ចិត្តសាស្ត្រ
លោកគ្រូ នឹម ឈុន្នី បញ្ជាក់ពី ២វិធីទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួន

មនុស្សយើងម្នាក់ៗតែងប្រាថ្នានិងទាមទារនូវសេចក្ដីសុខក្សេមក្សាន្ត ពិសេសគឺការចង់ឱ្យអ្នកដទៃផ្ដល់មកឱ្យខ្លួន។ ការធ្វើឱ្យខ្លួនមានក្ដីសុខ គឺនៅតែត្រូវមានការយកចិត្តទុកដាក់ពីខ្លួនឯងជារឿងសំខាន់មិនអាចប្រងើយកណ្តើយបានទេ ហើយបើមិនមានការបង្វឹកខ្លួនឯងឱ្យបង្កើតក្ដីសុខចេញពីចិត្តខ្លួនឯងទៀតនោះគឺកាន់តែលំបាកកាន់តែសម្ពាធ។ តាមលោកគ្រូ នឹម ឈុន្នី ជាអ្នកដឹកនាំក្រុមហ៊ុនវិបស្សា (Vipassa) នៅខាងក្រោមនេះជាក្បួនទម្លាក់សម្ពាធបញ្ហាផ្លូវចិត្តរបស់បុគ្គលិកនិងអ្នករកស៊ីឱ្យមានទឹកចិត្តខំធ្វើការកើនលទ្ធផលដែរ។

១. ទម្លាប់គិតវិជ្ជមាន ទើបមានចិត្តតស៊ូតាមក្តីស្រមៃ៖ តាមលោកគ្រូ នឹម ឈុន្នី បានលើកឡើងថា ជាការពិតណាស់នៅពេលអ្នកមានអារម្មណ៍ធុញថប់ ឬតានតឹងវាពិតជាពិបាកក្នុងការគិតអំពីរឿងវិជ្ជមាន នេះជាបញ្ហារបស់ជីវិតដែលកើតលើមនុស្សគ្រប់គ្នា។ នៅពេលអ្នកមានអារម្មណ៍តានតឹងឬធុញថប់នោះ ចូរចំណាយពេលបន្តិចដើម្បីនឹកគិតមើលពីរូបភាពអនុស្សាវរីយ៍ល្អៗ ពីអតីតកាលដែលអ្នកបានឆ្លងកាត់ គឺនឹកដល់សេចក្ដីល្អដែលអ្នកបានធ្វើចំពោះអ្នកដទៃ ស្ដាប់ចម្រៀងឬបទភ្លេងដែលខ្លួនពេញចិត្ត បានផ្ងើសារទៅកាន់មនុស្សជាទីស្រលាញ់ហើយបញ្ជាក់ពីក្ដីស្រលាញ់ដែលអ្នកមានចំពោះពួកគាត់ក្នុងនាមជាកូន ជាប្តីជាប្រពន្ធ ជាឪពុកម្ដាយ និងជាមិត្តភក្តិ។ ការរៀនរលឹកមេរៀនជីវិតបែបនេះឱ្យអ្នកកើតចិត្តចេះតស៊ូ មិនថាអ្នកជាអ្នករកស៊ីនិងអ្នកធ្វើការនោះទេ ត្រូវតែរំលឹកថាជីវិតនេះតែងមានឡើងមានចុះជារឿងធម្មតាទេ សូម្បីអ្នករកស៊ីក៏មានចំណេញមានខាតដែរ។ រឿងសំខាន់ការបើកចិត្តទទួលស្គាល់ការពិតហើយបន្តគិតវិជ្ជមាន ទើបផ្លូវចិត្តរឹងមាំហើយជីវិតរបស់អ្នកក៏ទៅមុខដែរ។

២. សមាធិឱ្យអ្នកចេះរស់ជាមួយខ្លួនឯង៖ គុណប្រយោជន៍សមាធិ លោកគ្រូ នឹម ឈុន្នី បានលើកសាច់រឿងមួយមានបុរសម្នាក់បានសួរព្រះពុទ្ធថា តើការសមាធិមានប្រយោជន៍អ្វីខ្លះ? ព្រះអង្គបានញញឹមហើយឆ្លើយតបថា ពេលអ្នកព្យាយាមធ្វើសមាធិ អ្នកនឹងបាត់បង់របស់មួយចំនួនដូចជាបាត់បង់កំហឹង បាត់បង់ការប្រកាន់ច្រើន បាត់បង់ការថប់បារម្ភ និងបាត់បង់សេចក្តីភ័យខ្លាចនៅក្នុងដំណើរជីវិត។ ពេលអ្នកធ្វើសមាធិត្រឹមតែ ៥ទៅ១០នាទីជាប្រចាំថ្ងៃនោះ ជួយឱ្យអ្នកមានសមត្ថភាពរស់នៅជាមួយបច្ចុប្បន្នភាពហើយរៀនស្គាល់ពីខ្លួនឯងបានច្រើនជាងមុន។ មូលហេតុដែលបណ្តាលឱ្យមនុស្សភាគច្រើនចេះមានអារម្មណ៍តានតឹងកើតឡើងញឹកញាប់ដោយសារតែពួកគេចូលចិត្តរត់ទៅរកអតីតកាលនិងអនាគត ដូច្នេះហើយការសមាធិអាចដឹកនាំចិត្តរបស់អ្នកឱ្យមករស់នៅក្នុងផ្ទះរបស់ខ្លួន (បច្ចុប្បន្នភាព) ហើយឱ្យអ្នកបានក្រេបរសជាតិគំនិតស្ងប់ស្ងាត់។ គោលបំណងនៃការធ្វើសមាធិឱ្យអ្នកចេះគ្រប់គ្រងលើខ្លួនឯង កុំឱ្យអារម្មណ៍គ្រប់គ្រងលើជីវិតរបស់អ្នក។ នេះជាឥទ្ធិពលរបស់សមាធិជួយលាងជម្រះអារម្មណ៍អវិជ្ជមានចេញពីផ្លូវចិត្តរបស់អ្នក ហើយវានៅសល់របស់ម្យ៉ាងគឺថាមពលផ្លូវចិត្ត សេចក្តីរីករាយ និងក្តីស្រឡាញ់អាណិតចំពោះអ្នកដទៃតែប៉ុណ្ណោះ៕ ដកស្រង់ពីសៀវភៅ លំហូរចិត្ត

អ្នកអាចទិញសៀវភៅ លំហូរចិត្ត ទិញតាមនេះ https://t.me/BusinessCambodiaBook

404625260 885552729603027 4715310593762381148 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3195

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ប្រយ័ត្នផង! នេះជារោគសញ្ញាជំងឺថប់បារម្ភលើយុវជន កុំឱ្យលើស ៦ខែ
Tror Sopheap
April 8 2026
276 views

#ចិត្តសាស្ត្រ

ពេលអ្នកស្រ្តេស និងធុញថប់ខ្លាំងនោះ សូមកុំធ្វើរឿង ៣នេះ មានផ្លូវចិត្តលើសដើម
Tror Sopheap
April 6 2026
828 views

#ចិត្តសាស្ត្រ

លោកគ្រូ នឹម ឈុន្នី បញ្ជាក់ថា នេះជាក្បួនទម្លាក់សម្ពាធជីវិតឱ្យអ្នកស្រាលខ្លួនចេញពីទុក្ខលំបាកជាប្រចាំថ្ងៃ
Tror Sopheap
April 1 2026
481 views

#ចិត្តសាស្ត្រ

លោកស្រី Oprah ធ្លាប់ជាស្រ្តីក្រលំបាក ដោយសារ ៨គំនិតនេះ នាំឱ្យអ្នកវាសនាប្តូរផ្លាស់
Tror Sopheap
March 31 2026
237 views

#ចិត្តសាស្ត្រ

៨សញ្ញាប្រាប់ពីរាងកាយអ្នកកំពុងតែហត់នឿយខ្លាំងពីការងារ និងពិបាកចិត្តធ្ងន់
Tror Sopheap
March 25 2026
669 views

#ចិត្តសាស្ត្រ

ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
Tror Sopheap
March 24 2026
268 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានApril 22 2026
តិចដាច់ភ្លើង! អគ្គិសនីកម្ពុជា៖ ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
#កីឡាApril 22 2026
លោកវេជ្ជ. កូយ រតនៈ បញ្ជាក់ថា ចង់សម្រួលសន្លាក់ឱ្យល្អប្រសើរ អ្នកគួរធ្វើរឿង ១នេះ
#ព័ត៌មានApril 22 2026
ក្រសួងសុខាភិបាល៖ ស្ត្រីអាយុ ៦៦ឆ្នាំ​ បានឆ្លងជំងឺ ១នេះ សូមប្រុងប្រយ័ត្នផង
#កុមារApril 21 2026
ឪពុកម្តាយធ្វើរឿង ៣នេះ ដើម្បីកុំឱ្យកូនញៀនលេងទូរស័ព្ទច្រើន
#អត្ថបទ PRApril 21 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីការចាប់គូរអាហារដែលត្រឹមត្រូវ ដើម្បីជួយឱ្យអ្នកទទួលបានសារធាតុចិញ្ចឹមច្រើនជាងមុន
#ព័ត៌មានApril 21 2026
រដ្ឋមន្រ្តីសុខាភិបាល៖ សុខភាពតែមួយជាស្នូលនៃភាពរឹងមាំដោយផ្តោតសំខាន់លើសុខភាពមនុស្ស សត្វ និងបរិស្ថាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia