ព័ត៌មាន
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ

នៅពេល ថ្មីៗនេះមានការផ្ទុះឡើងនៅប្រទេសជិតខាងនិងបណ្តាប្រទេសមួយចំនួន នូវជំងឺអង់ត្រាក់ឬហៅថាពិសធ្យូងនៅ លើមនុស្ស និងនៅលើសត្វហៅថាជំងឺអង់ត្រាក់ ឬជំងឺឈាមខ្មៅ បង្កឡើងដោយបាក់តេរីដែលបង្កើតស្ទ័រ (spore- forming bacillus anthracis)។ តាមក្រសួងសុខាភិបាលកម្ពុជា។

សត្វស៊ីស្មៅ មាន គោ ក្របី ចៀម ពពែ សេះ អាចឆ្លងមេរោគនេះ ចូលក្នុងខ្លួន បន្ទាប់មកគ្រាប់ស្ទ័រក្លាយជាមេរោគមានចលនា ហើយបញ្ចេញពិសរបស់វា ដែលមានគ្រោះថ្នាក់ដល់សុខភាព។ “ជំងឺអង់ត្រាក់មានឱសថសម្រាប់ព្យាបាល និងវ៉ាក់សាំងសម្រាប់ចាក់បង្ការ។ រហូតមកដល់បច្ចុប្បន្ននេះមិនទាន់មានការរកឃើញជំងឺនេះនៅព្រះរាជាណាចក្រកម្ពុជានៅឡើយ។ នៅខាងក្រោមនេះជារបៀបការពារជំងឺឈាមខ្មៅ៖

របៀបចម្លង៖ មនុស្សអាចឆ្លងមេរោគអង់ត្រាក់ តាមរយៈ៖

១. ការប៉ះពាល់ដោយផ្ទាល់ជាមួយសត្វឈឺ (ស្បែកមុតដាច់ជាច្រកចូលនៃមេរោគ) ឬឆ្លងតាមការសម្លាប់សត្វ មានជំងឺអង់ត្រាក់ ឬផលិតផលដែលមានដើមកំណើតពីសត្វមានជំងឺអង់ត្រាក់ដូចជា សាច់ ឈាម រោម ឆ្អឹង

២. ការដកដង្ហើមចូលនូវធូលី ដែលមានស្ទ័រមេរោគអង់ត្រាក់

៣. ការបរិភោគសាច់ដែលមានមេរោគអង់ត្រាក់

៤. ប្រើម្ជុលសឺរ៉ាំងរួមគ្នាជាមួយអ្នកមានជំងឺអង់ត្រាក់

៥. មេរោគអង់ត្រាក់មិនមានភស្តុតាងឆ្លងរាលដាលពីមនុស្សទៅមនុស្សនោះទេ ប៉ុន្តែដំបៅស្បែកលើអ្នកជំងឺ អង់ត្រាក់អាចឆ្លងខ្លាំង។

រោគសញ្ញា៖ មាន ៣ សណ្ឋាន៖ សណ្ឋានលើស្បែក៖

១. មេរោគឆ្លងតាមស្បែកមានដាច់ឬរបួសដោយប៉ះពាល់ផ្ទាល់ជាមួយសត្វប្រឡាក់ដោយស្ទ័របស់មេរោគ

២. រយៈពេលបង្ករោគមានចាប់ពី១ ទៅ៧ថ្ងៃ បន្ទាប់ពីការឆ្លងមេរោគអង់ត្រាក់

៣. ដុំរមាស់ដែលមានលក្ខណៈស្រដៀងនឹងសត្វល្អិតខាំ បន្ទាប់មកប្រែទៅជាឈឺចាប់ជាមួយនឹងចំណុចកណ្តាល ខ្មៅ មាននៅលើមុខ ក ដៃ ហើមកូនកណ្តុរ។ មនុស្សឆ្លងជំងឺមួយចំនួនមានរោគសញ្ញាដូចជា ឈឺក្បាល ឈឺ សាច់ដុំ គ្រុនក្តៅ និងក្អួត។

សណ្ឋានក្រពះ-ពោះវៀន៖

១. ការឆ្លងតាមការបរិភោគស្ទ័រចូល ដូចជាបរិភោគសាច់មានមេរោគអង់ត្រាក់

២. រយៈពេលបង្ករោគមានចាប់ពី២ ទៅ៥ថ្ងៃ

៣. អាការៈដំបូងដូចជាពុលអាហារ ប៉ុន្តែអាចមាន ឈឺពោះ ក្អួត ចង្អោរ ក្អួតឈាម រាកធ្ងន់ធ្ងរ រាកឈាម គ្រុនក្តៅ ញាក់ ហើមក ហើមកូនកណ្តុលនៅក ឈឺក ឈឺបំពង់ក ឈឺក្បាល មុខក្រហម ភ្នែកក្រហម សន្លប់

សណ្ឋានផ្លូវដង្ហើម៖

១. ជាករណីធ្ងន់ធ្ងរ ប៉ុន្តែកម្រកើតមាន

២. កើតឡើងដោយសារការបរិភោគសាច់មានមេរោគអង់ត្រាក់ ឬដកដង្ហើមចូលស្ទ័រមេរោគច្រើនទៅក្នុងសួត

៣. រយៈពេលបង្ករោគមានចាប់ពី១ ទៅ៦ថ្ងៃ

៤. រោគសញ្ញាស្រដៀងនិងជំងឺគ្រុនផ្តាសាយ ប៉ុន្តែវិវត្តយ៉ាងរហ័សទៅជា ពិបាកដកដង្ហើម ក្អួត ចង្អោរ និងឈឺ ពោះ ឈឺក្បាល បែកញើស អស់កម្លាំងខ្លាំង និងមានអាការៈឈឺទ្រូងដែលអាចមានកកឈាមនៅក្នុងបេះដូង ហូរឈាមនៅសន្ទះខ័ណ្ឌចន្លោះសួត ហើយស្បែកប្រែពណ៌ស្វាយ។

វិធានការណ៍បង្កាការឆ្លង៖

១. ចៀសវាងប៉ះពាល់ដោយផ្ទាល់ជាមួយសត្វដែលសង្ស័យថាមានជំងឺអង់ត្រាក់

២. ហាមបរិភោគសត្វដែលងាប់ដោយសារជំងឺអង់ត្រាក់

៣. សាកសពសត្វដែលងាប់ត្រូវយកទៅកប់ ឬដុតកំទេចចោល

៤. មិនត្រូវវះពិនិត្យសាកសពដែលងាប់ដោយសារជំងឺនេះទេ

៥. ត្រូវប្រញាប់បញ្ជូនអ្នកជំងឺសង្ស័យទៅកាន់មន្ទីរពេទ្យជាបន្ទាន់ដើម្បីទទួលការព្យាបាលឱ្យទាន់ពេលវេលា ឬទំនាក់ ទំនងមកលេខ ១១៥។

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2534

អត្ថបទទាក់ទង

#ព័ត៌មាន

ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
Tror Sopheap
May 7 2025
185 views

#ព័ត៌មាន

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
Tror Sopheap
May 6 2025
128 views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
321 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
222 views

#ព័ត៌មាន

ក្រសួងបរិស្ថានប្រកាស៖ យុទ្ធនាការ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» ជំរុញឱ្យផ្លូវជាតិស្អាតនៅឆ្នាំ២០២៥
Vuthea Morn
April 30 2025
10 views

#ព័ត៌មាន

ដំណឹងល្អ! លោក អ៊ុក វិជ្ជា បញ្ជាក់ថា ការប្រើថ្នាំព្រឹបចាក់បង្ការនេះ មុនពេលឆ្លងមេរោគអេដស៍នៅខែក្រោយនេះ
Tror Sopheap
April 22 2025
223 views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
321 views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
314 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
274 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
270 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
222 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia