ជំងឺ
គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
146 views

កុំមើលស្រាលជំងឺទឹកនោមផ្អែម តែទឹកនោមផ្អែមមិនដែលមើលស្រាលនរណាម្នាក់ទេ វាកើតឡើងលើមនុស្សគ្រប់វ័យទាំងអស់មិនថាក្មេង ចាស់ទេ បើអ្នកគ្មានទម្លាប់មិនល្អ។ បើអ្នកមិនប្រយ័ត្នជំងឺទឹកនោមផ្អែម វានឹងរស់ក្នុងខ្លួនក្លាយជាដំបៅផ្នែកកាយឱ្យអ្នកមានអារម្មណ៍សោកស្តាយជាមិនខានទេ។ តើជំងឺទឹមនោមផ្អែមចាប់ផ្តើមពីណា? ភាគច្រើនវាចាប់ផ្តើមពីទម្លាប់ក្នុងគ្រួសារ។ ពេលគ្រួសារអ្នកចូលចិត្តហូបប្រៃផ្អែម អ្នកក៏មានទម្លាប់ហូបប្រៃផ្អែមដូចគ្នាដែរ។  

បើយោង​តាម​របាយ​ការណ៍​អង្គការ​សុខភាព​ពិភពលោកនៅ​ឆ្នាំ ​២០១៤ បានបង្ហាញ​ថា មាន៩% មនុស្សពេញវ័យកើតជំងឺទឹកនោមផ្អែម​ជុំវិញ​ពិភពលោក​ នៅក្នុង៩% ​នោះមាន​ប្រមាណ ៩០%​ កើត​ក្រុម​ជំងឺ​ប្រភេទ​ទី ២។ ហើយនៅ​ឆ្នាំ ២០១២ មាន​ជំងឺ​ទឹក​នោម​ផ្អែមបានសម្លាប់មនុស្ស​ជុំវិញ​ពិភព​លោក​១,៥ លាន​នាក់។ អ្នកឃើញទេ! នេះពិតជាចំនួនច្រើនណាស់។ ពេលអ្នកកើតទឹក​នោម​ផ្អែម​ក៏​ជា​ដើម​ហេតុ​មួយ​បណ្តាល​ឲ្យ​ខូច​តម្រង​នោម​។ បើអ្នកចង់ការពារជំងឺទឹកនោមផ្អែមឱ្យគ្រួសាររស់នៅមានសុភមង្គល គ្រួសាររបស់អ្នកត្រូវការទម្លាប់ខាងក្រោមនេះ៖

១. របប​អាហារ៖ បើគ្រួសាររបស់អ្នកចូលចិត្តហូបប្រៃផ្អែមនោះ អ្នកគួរប្តូរទម្លាប់ហូបរាងសាបម្តងបន្តិចៗ មានអារហារបែបពពួក​កាបូនអ៊ីដ្រាតដែលមានស្ករ​ធម្មជាតិ(កុំដាច់ស្ករកែច្នៃច្រើន) គ្រួសាររបស់អ្នកហូបបន្ថែម ត្រីសាច់ធម្មតា ប៉ុន្តែកុំដាក់គ្រឿងច្រើនពេក មានគ្រួសារហូបប្រៃជ្រុល ឬផ្អែមជ្រុល វានាំឱ្យកើតទឹកនោមផ្អែមលឿន។ អ្នកអាចហូបផ្លែឈើ ទឹកដោះគោ មើលកម្រិតជាតិស្ករផងដែរ។ ពេលគ្រួសាររបស់អ្នកហូបបែបនេះ ជំងឺទឹកនោមផ្អែកគ្មានកើតនោះទេ។

២. សូម្បីតែទម្លាប់ហាត់ប្រាណមួយថ្ងៃ ២០ទៅ៣០នាទី នាំគ្រួសាររបស់អ្នកគ្មានជំងឺទឹកនោមផ្អែមនោះទេ។ តាមគេហទំព័រ Betterhealth បានចុះផ្សាយថា ការធ្វើលំហាត់ប្រាណកម្រិតមធ្យមជួយគ្រប់គ្រងគីឡូ ជួយកាត់បន្ថយកម្រិតជាតិស្ករនៅក្នុងឈាម និងគ្រប់គ្រងសម្ពាធឈាម និងកូឡេស្តេរ៉ុលបានយ៉ាងល្អ។ បើអ្នកចង់ឱ្យគ្រួសារមានសុភមង្គល សូមឱ្យនាំគ្នាធ្វើលំហាត់ប្រាណដើម្បីរំលាយជាតិស្ករតាមសរសៃឈាមឱ្យគ្រួសារអ្នកមានអាយុវែង។

៣. ចូលគេងយប់ៗ ជ្រៅ៖ នៅក្នុងចំណោមគ្រួសាររបស់អ្នកបើមាននរណាម្នាក់ មានទម្លាប់ចូលគេងយប់ជ្រៅជាប្រចាំថ្ងៃនោះ ងាយលើសជាតិស្ករក្នុងឈាមលឿនណាស់។ ព្រោះការគេងជាមធ្យមរបស់មនុស្សម្នាក់គឺ៨ម៉ោងក្នុង១ថ្ងៃ។ បើអ្នកមានទម្លាប់ចូលគេងយប់ៗ រាល់ថ្ងៃ រាល់ខែ និងរាល់ឆ្នាំនោះ វាបង្កជាផលប៉ះពាល់ដល់អរម៉ូនគ្រប់គ្រងជាតិស្ករនៅក្នុងខ្លួន ហើយអាចនាំឱ្យអ្នកប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទទី២។ ការគេងបានគ្រប់គ្រាន់ចំនួន ៧ទៅ៨ម៉ោងក្នុងមួយយប់ អ្នកកម្រកើតជំងឺទឹកនោមផ្អែមណាស់។ សូម្បីតែគ្រួសាររបស់អ្នករស់នៅមានក្តីសុខមានសុខភាពល្អដែរ។ នេះយោងតាមគេហទំព័រ everydayhealth៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2247

អត្ថបទទាក់ទង

#ជំងឺ

គួរឱ្យភ្ញាក់ផ្អើល! នេះជាអត្ថប្រយោជន៍ការរួមភេទទាំង៦ ប៉ូវសុខភាពកុំឈឺច្រើន
Tror Sopheap
November 7 2024
387 views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#ជំងឺ

គ្រួសារមានសុភមង្គល! នេះជាទម្លាប់ការពារគ្រួសាររបស់អ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 4 2024
146 views

#ជំងឺ

មិនចង់ឱ្យជំងឺទឹកនោមផ្អែមចូលខ្លួនទេ អ្នកត្រូវតែមានទម្លាប់សាមញ្ញៗ ដុតជាតិស្ករ
Tror Sopheap
October 28 2024
544 views

#ជំងឺ

ពេលវេលាមាសនៃជំងឺបែកសរសៃឈាមខួរក្បាល ប្រសិនជូនអ្នកជំងឺមកមន្ទីរពេទ្យឱ្យឱកាសព្យាបាលជាមាន%ខ្ពស់
Pheakdey Pao
October 17 2024
97 views

#ជំងឺ

មុខរបួសតូចបំផុត! វេជ្ជ.Surachet Srikaew បង្ហាញវិធីព្យាបាលបញ្ហាកៀបសរសៃឆ្អឹងខ្នង ដោយវះកាត់បើកមុខរបួសតូច១ប៉ុណ្ណោះ
Pheakdey Pao
October 16 2024
66 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

រួមភេ.ទបែបគុណភាព! ៣ទម្លាប់ធ្វើឱ្យដៃគូ ឬស្វាមីភរិយារួមភេ.ទពេញចិត្តមានក្តីស្រឡាញ់
Tror Sopheap
November 1 2024
8.1 K views

#អាហារ

មុនរួមភេ.ទ! អ្នកញ៉ាំអាហារទាំង ៥ ប៉ូវកម្លាំង ដុតអារម្មណ៍ផ្លូវភេ.ទ
Tror Sopheap
November 3 2024
3.2 K views

#ជំងឺ

រួមភេ.ទពេលយប់ ធ្វើឱ្យអ្នកទទួលគុណសម្បត្តិធំៗ ទាំង ៣យ៉ាងឱ្យដៃគូពេញចិត្តណាស់
Tror Sopheap
November 5 2024
1.3 K views

#អាហារ

រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
Tror Sopheap
November 18 2024
680 views

#អាហារ

វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
Tror Sopheap
November 11 2024
667 views

#អាហារ

អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
535 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 20 2024
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
#ចិត្តសាស្ត្រNovember 20 2024
អាហារ ៤មុខ ជួយកាត់ស្រ្តេស ឱ្យផ្លូវចិត្តរីករាយ ស្រស់ថ្លា
#អាហារNovember 18 2024
រំលាយខ្លាញ់! អ្នកញ៉ាំអាហារ ៥នេះ ស្រកទាំងខ្លាញ់ ថែសម្រស់ឱ្យស្អាត ឱ្យក្មេងជាងវ័យ
#ចិត្តសាស្ត្រNovember 12 2024
បញ្ហាចិត្តមែនទេ? មានផ្នត់គំនិតបែបនេះ ជួយអ្នកគ្រប់គ្រងចិត្ត និងជីវិតឱ្យមានក្តីសុខ
#អាហារNovember 11 2024
វេជ្ជបណ្ឌិតបញ្ជាក់ថា ញ៉ាំបន្លែ ១នេះ កាត់បន្ថយខួរក្បាលកុំឱ្យភ្លេច ៥០%
#ចិត្តសាស្ត្រNovember 10 2024
បើជីវិតអ្នកស្មុគស្មាញមែនទេ? នេះជារបៀបងាយៗ ដឹកនាំជីវិតអ្នកឱ្យសាមញ្ញ និងក្តីសុខ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia