ជំងឺ
គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
956 views

ការរួមភេទជាចំណេះដឹងមួយដែលអ្នកគួរយល់ដឹងដើម្បីសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ ថ្ងៃណាមួយអ្នកគង់តែមានដៃគូ ឬប្តីប្រពន្ធនោះទេ អ្នកុំរំលងរឿងនេះ ឬខ្មាសអៀនច្រើន។ តាមផ្នែកចិត្តសាស្រ្តក៏បានបញ្ជាក់ដែរថា ការរួមភេទជាមួយផ្នែកនៃដៃគូជីវិតឱ្យរស់នៅជាមួយគ្នាមានក្តីស្រឡាញ់ មានសុភមង្គល។ នេះជាអត្ថប្រយោជន៍ទាំង ៦ពីការរួមភេទកុំឱ្យអ្នកឈឺច្រើន។

១. តាមវេជ្ជបណ្ឌិត Amer Khan អ្នកឯកទេសខាងសរសៃប្រសាទ និងឯកទេសនៃការគេង និយាយថា គូស្នេហ៍គួរតែរួមភេទឲ្យបាន១ដង នេះក៏ព្រោះតែការរួមភេទធ្វើឱ្យយើងងងុយគេងដោយហេតុថា អរម៉ូនអុកស៊ីតូស៊ីន ដែលមានឈ្មោះហៅក្រៅថា "អរម៉ូននៃក្តីស្រលាញ់" បានបញ្ចេញក្នុងពេលរួមភេទដែលអាចជួយឱ្យយើងគេងលក់ស្រួល។

២. បើយោងតាមលោក ចូសិប ជានាយកផ្នែកវេជ្ជសាស្រ្តស្ថាប័ន Amai Wellness បាននិយាយថា ការរួមភេទជាទំនាក់ទំនងជួយអ្នកកុំឱ្យមានសម្ពាធឈាមខ្ពស់។ តាមការសិក្សាជាច្រើនបានបញ្ជាក់ថា ការរួមភេទ (មិនរាប់បញ្ចូលការសម្រេចកាមដោយខ្លួនឯងទេ) ជួយកាត់បន្ថយសម្ពាធឈាមស៊ីស្តូលិកឱ្យអ្នកមានសុខភាពមាំ។

៣. ការរួមភេទពិតជាជួយឱ្យអ្នកមានសុខភាពល្អទាំងផ្លូវចិត្តនិងរាងកាយ ពីព្រោះថាការរួមភេទនេះវាដូចជាការហាត់ប្រាណដោយយើងប្រើកម្លាំង។ តាមលោកភីនស្សូន ជាអ្នកជំនាញផ្លូវភេទនិយាយឱ្យខ្លីថា "ការរួមភេទក៏ជាទម្រង់នៃការធ្វើលំហាត់ប្រាណដ៏អស្ចារ្យ"។

៤. ការរួមភេទ​ដល់​ចំណុចកំពូលធ្វើឱ្យអ្នកបញ្ចេញ​អ័រម៉ូនមានឈ្មោះថា Dehydroepiandrosteron ព្រោះ​វា​មាន​នាទី​ប្រឆាំងនឹង​ការបាក់​ទឹកចិត្ត ​ជួយពង្រឹងប្រព័ន្ធរាងកាយឱ្យមាំ ​និងថែសុខភាព​ស្បែកឱ្យក្មេងជាងវ័យ។ បើយោង​ទៅ​តាម​ការសិក្សា​មួយ​ពី​ប្រទេស​អងគ្លេសមាន​បុរស​ ១ពាន់នាក់បាន​រួមភេទ​យ៉ាងតិច ២​ដង​ក្នុង​មួយ​សប្តាហ៍​មាន​អត្រា​នៃ​ការស្លាប់​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ បើ​​ធ្វើការ​ប្រៀបធៀប​ជាមួយ​អ្នក​រួម​ភេទ​តិចជាង​ម្តង​ក្នុង​មួយខែ​។​

៥. តាមវេជ្ជបណ្ឌិត Debra W. Soh អ្នកជាឯកទេសខាងសរសៃប្រសាទបាននិយាយថា នៅក្នុងអំឡុងពេលឈានដល់ចំណុចកំពូល "អ័រម៉ូន Endorphins ត្រូវបានបញ្ចេញដែលអាចជួយធ្វើឱ្យអារម្មណ៍របស់អ្យើងប្រសើរឡើង" ដូច្នេះប្រសិនបើយើងមានទំនោរប្រើការរួមភេទជាមធ្យោបាយដោះស្រាយភាពតានតឹងគឺវាជាការល្អ។ ប៉ុន្តែកាលណាដែលយើងខានរួមភេទយូរវានឹងធ្វើឲ្យអារម្មណ៍យើងមានភាពតានតឹងស្មុគស្មាញកាន់តែខ្លាំងឡើង។

៦. បើយោងតាមការឱ្យដឹងពី Medicine Net បានលើកឡើងថា ការរួមភេទជួយការពារស្បែកជ្រាវជ្រួញ។ ការឡើងឋានសួគ៌ទៀងទាត់បានជំរុញឱ្យកោសិកាស្បែកមានសំណើម ផលិតកូឡាជែន និងជួយការពារកុំឱ្យស្បែករបស់អ្នកមានភាពជ្រាវជ្រួញ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3264

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJune 4 2026
កុំមើលរំលងណា! នេះជាទ្រព្យទាំង៤ មានតម្លៃថ្លៃជាងលុយទ្វេដង
#ព័ត៌មានJune 4 2026
ពិនិត្យសុខភាពដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតមកពីប្រទេសកូរ៉េនៅទីតាំង ១នេះ
#អត្ថបទ PRJune 3 2026
មិនធម្មតាស្ត្រីវ័យ ១០២ ឆ្នាំ អាចដើរឡើងវិញបានក្នុងរយៈពេល ៤៨ ម៉ោង ក្រោយវះកាត់ត្រគាកនៅមន្ទីពេទ្យមួយនេះ
#ចិត្តសាស្ត្រJune 3 2026
វិធី ៣នេះ ធ្វើឱ្យមនុស្សមានអាយុវែង មានសុខភាពល្អ
#ព័ត៌មានJune 2 2026
ប.ស.ស បានបញ្ចប់កិច្ចព្រមព្រៀងជាមួយមន្ទីរពេទ្យ ១នេះ ការផ្តល់សេវាសុខាភិបាល
#អត្ថបទ PRJune 2 2026
ល្អណាស់! មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរចាប់ដៃគ្នាជាមួយសាលាអន្តរជាតិ Herrington ដើម្បីរួមចំណែកលើកកម្ពស់សុខភាព និងការអប់រំរបស់កុមារកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia