ព័ត៌មាន
សូមប្រយ័ត្នជាមុន! វីរុសកូវីដ ១៩ ថ្មី JN.1 ឆ្លងលឿនរហ័ស ហើយនេះជារោគសញ្ញាថ្មី
Tror Sopheap
May 8 2025
14.2 K views

តាមមន្ទីរពេទ្យថៃ Bangkok Hospitalpluakdaeng បានចុះផ្សាយលើគេហទំព័រថា វីរុសកូវិដ១៩ JN.1 មានការកើនឡើងជាបន្តបន្ទាប់.. ហើយបន្តរីករាលដាលយ៉ាងឆាប់រហ័ស ជំងឺនេះមានរោគសញ្ញាដូចជំងឺផ្តាសាយអ៊ីចឹងដែរ។ វាងាយឆ្លងណាស់ សូមអ្នកពាក់ម៉ាស់ លាងដៃឱ្យបានញឹកញាប់ និងរក្សាចម្ងាយពីគ្នាផងដែរ។

តាមសារព័ត៌មានថៃ heyiyw.khaw បានចុះផ្សាយប្រជាជនថៃឱ្យដឹងពីរឿងកូវីដ១៩ JN.1ថា សម្រាប់កូវីដ-១៩ វាជាក្តីបារម្ភម្តងរួចមកហើយ។ ពេលនេះមានកូវីដ១៩ ជាវីរុស JN.1 បន្តរីករាលដាល។ ទោះ​បី​មិន​ត្រូវ​បាន​រក​ឃើញ​អំពើ​ឆ្លងរហូសម្លាប់មនុស្សក៏ដោយ ប៉ុន្តែ​ចំណុច​ដែល​ត្រូវ​មើល​គឺ​ការ​ទំនាក់​ទំនង​​ការ​ឆ្លង​កាន់​តែ​លឿន​ធ្វើ​ឱ្យ​អ្នក​ជំនាញការពារកាន់តែច្រើនឡើង។

រោគសញ្ញាដែលអ្នកត្រូវប្រយ័ត្ន វាមើលទៅស្រដៀងនឹងជំងឺផ្តាសាយធម្មតាដែរ។ ប៉ុន្តែមនុស្សមួយចំនួនអាចមានរោគសញ្ញាបន្ថែមទៀតមានដូចជា៖

- ក្តៅខ្លួន និងញាក់

-ក្អក ដកដង្ហើមខ្លី អស់កម្លាំង

-ឈឺសាច់ដុំ ឈឺក្បាល

- បាត់បង់រសជាតិ ឬក្លិន

-ឈឺបំពង់ក តឹងច្រមុះ ហៀរសំបោរ

-ចង្អោរ ក្អួត ឬរាគ

ចំពោះគោលការណ៍ណែនាំសម្រាប់ការពារខ្លួនអ្នក និងគ្រួសាររបស់អ្នក វានៅតែសំខាន់៖

១. ចូរអ្នកព្យាយាមពាក់ម៉ាស។ រាល់ពេលអ្នកចេញទៅខាងក្រៅ ឬជួបមនុស្សជាច្រើន។

២. លាងដៃឱ្យបានញឹកញាប់។ ជាមួយសាប៊ូឬជែលអាល់កុល។

៣. រក្សាចម្ងាយរបស់អ្នកពីអ្នកដទៃ ជាពិសេសនៅកន្លែងសាធារណៈ។

៤. ការចាក់វ៉ាក់សាំងបង្ការ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ ដើម្បីបង្កើនភាពស៊ាំ

ទោះបីស្ថានភាពពេលនេះមិនធ្ងន់ធ្ងរដូចកាលពីអតីតកាលក៏ដោយ។ ប៉ុន្តែសូមអ្នកមានការត្រូវប្រយ័ត្ន វាជាគន្លឹះក្នុងការបញ្ឈប់ការរីករាលដាលនៃមេរោគប្រភេទថ្មីនេះ៕ អត្ថបទដោត៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2539

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia