយោជន៍ការរួមភេទការពារជំងឺទាំង ៣នេះ៖
១. កាត់បន្ថយលើសសម្ពាធសរសៃឈាម៖ ការរួមភេទជាលំហាត់ប្រាណជួយពង្រឹងសុខភាពមួយដែរ។ តាមលោក ចូសិប ជានាយកផ្នែកវេជ្ជសាស្រ្ត Amai Wellness បានបញ្ជាក់ថា ការរួមភេទនិងសម្ពាធឈាមមានទំនាក់ទំនងនឹងគ្នា។ មានការសិក្សាជាច្រើនបានបង្ហាញថា ការរួមភេទពិតជាជួយកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិក។ នោះជាលេខដំបូងដែលគេបានធ្វើតេស្តសម្ពាធឈាមរបស់អ្នករួមភេទមានការថយចុះយ៉ាងមានប្រសិទ្ធភាព”។ ការរួមភេទជាការបញ្ចេញញើសកាត់ជាតិខ្លាញ់ឱ្យសរសៃឈាមរបស់អ្នកមានដំណើរការស្រួល។
២. ជំងឺមហារីក៖ ការរួមភេទជួយដល់សុខភាពបន្តពូជរបស់បុរសដោយការពារជំងឺមហារីកក្រពេញប្រូស្តាត បើយោងតាមរយៈការសិក្សាស្រាវជ្រាវពី Journal of the American Medical បានឱ្យដឹងកាន់តែច្បាស់ថា បុរសដែលបានបញ្ចេញទឹកកាម ២១ដង នៅក្នុង១ខែ ទំនងជាមិនងាយមានបញ្ហាជំងឺមហារីកក្រពេញប្រូស្តាតឡើយ។
៣. រួមភេទកាត់ស្រ្តេស៖ យោងតាមគេហទំព័រ lloydspharmacy បានចុះផ្សាយថា ការរួមភេទជួយអ្នកឱ្យបានសម្រាកផ្លូវចិត្តហើយមានសមត្ថភាពដកចិត្តចេញពីការព្រួយបារម្ភ និងការថប់បារម្ភជារៀងរាល់ថ្ងៃ។ ព្រោះនៅក្នុងអំឡុងពេលរួមភេទ រាងកាយរបស់មនុស្សយើងបញ្ចេញអរម៉ូន endorphins និង oxytocin នេះជាអរម៉ូនមានអារម្មណ៍ល្អឱ្យចិត្តរបស់អ្នកបានសម្រាកហើយមានភាពស្និទ្ធស្នាលជាមួយដៃគូ ដើម្បីជួយទប់ទល់នឹងការថប់បារម្ភ និងការធ្លាក់ទឹកចិត្តបានល្អបំផុត។ ពេលអ្នកមានអារម្មណ៍រីករាយបែបនេះ ជួយអ្នកចៀសវាងពីជំងឺបាក់ទឹកចិត្តមានប្រសិទ្ធភាព។ ពេលវេលាក្នុងការរួមភេទល្អពេលយប់និងពេលព្រឹកជាពេលអ្នកមានពេញកម្លាំងល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព