អាហារ
អាហារពេលព្រឹក ៤មុខជួយការពារស្បែកពីការខូច ឱ្យក្មេងជាងវ័យ ហើយស្រកគីឡូ
Tror Sopheap
November 3 2024
3.5 K views

អាហារពេលព្រឹកសំខាន់ណាស់ចំពោះសុខភាព។ បើអ្នកចង់ឱ្យស្បែកអ្នកក្មេងជាង ហើយស្រកគីឡូថែមទៀតនោះ អ្នកត្រូវការអាហារមានសុខភាព។ មានដូចជាបន្លែ ត្រីសាច់ និងផ្លែឈើល្អៗ ដើម្បីសុខភាពរាងកាយមាំ និងសុខភាពផ្លូវចិត្តផងដែរ។ នៅខាងក្រោមនេះ ជាអាហារ ៤ឱ្យអ្នកក្មេងជាងវ័យ និងកាត់ខ្លាញ់ឱ្យស្រកគីឡូ៖

១. ផ្កាខាត់ណាពណ៌ខៀវ៖ តាមរយៈគេហទំព័រ eatthis.com បានចំផ្សាយថា ផ្កាខាត់ណាពណ៌ខៀវ ជួយបន្សាបជាតិពុល និងបង្អាក់ការលូតលាស់នៃកោសិកាមហារីកបានទៀតផង។ ក្រៅពីនេះវាក៏មានផ្ទុកសារធាតុ phytochemical sulforaphane ដែលអាចជួយការពារនៃការកើតឡើងជម្ងឺបេះដូង សរសៃឈាម និងការពារស្បែកកុំឱ្យឆាប់ចាស់ជាងវ័យផងដែរ។ ព្រោះវាមានសាធាតុច្រើនចិញ្ចឹមស្បែករបស់អ្នកឱ្យក្មេងជាងវ័យយ៉ាងល្អបំផុត។

២.ចេកស្ងោរ ឬក៏ចេកទុំ៖ ជាការពិតណាស់ ចេកក៏ល្អសម្រាប់ហូបពេលព្រឹកដូចគ្នា អាចជាប្រភេទចេកស្ងោរក៏បាន ចេកទុំក៏បាន​មានអត្ថប្រយោជន៍ច្រើនដូចគ្នា ជួយឱ្យបងប្អូនញុំាឆ្អែតបានយូរ ល្អសម្រាប់សុខភាព មិនសូវឡើងគីឡូនោះទេ ដូច្នេះកុំភ្លេចញុំា។

៣. ទឹក៖ អ្នកមិនគួររំលងឡើយការទទួលទានទឹកនៅពេលព្រឹក។ អ្នកជំនាញចំណីអាហារនិងអាហាររូបត្ថម្ភ អ្នកស្រី Courtney D'Angelo, MS, RD បានឱ្យដឹងថា ការផឹកទឹក១កែវពេលព្រឹក ក្រោកពីគេង ជួយឱ្យមានជាតិទឹកក្នុងខ្លួន មានថាមពល រាងកាយដំណើរការបានល្អ ហើយសូម្បីស្បែករបស់អ្នកក៏មានសំណើម ឬស្រស់ស្អាតជាងវ័យដែរ។ ទឹកក៏អាចជួយកាត់ជាតិស្ករ និងកាឡូរី កាត់បន្ថយចំណង់នៃការញ៉ាំច្រើន និងជួយសម្រួលការរំលាយអាហារបានផងដែរ។ ហេតុនេះទឹកជាអាហារទី១ដែលល្អបំផុត មិនគួររំលងឡើងពេលក្រោកពីគេង។

៤.ផ្លែ Berries ៖ ការសិក្សាឆ្នាំ ២០១៣បានរកឃើញថា មនុស្សដែលញ៉ាំផ្លែ Berries ច្រើនដងក្នុងមួយសប្ដាហ៍អាចបន្ថយបាន៣០% នៃហានិភ័យដែលនាំឲ្យមនុស្សស្លាប់ ។ អ្នកសិក្សាស្រាវជ្រាវជឿថា ផ្លែBerries ដែលមានផ្ទុកសារធាតុ Polyphenols អាចជួយកាត់បន្ថយហានិភ័យនៃការកើតឡើងរបស់ជម្ងឺរ៉ាំរ៉ៃជាច្រើនប្រភេទបាន ។ ខណៈពេលការសិក្សាផ្សេងទៀតក៏បានរកឃើញថា ផ្លែ Blueberries គឺជាផ្លែឈើដែលមានផ្ទុកសារធាតុប្រឆាំងអ៊ុកស៊ីតកម្មល្អបំផុតដែលអាចកាត់បន្ថយជាតិខ្លាញ់អាក្រក់(LDL) ឱ្យអ្នកស្រកគីឡូ ឱ្យស្បែកអ្នកក្មេងជាងវ័យផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia