អត្ថបទ PR
ក្រុមហ៊ុន បច្ចេកវិទ្យាធំមួយរបស់ថៃ រៀបចំកម្មវិធីសិក្ខាសាលាស្ដីអំពី “ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហា បច្ចេកវិទ្យាជូនសហគ្រិន
Thida Pet
November 20 2024
31 views

នាថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន YIP IN TSOI គឺជាក្រុមហ៊ុន អាជីវកម្មបច្ចេកវិទ្យាថៃដ៏ធំដែលបានបើកដំណើរការអាជីវកម្មជិត100ឆ្នាំមកហើយ។ បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន លំដាប់ពិភពលោកមានដូចជា Allied Telesis, I-Sprint, Proxmox, Sangfor និង Sophos ដើម្បី រៀបចំកម្មវិធីសិក្ខាសាលា ស្ដីអំពី ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ ដើម្បីដោះស្រាយនូវបញ្ហាបច្ចេកវិទ្យា ព័ត៌មាន ក្នុងគោលបំណងបង្កើនកំណើនការអភិវឌ្ឍន៍និងប្រសិទ្ធិភាព ដែលផ្តល់ចំណេះដឹងដល់សហគ្រិន កម្ពុជាឲ្យប្រុងប្រយ័ត្នពាក់ព័ន្ធនឹងការគម្រាមកំហែង តាមប្រព័ន្ធអ៊ុនធឺណិត។

ក្រោមការចូលរួម ដោយ លោក ឯម វុធ្ធី ជាប្រធានផ្នែកមន្ទីរពិសោធន៍ និង លោក Wong Viwat Siritasana kul ជាជំនួយការអគ្គនាយកជាន់ខ្ពស់ផ្នែកកែតម្រូវបច្ចេកវិទ្យាឌីជីថល ក្រុមហ៊ុន YIP IN TSOI & CO.,LT ​ បានឡើងបកស្រាយ​ ទាក់ទងនឹង ការបង្កើតសហគ្រាសដ៏ឆ្លាតវៃ បង្កើតការយល់ដឹងអំពីការគំរាមកំហែង តាមអ៊ុនធឺណិតដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិឌីជីថលនៅក្នុងសហគ្រាស។

សម្រាប់បងប្អូនដែលមិនទាន់ស្គាល់ដៃគូសហាការ ជាមួយក្រុមហ៊ុន YIP IN TSOIគឺជាក្រុមហ៊ុន អាជីវកម្មបច្ចេកវិទ្យាថៃដ៏ធំ មានដូចជាក្រុមហ៊ុន៖

-Allied Telesis គឺជាក្រុមហ៊ុនដែលឈានមុខគេផ្នែកបណ្តាញ (Internet of Things) ឧបករណ៍ផ្សេងៗដែលតភ្ជាប់ជាមួយបណ្តាញសេវាអ៊ុនធឺណិត រចនាសម្ព័ន្ធមូលដ្ឋានដែលងាយ ស្រួលនិងសុវត្ថិភាព អស់បញ្ហារឿងការទំនាក់ទំនងនៅក្នុងសម័យអ៊ុនធឺណិត។

-I-Sprint គឺជាក្រុមហ៊ុន​ ជំនាញក្នុងប្រព័ន្ធផ្ទៀងផ្ទាត់ និងបញ្ជាក់អត្តសញ្ញាណឌីជីថល (Digital Identity) និងបច្ចេកវិទ្យាសម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណនៃផលិតផល ឬវត្ថុនានា (Identify of Things) សង្កត់ធ្ងន់លើការអភិវឌ្ឍន៍ប្រព័ន្ធសុវត្ថិភាពស្របតាមស្តង់ដារ បច្ចុប្បន្នមានធនាគារ និងអាជីវកម្មហិរញ្ញវត្ថុ រួមទាំងអង្គ ការធំៗជុំវិញពិភពលោក និងក្នុងប្រទេសថៃ បានជ្រើសរើសប្រើប្រាស់សេវាម្មនេះ។

-Proxmox គឺជាវេទិកាគ្រប់គ្រងកម្មវិធីដែលគេអាចទាញយកដោយបើកចំហដែលល្អឥត ខ្ចោះសម្រាប់ការនិម្មិតរបស់សហគ្រាស។ វាត្រូវបានយកមកupdateឡើងដោយ Proxmox Server Solutions នៅប្រទេសអូទ្រីស ក្រោម Internet Foundation of Austria ដែលស័ក្តិសម សម្រាប់ការញែកserverនិម្មិត និងការអភិវឌ្ឍន៍កម្មវិធី។

-Sangfor គឺជា ក្រុមហ៊ុនឈានមុខគេលើពិភពលោកជាក្រុមហ៊ុនផលិតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានផ្នែកព័ត៌មានវិទ្យា cloud និងដំណោះស្រាយសុវត្ថិភាពការគំរាមកំហែងតាម ប្រព័ន្ធអ៊ិនធឺណិត និងជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនកំពូលទាំង នៅ APAC ដែល ទទួលបានការជឿទុកចិត្តពី សហគ្រាសធំៗ។ បច្ចុប្បន្នវាដំណើរការនៅក្នុងប្រទេសចំនួន 14 នៅទូទាំងអាស៊ីប៉ាស៊ីហ្វិក EMEA និងអាមេរិកខាងត្បូង ជាមួយនឹងសេវាកម្ម 24 ម៉ោង។

-Sophos គឺជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស ឯកទេសផ្នែកសូហ្វវែរនិងហាតវែរផ្នែកសុវត្ថិភាព ដែលមានទម្រង់ផ្សេងៗគ្នាជាច្រើន មានផលិតផលដ៏លេចធ្លោ ដែលធ្វើឱ្យក្រុមហ៊ុននេះល្បីទៅ ជុំវិញពិភពលោក នោះគឺ Firewall ទាំងបែបសូហ្វវែរនិងហាតវែរ Firewallរបស់ក្រុមហ៊ុន Sophos មានច្រើនម៉ូដែលសាកសមសម្រាប់ភ្នាក់ងារជាច្រើនប្រភេទ និងមានប្រព័ន្ធសហ្វវែ រដែលគ្របដណ្តប់ដ៏ទូលំទូលាយ ធ្វើឱ្យការការពារសុវត្ថិភាពតាមអុីនធឺណិតcyber security មានប្រសិទ្ធភាពយ៉ាងពេញទំហឹង។

ជាចុងក្រោយ ដើម្បីចៀសវាងការគម្រាមកំហែងផ្សេងៗតាមប្រព័ន្ធInternet លើអាជីវកម្មរបស់យើងបាន ទាល់តែយល់ដឹងបច្ចេកវិទ្យា ពត៌មានផ្សេងៗ បានទូលំទូលាយ និងដឹកនាំអាជីវកម្ម កាន់តែរលូន​និងងាយស្រួល នៅពេលយើងយល់ដឹងច្បាស់ ជាពិសេសអាចចៀសវាងហានិភ័យផ្សេងៗបានទៀត៕

Yy

Yip2

4y

Yip3

Yip4

Yip5

U1

U2

U3

Yy1

Yy2

1y

2y

 3y

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1264

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia